
ក្រុមហ៊ុន Great Wall Motor (GWM) បានត្រៀមធ្វើការដាក់បង្ហាញចេញឡាន Pick up ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Cannon នៅក្នុងព្រឹត្តិការណ៍ 2025 Guangzhou Auto Show ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី 21 ក្នុងខែវិច្ឆិកា នេះ។ GWM ត្រូវបានគេរាយការណ៍ថា នឹងមានការដាក់តាំងបង្ហាញរថយន្ត Cannon ផ្សេស៊េរីឆ្នាំ 2026 ដូចជា ឡានសម្រាប់ធ្វើដំណើរ Passenger-oriented Cannon, ឡាន off-road Cannon pickup ក៏ដូចជាឡានសម្រាប់ការធ្វើអាជីវកម្ម Commercial Canon ផងដែរ។
សម្រាប់ម៉ូដែលឡានប្រភេទ Passenger-Cannon 2026 នឹងមានការធ្វើបច្ចុប្បន្នភាពទៅលើប្រតិបត្តិការ Coffee OS3 Infotainment system ដែលមានការបង្កើននៅប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ក្នុងកាប៊ីនកាន់តែទំនើប និងការតភ្ជាប់កាន់តែសម្បូរបែប។ រីម៉ូដែល off-road Cannon 2026 វិញ នឹងមានបំពាក់មកជាមួយប្រព័ន្ធ BorgWarner 4A+ MLock intelligent four-wheel-drive system ដែលអាចធ្វើការចាក់ប៉ុងបីជម្រើសផ្សេងគ្នាដើម្បីបង្កើនសមត្ថភាពលើមុខងារបើកបរផ្លូវ off-road កាន់តែមានអនុភាពខ្ពស់។ ចំនែកម៉ូដែល Commercial Cannon 2026 ក៏នឹងមានការឌីស្សាញផ្នែកខាងមុខកាន់តែមានប្រណិតភាពជាមួយចង្កៀងបំភ្លឺប្រភេទ dual-lens LED headlight និងភ្លើងកាត់អ័ព្ទ fog lamps ផងដែរ។

ម៉ូដែល Commercial Cannon 2026 នឹងបំពាក់យ៉ាន់កង់ទំហំ 18-inch, ដំណើរការដោយម៉ាស៊ីន 2.4-litre turbo-diesel ដែលអាចផលិតកម្លាំងបាន 135kW និងកម្លាំងរមួល 480Nm ហើយភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 9 វគ្គ។ បន្ថែមពីនេះ វាក៏នឹងទទួលបានការធ្វើបច្ចុប្បន្នប្រព័ន្ធគ្រប់គ្រងលំនឹងជាមួយការប្រើប្រាស់សាក់ស៊ីថ្មីដែលមានរួមបញ្ចូលនូវប្រព័ន្ធការពាររអិល និងមុខងារគ្រប់គ្រង់លំនឹងនៅពេលចុះចំណោតថែមទៀតផង។ ចំនែកម៉ូដែល Pickup Cannon 2026 គឺមានការធ្វើបច្ចុប្បន្នភាពជាមួយប្រព័ន្ធដំណើរការកាន់តែទំនើប និងមានអនុភាពខ្ពស់ពីលើជំនាន់ឆ្នាំ 2024 ប៉ុន្តែ នៅរក្សាអត្តសញ្ញាណឡាន Pick-up truck របស់ Cannon ដដែល។
.jpg)
GWM Cannon Pick up 2026 ស្ថិតក្នុងអម្បូរឡាន mid-size pickup ដែលអម្បូរនេះ មានបណ្តោយតួរខ្លួនប្រវែង 5,444mm/ ទទឹង 1,958mm/ កំពស់ 1,893mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,230mm។ ទន្ទឹមនឹងនេះ Cannon Pick up 2026 ត្រូវបានគេរំពឹងថា នឹងភ្ជាប់មកជាមួយកញ្ចប់តុបតែបន្ថែមពីខាងក្រៅតម្រូវតាមការចង់បានរបស់អតិថិជនរួមមាន T-Max front winches, snorkels, K-Man nitrogen shock absorbers, 3 mm chassis armour, off-road side steps, និង iron bumpers…ជាដើម។ ឡាន Pick up ស៊េរីថ្មីនេះ ក៏នឹងបំពាក់មកជាមួយយ៉ាន់កង់ទំហំ 18-inch និងប្រើសម្បកកង់ប្រភេទ all-terrain tyres ផងដែរ។
.jpg)
ផ្នែកកាប៊ីនក៏នឹងបន្តប្រើការឌីស្សាញដូចគ្នានឹងម៉ូដែលឆ្នាំ Cannon Pick up 2024 ដែរ ដូចជា ការបំពាក់ អេក្រង់បង្ហាញព័ត៌មាន LCD ទំហំ 7-inch, អេក្រង់កម្សាន្តទំហំ 12.3-inch touchscreen, ប៊ូតុងចុចបញ្ជាមុខងារ Physical button នៅលើស្នូលកណ្តាល មានកន្លែងសាកថ្មទូរស័ព្ទមិនប្រើខ្សែ, រន្ធ USB, រន្ធដោតភ្លើងកម្លាំង 12V, ប្រព័ន្ធជំនួយការបើកបរកម្រិត2 (Level 2 driver assistance), Driving mode, មុខងារចាក់សោរប៉ុង (front and rear differential locks), មុខងារ tank turn និង crawl mode ក៏នឹងមានមកជាមួយផងដែរ។
.jpg)
Cannon Pick up 2026 នឹងមានជម្រើសប្រើម៉ាស៊ីនសាំងចំណុះ 2.0-litre កម្លាំង 140kW និងកម្លាំងរមួល 360Nm ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 8-វគ្គ និងប្រើម៉ាស៊ីនម៉ាស៊ូត 2.4-litre កម្លាំង 137kW និងកម្លាំងរមួល 480Nm ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស័្វយប្រវត្តិ 9-វគ្គ។ GWM Cannon 2026 Pickup នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយឡាន mid-size pickup ដូចជា Nissan Frontier Pro ជាដើម៕





