Yangwang U8L គឺជារថយន្ត off-road SUV ជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន BYD ដែលមានការឌីស្សាញរូបរាងស្រដៀងគ្នាជាមួយនិងម៉ូដែលមុន Yangwang U8។ រថយន្តថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅក្នុងព្រឹត្តិការណ៌ពិពណ៌រថយន្ត Shanghai Auto Show 2025 ដែលគ្រោងនឹងមានការរៀបចំឡើងនៅថ្ងៃទី 23 ខែមេសាខាងមុខនេះ។ សូមជំរាបថា កាលពីដើមខែនេះ រថយន្តនេះ ក៏មានការបែកធ្លាយរូបភាពនៅក្នុងប្រទេសម្តងរួចហើយ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន BYD បានអោយដឹងថា Yangwang U8 គឺបានចាប់ផ្តើមបង្ហាញខ្លួនជាលើកដំបូងនៅលើទីផ្សារប្រទេសចិននាខែតុលាឆ្នាំ 2023 ជាមួយនិងតម្លៃដល់ទៅ 1.098 លានយ៉ន់ ដែលប្រហែលជា 150,400 ដុល្លារ។ លើរថយន្តនេះ គឺមានមុខងារពិសេសមួយ ដោយអាចធ្វើការបើកបរនៅលើផ្លូវបានជម្រើស 360° ហើយថែមទាំងអាចបើកបរនៅលើទឹកបានថែមទៀតផង។ នៅឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន BYD បានលក់រថយន្ត Yangwang U8 នេះ បានចំនួន 7,254 គ្រឿង។
និយាយពីរូបរាងវិញ Yangwang U8 គឺមានទំហំ 5319/2050/1930 និងមានគម្លាតកង់មុខក្រោយប្រវែង 3050mm។ ប៉ុន្តែបើក្រឡេកមកមើលរូបរាង Yangwang U8L ដែលជាម៉ូដែលថ្មីនេះវិញ គឺមានប្រវែងដល់ដទៅ 5600mm នេះបើតាមការបញ្ជាក់ពីសារព័ត៌មានចិន Sohu។ សម្រាប់ម៉ូដែលថ្មីនេះ មានការបំពាក់នូវកៅអី 3 ជួ ដែលមានកៅអីចំនួន 6។ Yangwang U8 ក៏មានសមត្ថភាពចូលចំណតបានមុំ 36.5° និងចាកចេញពីចំណតបានមុំ 35.4° ហើយនិងចូលប្រឡោះបានប្រវែង 285mm ក៏ដូចជាងបង្វិលខ្លូនបានក្នុងទំហំ 11.52 m ផងដែរ។ រថយន្តនេះអាចដឹកបានទំហំ 1031L និងអាចពង្រីកបានទំហំ 2050L បន្ទាប់ពីបត់កៅអីក្រោយ។
ចំពោះតួខ្លួនខាងក្រៅវិញ រថយន្ត Yangwang U8L មានការឌីស្សាញចំហៀងពណ៌មាស និងមានដំបូលពណ៌ខ្មៅ យ៉ាន់កង់មានគំរប ហើយនិងមានដៃទ្វាលាក់ចូលក្នុងទ្វា។ រថយន្តនេះមិនមានកន្លែងដាក់កង់សាគួរនៅខាងក្រផយននោះទេ។មកដល់ពេលនេះ BYD នៅមិនទាន់មានការបង្ហាញចេញនូវលក្ខណៈសម្បត្តិទូទៅរបស់ Yangwang U8L នៅឡើយទេ។ មានការព្យាករណ៌ថា រថយន្តថ្មីនេះ នឹងបន្តប្រើប្រាស់នូវលក្ខណៈសម្បត្តិទូទៅដូច Yangwang U8 ហើយនិងមានមុខងារជំនួយការបើកបរ “God’s Eye” intelligent driving technology របស់ BYD ថែមទៀតផង។