no-alternative title
no-alternative title
no-alternative title
no-alternative title

Smart ចេញឡានអគ្គិសនី SUV ជំនាន់ថ្មី រត់លឿនដូចអាមិចអញ្ចឹង!

នេះគឺជាឡាន Smart #5 Brabus ដែលទើបតែបានបង្ហាញខ្លួន ហើយមានតម្លៃចាប់ពីខ្ទង់ $66,000 សម្រាប់ទីផ្សារបរទេស។ គួរបញ្ជាក់ផងដែរថា Smart គឺជាក្រុមហ៊ុនផលិតឡាន ដែលស្ថិតនៅក្រោមក្រុមហ៊ុនមេ Mercedes និង Geely។ ឡាន SUV អគ្គិសនីមួយនេះ ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) ដែលអាចបង្កើតកម្លាំងបានសរុប 637 សេះ ហើយអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 3.8 វិនាទីប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Smart #5 Brabus បំពាក់កញ្ចប់អាគុយ ទំហំ 100 kWh ដែលអាចបើកបរបានចម្ងាយ 540 KM នៅពេលសាកភ្លើងពេញម្តង ហើយគាំទ្រជាមួយនឹងកម្លាំងសាកភ្លើងល្បឿនលឿន 400kW DC Fast Charge ដោយអាចសាកភ្លើងពី 10-80% ប្រើពេលត្រឹមតែ 18 នាទីប៉ុណ្ណោះ។

បើនិយាយពីរូបរាងវិញ ឡាន Smart #5 Brabus មានការឌីហ្សាញបែបស្ព័រ និងទាន់សម័យ ហើយមានបំពាក់យ៉ាន់កង់ ទំហំ 21 អ៊ីញ អមដោយដុំហ្វ្រាំងពណ៌ក្រហម និង តែម Brabus មួយជុំឡាន តែម្តង។ ចំណែកឯផ្នែកខាងក្នុងវិញ វាសម្បូរទៅដោយ Option ទំនើបៗ និង ប្រណីត ដោយមានបំពាក់កុងទ័រឌីជីថល ទំហំ 10.3 អ៊ីញ និង អេក្រង់ភ្លោះទំហំ 13 អ៊ីញ មួយគូទៀតផង អមដោយដៃចង្កូតប្រភេទស្បែកឆៅ មានតែម Brabus អាចបញ្ចេញភ្លើងភ្លឺ ផងដែរ។

បន្ថែមពីនេះ វាក៏មានបំពាក់កៅអីគុណភាពខ្ពស់ មានហាយឡាយថ្នេរដេរពណ៌ក្រហម ហើយថែមទាំងមានមុខងារក្តៅត្រជាក់ ទៀតផង។ ក្រៅពីនោះក៏មានដំបូលកញ្ចក់ធំ Panoramic Sunroof, ប្រព័ន្ធភ្លើងឌីម 256 ពណ៌, ខ្សែក្រវ៉ាត់ពណ៌ក្រហម និង Speaker ចំនួន 20 គ្រាប់ ជាដើម។ សូមបញ្ជាក់ថា ឡាន Smart #5 Brabus នេះ នឹងចេញលក់នៅលើទីផ្សារប្រទេសអាល្លឺម៉ង់ នាចុងខែមេសា ខណៈទីផ្សារដទៃទៀតនឹងចេញលក់នាពេលក្រោយ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម