no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Kia EV3 ឈ្នះពានរង្វាន់ World Car 2025 បន្ទាប់រាមច្បង Kia EV9 ឈ្នះម្តងហើយកាលពីឆ្នាំមុន

យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅពេលនេះបាននិយាយថា ពានរង្វាន់ World Car 2025 បានរកឃើញម្ចាស់ហើយ ដោយអ្នកឈ្នះនៅឆ្នាំថ្មីនេះ គឺជារថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូង Kia EV3 compact crossover។ ការទទួលបាននូវពានរង្វាន់នេះ គឺមានការប្រកួតប្រជែងជាមួយនិងដៃគូរជាច្រើនរួមមានដូចជា BMW X3 និង Hyundai Inster ដែលគេស្គាល់ថា គឺជា Casper Electric ថែមទៀតផង។ អ្វីដែលគួរអោយចាប់អារម្មណ៌មួយទៀតនោះ គឺជាឆ្នាំមួយជាប់គ្នា ដែលរថយន្តរបស់ក្រុមហ៊ុន Kia គឺជាអ្នកដែលទទួលបាននូវពានរង្វាន់នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់កូរ៉េខាងត្បូងមួយនេះ ក៏បានឈ្នះនូវពានរង្វាន់នេះផងដែរ ដោយរថយន្តដែលគ្រងដំណែងនោះគឺជាម៉ូដែល Kia EV9 ហើយមុននេះ រថយន្តរបស់ក្រុមហ៊ុននេះម៉ូដែល Kia Telluride ក៏ធ្លាប់បានទទួលពានរង្វាន់នេះកាលពីឆ្នាំ 2021 ផងដែរ។ មកដល់ពេលនេះ គឺមានរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងចំនួន 6 ហើយដែលទទួលបានពាននេះ គិត្រឹមរយៈពេល 21 ឆ្នាំនៃការបង្កើតពាននេះមក។

គួរបញ្ជាក់ថា Kia EV3 ទទួលបាននូវពានរង្វាន់នេះ គឺមានការប្រកួតប្រជែងជាមួយនិងរថយន្តជាង 52 ម៉ូដែលផ្សេងទៀតមកពីទីផ្សារជុំវិញពិភពលោក។ សម្រាប់លក្ខណ្ឌដែលនឹងទទួលបាននេះ គឺទាល់តែរថយន្តនេះ មានការផលិតចេញយ៉ាងតិចចំនួន 10,000 គ្រឿងនៅក្នុងមួយឆ្នាំ ហើយថែមទាំងមានតម្លៃទាបជាងរថយន្តប្រណិតៗនៅលើទីផ្សារ ជាពិសេសនោះ គឺមានដាក់លក់នៅលើទីផ្សារធំៗយ៉ាងតិច 2 ដែលមានដូចជា (ចិន, អឺរ៉ុប, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង, អាមេរិកាឡាទីន និងអាមេរិកាំងជាដើម) ។ នៅចន្លោះពីថ្ងៃទី 1 ខែមករាឆ្នាំ 2024 ដល់ដំណាច់ខែមីនាឆ្នាំ 2025។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម