ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត XPENG បានប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មី XPENG X9 2025 ដែលជាប្រភេទរថយន្ត MPV (Multi-Purpose Vehicle) Flagship ស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ថ្មីមួយដែលរៀបចំឡើងនៅក្នុងទីក្រុងហុងកុង។ នេះគឺជារថយន្ត XPENG ដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលមានបំពាក់នូវប្រព័ន្ធ Turing AI Smart Driving system ដែលអាចធ្វើការជំនួយទៅលើការបើកបរនៅលើផ្លូវហាយវេ ការផ្លាស់ប្តូរគន្លងបើកបរដោយស្វ័យប្រវត្តិ និងរកកន្លែងចំណតបានថែមទៀតផង។
រថយន្ត XPENG X9 2025 EV នេះ មានការពង្រឹងទៅលើផ្នែកបច្ចេកទេសដល់ទៅចំនួន 496 ដែលប្រហែលជាមានការបន្ថែមនូវសមាសភាគថ្មីដល់ទៅ 35%។ នៅលើរថយន្តនេះ ក៏មានការដាក់ដំណើររការនូវប្រព័ន្ធសាក XPENG កម្លាំងសាក 800V Platform ដែលអនុញ្ញាតអោយអ្នកអាចធ្វើការសាកថ្មរថយន្តនេះបានលឿនខ្លាំងបំផុត។ លោកអ្នកអាចសាកថ្មត្រឹមតែ 10 នាទីប៉ុណ្ណោះ អាចធ្វើដំណើរបានដល់ទៅ 405 គីឡូម៉ែត្រ ឬសាកថ្មត្រឹមតែ 12 នាទីពី 10% ទៅ 80% ដោយប្រើប្រាស់នូវថាមពលថ្ម 5C Superfast Charging AI ។ ថាមពលថ្មរបស់វាគឺប្រើប្រាស់នូវ 16.2 kWh per 100 km ។
រថយន្តស៊េរីថ្មី XPENG X9 2025 EV នេះ ក៏មានការបំពាក់នូវ zero-gravity reclining seats, អេក្រង់ខាងក្រោយទំហំ 21.4-អ៊ីង និងមានការប្រើប្រាស់នូវបច្ចេកវិទ្យា wireless fast charging pads, customizable ambient lighting និងមានកៅអីជួរទី 3 អាចបត់បានថែមទៀតផង។ បន្ថែមពីនេះ XPENG X9 2025 EV ក៏មានការបំពាក់នូវបច្ចេកវិទ្យា AI adaptive Suspension សម្រាប់មើលស្ថានភាពផ្លូវនៅក្នុងទម្រង់ real-time ដែលធានាអោយការបើកបរកាន់តែរលូន។
បើមើលទៅលើប្រព័ន្ធសុវត្ថិភាពនោះ ក្រុមហ៊ុន XPENG និយាយថា រថយន្ត XPENG X9 2025 EV នេះ ក៏ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងការតេស្តទៅលើបុកប៉ះទង្គិចថែមទៀត។ វាក៏មានមុខងារសុវត្ថិភាពចំណួន 14 active safety ដែលមានប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ (automatic emergency braking) ផងដែរ។ រថយន្តនេះប្រើប្រាស់នូវបន្ទះឈីប Turing AI Chip របស់ក្រុមហ៊ុន XPENG, 40-core processor ដែលដំណើរការនូវ 30-billion-parameter បង្កើនទៅលើការបើកបរកាន់តែអស្ចារ្យបំផុត។
រថយន្តស៊េរីថ្មី XPENG X9 2025 EV នេះ នឹងចាប់ផ្តើមដាក់លក់នៅលើអ៊ឺរ៉ុបមួយចំនួននៅចុងឆ្នាំ 2025 នេះហើយ។ សម្រាប់តម្លៃរបស់រថយន្តនេះ នៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែផ្អែកទៅលើតម្លៃរបស់រថយន្តនេះនៅក្នុងអ៊ឺរ៉ុបនោះ រថយន្តស៊េរីថ្មី XPENG X9 2025 EV អាចនឹងមានតម្លៃប្រហែលជា €40,000 យូរ៉ូ។ ក្រុមហ៊ុន XPENG ក៏ចាប់ផ្តើមស្ថានីយ៍សាកថ្ម ultra-fast charging stations ចំនួន 2,110 កន្លែងផងដែរ។ សម្រាប់ស្ថានីយ៍សាកថ្មនេះ ក៏មាននៅក្នុងប្រទេសសឹង្ហបុរី ម៉ាឡេស៊ី ថៃ និងប្រទេសនៅអ៊ឺរ៉ុបជាង 27 ប្រទេស៕