
អីចឹងនេះគឺជាឡាន Nissan N6 ស៊េរីឆ្នាំ 2026 ដែលទើបតែបានចេញលក់ជាផ្លូវការ នៅលើទីផ្សារប្រទេសចិន ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $15,500 ប៉ុណ្ណោះ។ ឡានតួខ្លួន Sedan ប្រភេទ Plug-in Hybrid មួយនេះ ប្រើម៉ាស៊ីនចំណុះ 1.5L មានកម្លាំង 208 HP និងកម្លាំងរមួល 320 NM អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 6.8 វិនាទីប៉ុណ្ណោះ។ វាបំពាក់កញ្ចប់អាគុយទំហំ 21.1 kWh ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ 180 KM (CLTC) នៅពេលសាកភ្លើងពេញម្តងទៀតផង។
Nissan N6 ឆ្នាំ 2026 មានប្រវែងតួខ្លួន 4.81m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.81m ហើយមានទំហំឃ្លុបក្រោយធំទូលាយ ដែលអាចផ្ទុកបានចំណុះចាប់ពី 570L។

សូមបញ្ជាក់ឲ្យដឹងដែរថា Nissan N6 ស៊េរីឆ្នាំ 2026 ផ្តល់ជម្រើសចំនួន 3 ម៉ូដែល គឺ Pro, Max និង Max+។ ចំពោះ Option ស្តង់ដាររបស់វាមានដូចជា យ៉ាន់កង់ទំហំ 17 អ៊ីញ, ដំបូល Sunroof ចុច, ភ្លើងឌីម, កុងទ័រឌីជីថល ទំហំ 10.25 អ៊ីញ និង អេក្រង់កម្សាន្ត Touchscreen ទំហំ 14.6 អ៊ីញ។

ដោយឡែក សម្រាប់ម៉ូដែល Max+ មានបំពាក់អេក្រង់កម្សាន្តធំជាង គឺ 15.6 អ៊ីញ, មុខងារកៅអី AI សម្រាប់អ្នកបើកបរ និងមានមុខងារក្តៅត្រជាក់ ព្រមទាំងម៉ាស្សា ទៀតផង។ បន្ថែមពីនេះ វាក៏មានមុខងារសម្គាល់មុខអ្នកបើកបរ និងប្រព័ន្ធ ADAS ជាច្រើនទៀតផងដែរ៕






