no-alternative title
no-alternative title

Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន 212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

Chery ដែលក្រុមហ៊ុនមេរបស់ម៉ាករថយន្ត Jetour បានធ្វើការប្រកាសចេញលក់ឡាន Plug-in-hybrid ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Jetour Traveller និង Traveller C-DM នៅទីផ្សារប្រទេសចិន ដែលមានតម្លៃ $17,000 សម្រាប់ម៉ូដែលស្តង់ដារ និង $21,500 សម្រាប់ម៉ូដែល C-DM Hybrid។ ហើយចំពោះ Jetour Traveller 2026 C-DM ម៉ូដែលកំពូលដែលមានតម្លៃ $29,500 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Huawei Qian-Kun-enabled edition។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដេល Jetour Traveller 2026 ម៉ូដែលស្តង់ដារ មានជម្រើសប្រើម៉ាស៊ីនសាំងប្រភេទ turbocharged ពីរជម្រើសផ្សេងគ្នា គឺជម្រើស 1.5T កម្លាំង 135kW និង 2.0T កម្លាំង 187kW ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខប្រភេទ dual-clutch gearbox ស្វ័យប្រវត្តិ 7-វគ្គ ឬ 8-វគ្គសម្រាប់ម៉ូដែលប្រើម៉ាស៊ីន 2.0T។ ដោយឡែកសម្រាប់ម៉ូដែល Traveller Plug-in-hybrid  វិញ គឺបំពាក់នូវម៉ាស៊ីន 1.5T កម្លាំង 115kW ដំណើរជាមួយម៉ូទ័រអគ្គិសនី។

ហើយម៉ូដែល Entry-level Traveller PHEV មានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីខាងមុខចំនួនពីរដែលអាចផលិតកម្លាំងសរុបបាន 165kW និងកម្លាំងរមួល 390Nm ខណៈម៉ូដែល Higher-tier មានម៉ូទ័រអគ្គិសនី 3 គ្រាប់អាចផលិតកម្លាំងសរុបបាន 340kW និងកម្លាំងរមួល 700Nm។ Jetour Traveller 2026 PHEV គ្រប់ស៊េរីបានភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ 3-speed DHT gearbox និងប្រព័ន្ធដំណើរការបើកបរឆ្លាតវៃ intelligent XWD all-wheel drive។

ដោយឡែកនៅម៉ូដែល Jetour Traveller 2026 C-DM មានបំពាក់ដោយកញ្ចប់ថ្មទំហំ  27.2kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 129km និងកញ្ចប់ថ្មទំហំ  43.24kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 211km ទៅ 212km តាមស្តង់ដារធ្វតេស្តពី CLTC។ ទៅលើការឌីស្សាញរូបរាងខាងក្រៅយរបស់ Jetour Traveller 2026 Series គឺមានលក្ខណៈជាប្រអប់ជ្រុងដែលភាសាឌីស្សាញហៅថា “boxy-cube-style”។ រថយន្តស៊េរីថ្មីនេះមានជម្រើសប្រើទំហំយ៉ានកង់ 18-inch/ 19-inch និង 20-inch។ សម្រាប់ប្រព័ន្ធខួរក្បាលបញ្ជាមុខងារទូទៅនៅលើ Jetour Traveller 2026 Series គឺជាបន្ទះឈីបខ្លាំងរបស់ Qualcomm ស៊េរី Snapdragon 8255។

ទៅលើមុខងារប្រើប្រាស់ពិសេសៗទំនើបដែលមាននៅលើ Jetour Traller 2026 Series រួមមានប្រព័ន្ធវាស់សំពាធខ្យល់កង់ tyre-pressure display, មុខងារកំនត់ល្បឿន cruise control, មុខងារបញ្ឆេះរថយន្តពីចម្ងាយ remote start, keyless access,ប្រព័ន្ធ Speaker 8 គ្រាប់, មុខងារ selectable drive modes, electric soft-close tailgate, 50:50 split-fold rear seats, multi-layer insulating front glass, និង automatic air conditioning។ ចំនែកនៅលើម៉ូដែល C-DM វិញមានបន្ថែមរបាចាប់ធ្នើរដាក់អីវ៉ាន់លើដំបូល roof luggage rack, មុខងារ dash cam, 6.6 kW VTOL mobile power station, កៅអីខាងមុខអាចធ្វើកំនត់បាន 4 របៀប, និងមានមុខងារច្រៀងខារ៉ាអូខេថែមទៀតផង។

Chery Jetour Traveller 2026 នឹងក្លាយជាគូប្រជែងទីផ្សារក្នុងប្រទេសចិនជាមួយ Haval Big Dog ដែលមានតម្លៃខ្ទង់ $17,500 និង Haval Menglun PHEV មានតម្លៃ $23,300 ខណៈម៉ូដែល Traveller C-DM 2026 គឺនឹងក្លាយជាគូប្រជែងជាមួយ Haval Raptor PHEV និង Beijing BJ40 ដែលជាប្រភេទរថយន្ត Hybrid ដូចគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍