no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

Avatr គឺជាម៉ាកយីហោឡានអគ្គិសនីថ្នាក់ប្រណិត ដែលមានការអភិវឌ្ឍរួមគ្នារវាង Changan, CATL និង Huawei។ នៅថ្ងៃនេះ ក្រុមហ៊ុនរួមគ្នាមួយនេះ បានប្រកាសចេញនូវឡានអគ្គិសនីម៉ូដែលទី 4 របស់ខ្លួន Avatr 06 ដែលជាប្រភេទ midsize sedan នៅលើទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពី 191,900 យ៉ន់ប្រហែលជា 26,300 ដុល្លារ។ ឡានអគ្គិសនីថ្មីនេះ មានប្រភេទ BEV និង (EREV) ជាឡានរបស់ Avatr ដែលឌីស្សាញចេញមកប្រជែងជាងមួយឡានអគ្គិសនីដែលមានតម្លៃ 200,000 យ៉ន់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡានអគ្កីសនីសុទ្ធ Avatr 06 នេះ គឺមានការបំពាក់នូវអាគុយរបស់ CATL មានទំហំ 72.88kWh។ សម្រាប់ម៉ូដែលមានម៉ូទ័រក្រោយមួយគឺមានកម្លាំង 252kW អាចរត់បានចម្ងាយ 650km តាមស្តង់ដារ CLTC-rated range ខណៈដែលម៉ូទ័រភ្លោះ គឺមានកម្លាំងបន្ថែម 188 kW ទៅលើម៉ូទ័រមុខ ដែលបូកចូលគ្នា មានកម្លាំងសរុប 440 kW និងរត់បានចម្ងាយ 600km។ សម្រាប់ម៉ូដែលទាំងពីរនេះ គឺមានការប្រើប្រាស់នូវឆ្នាំងសាកកម្លាំង 800V ultra-fast charging architecture។

ចំពោះម៉ូដែល EREV គឺមានម៉ូទ័រកម្លាំង 231 kW និងមានការអមដំណើរដោយម៉ាស៊ីនសាំងចំណុះ 1.5-litre turbocharged range extender កម្លាំង 115 kW ផងដែរ។ នៅលើរថយន្តនេះ គឺមានអាគុយទំហំ 31.7 kWh អាចរត់បានជាមួយនិងកម្លាយ 170 km ទៅលើអគ្គិសនីសុទ្ធ។  Avatr 06 មានតួខ្លួនទំហំ 4855x1960x1450mm និងមានគម្លាតកង់មុខក្រោយប្រវែង 2,940m។ រថយន្តនេះគឺមានការឌីស្សាញចេញស្ថាបត្យកម្មថ្មី 2.0 របស់ក្រុមហ៊ុននេះ មានជម្រើស 6 ពណ៌។ 

ឡានអគ្គិសនី Avatr 06 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារនេះ ត្រូវបានគេរាយការណ៌ថា នឹងមកប្រជែងជាមួយ Tesla Model 3 និង Zeekr 007។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម