no-alternative title
no-alternative title
no-alternative title
no-alternative title

Mazda EZ-60 Hybrid SUV នឹងប្រើម៉ូទ័រកម្លាំង 190kW (255 សេះ) ហើយនិងម៉ាស៊ីនចំនុះ 1.5 លីត្រ 4 ស៊ីឡាំង

Mazda EZ-60 ដែលជារថយន្តអគ្គិសនីប្រភេទ SUV ដែលទើបនឹងលេចធ្លាយព័ត៌មានមួយចំនួនកាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះមានការបញ្ជាក់ជាថ្មីថា នឹងប្រើម៉ូទ័រកម្លាំង 190 kW (255 សេះ) ហើងនិងម៉ាស៊ីនចំនុះ 1.5 លីត្រ។ Mazda EZ-60 ត្រូវបានគេបញ្ជាក់ថា គឺមានការឌីស្សាញយកគំរូស្ថាបត្យកម្ម EPA1 របស់ក្រុមហ៊ុន Changan ដោយមានតួខ្លួនដូចគ្នាជាមួយ Deepal S07 crossover ហើយនិង Deepal L07 sedan ក៏ដូចជា Mazda EZ-6 sedan ផងដែរ។ ប្រភពខាងលើនេះបន្តថា EZ-60 នេះ នឹងមានការដាក់លក់នៅលើទីផ្សារសកលជាមួយនិងឈ្មោះថា Mazda CX-6e។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា មុននេះ Mazda EZ-60 ត្រូវបានគេទម្លាយជាមួយនិងវីដេអូថ្មីមួយ ដោយគណនីដែលមានឈ្មោះថា Changan-Mazda JV ដោយមានការចែកចាយនូវវីដេអូរបស់រថយន្តថ្មីនេះស្ទើរតែទាំងស្រុង។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់បន្ថែមទៀតថា រថយន្ត EZ-60 នេះ ក៏នឹងមានការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ Shanghai Auto Show ដែលគ្រោងនឹងប្រព្រឹត្តឡើងនៅថ្ងៃទី 23 ខែមេសាខាងមុខនេះផងដែរ។ នៅពេលនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា ព័ត៌មានវិទ្យា របស់ប្រទេសចិនបានបញ្ចេញនូវព័ត៌មានលក្ខណៈសម្បត្តិមួយចំនួនរបស់ Mazda EZ-60 នេះ ខណៈដែលការបង្ហាញវត្តមាននៅមិនទាន់ចូលមកដល់នោះទេ។

និយាយពីការឌីស្សាញរូបរាងរបស់ Mazda EZ-60 នេះ គឺយកលំនាំតាម Kodo design language មាន 5 កៅអី និងមានទំហំ 4850/1935/1620mm ហើយនិងមានគម្លាតកង់មុខក្រោយប្រវែង 2902mm។ ឡាននេះអាចនឹងប្រើប្រាស់នូវយ៉ាន់កង់ទំហំ 19-អ៊ីង ឬទំហំ 21-អ៊ីង។

និយាយពីការទុកដាក់ឥវ៉ាន់វិញ ឡាន Mazda EZ-60 Hybrid SUV អាចនឹងដាក់បានទំងន់ 1,992 ទៅ 2,048 kg range និងអាចពង្រីកដល់ទៅ 2,590 kg។ Mazda EZ-60 Hybrid SUV នឹងប្រើម៉ូទ័រកម្លាំង 190 kW (255 សេះ) ហើងនិងម៉ាស៊ីនចំនុះ 1.5 លីត្រ 4 ស៊ីឡាំង។ នៅលើរថយន្តនេះ មានការបំពាក់នូវអាគុយទំហំ 31.7-kW LFP battery ដែលមានការអភិវឌ្ឍឡើងដោយ CATL-Changan មានសមត្ថភាពអាចរត់បានចំងាយ 160km តាមរយៈស្តង់ដារ CLTC អគ្គិសនីសុទ្ធ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម