no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនីស៊េរីថ្មី Xiaomi YU7 នឹងត្រូវប្រកាសចេញលក់ផ្លូវការណ៍នៅចុងខែមិថុនានេះ

ស្ថាបនិក និងជានាយកប្រតិបត្តិ Xiaomi លោក Lei Jun បានប្រកាសថ្ងៃនេះថា ឡានអគ្គិសនីស៊េរីថ្មី គឺ YU7 នឹងត្រូវប្រកាសចេញលក់ផ្លូវការណ៍នៅចុងខែមិថុនា នេះរួមជាមួយផលិតផលថ្មីរបស់ក្រុមហ៊ុនមួយចំនួនទៀតមានដូចជា ថេបប្លែត Xiaomi Pad 7S Pro ដែលជា ថេបប្លែតម៉ូដែលទីពីរដែលប្រើបន្ទះឈីប Xuanjie O1។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Xiaomi YU7 គឺជាឡានអគ្គិសនីម៉ូដែលទីពីរបន្ទាប់ពី SU7 និងជាឡាន SUV ដំបូងរបស់ Xiaomi។ YU7 ប្រើប្រាស់ការឌីស្សាញផ្នែកខាងក្រៅដូចគ្នាទៅនឹងឡាន sedan SU7 ដែល ដូចជាចង្កៀងខាងមុខរចនាបែបដំណក់ទឹក ឬ Waterdrop headlight និងភ្លើងខាងក្រោយរចនាជា Halo taillights។ Xiaomi YU7 បានបណ្តោយ 4,999mm/ទទឹង 1,996mm/កំពស់ 1,600 និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ YU7 ស្ថិតក្នុងស្រឡាយរថយន្ត mid-to-large-sized SUV ដែលនឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយនឹងឡានអគ្គិសនី Tesla Model Y។ មិនខុសពីម៉ូដែល SU7 នោះទេ ដោយ Xiaomi បានផ្តល់ជូននៅជម្រើស YU7 បីប្រភេទផ្សេងគ្នា គឺ YU7, YU7 Pro និង YU7 Max។

ឡានអគ្គិសនីម៉ូដែលទីពីររបស់ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន Xiaomi មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ និងម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ។ ដោយម៉ូដែលប្រើម៉ូទ័រពីរ ឬប៉ុងពីរ (AWD) មានកម្លាំងសរុប 508kW ឬស្មើរនឹង 681 សេះ និងអាចជាន់ល្បឿន Top Speed បានដល់ 253km/h។ សម្រាប់កញ្ចប់ថ្មវិញ Xiaomi YU7 មានជម្រើសប្រើកញ្ចប់ថ្មប្រភេទ NMC និង LFP Battery ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL។  

Xiaomi YU7 ថ្មីនេះ មានជម្រើសកញ្ចប់ថ្មទំហំ 96.3kWh និង 101.7kWh។ ចំពោះម៉ូដែល YU7 Standard Version សាកភ្លើងមួយពេញអាចជិះបានចម្ងាយ 835km ខណៈម៉ូដែល Pro Version អាចជិះបានចម្ងាយ 770km និងម៉ូដែល Max Version អាចជិះបានចម្ងាយ 760km។ យ៉ាងណាមិញសម្រាប់តម្លៃផ្លូវការណ៍របស់ Xiaomi YU7 ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ គ្រាន់តែមានការព្យាករណ៍តម្លៃថា អាចខ្ទង់ចាប់ពី $34,750 ឡើងទៅ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម