
ក្រុមហ៊ុន Geely បានប្រកាសឈ្មោះគ្រួសាររថយន្តថ្មីផ្លូវការណ៍សម្រាប់រថយន្តប្រភេទ MPV របស់ខ្លួន ដែលមានឈ្មោះថា “Geely Galaxy V Series.”។ ហើយម៉ូដែលដំបូងដែលចេញពីគ្រួសាររថយន្ត MPV ថ្មីនេះ គឺមានឈ្មោះថា Geely Galaxy V900 ដែលនឹងត្រូវបង្ហាញវត្តមានជាផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show នាថ្ងៃទី 21 ខែ វិច្ឆិកានេះ។
ចំពោះការបង្ហាញវត្តមានរបស់ Galaxy V Series ថ្មីនេះ គឺជាការពង្រីកខ្លួននៃម៉ាករថយន្ត Geely Galaxy ដែលជាសញ្ញាក្នុងចូលក្នុងទីផ្សាររថយន្តប្រភេទ MPV ថ្នាក់ប្រណិតដំណើរការដោយថាមពលថ្មី ឬ New Energy Vehicle។ Galaxy V ថ្មីនេះ គឺនឹងចូលរួមក្នុងបញ្ចីផលប័ត្ររបស់ Geely ដែលមានម៉ាកដូចជា M, E, L និង A ក៏ដូចជាម៉ាក Starship ហើយនិង Starlight ជាដើម។
Geely Galaxy V900 គឺជាប្រភេទរថយន្ត EREV ឬ Extended Range Electric Vehicle ដែលជារថយន្តអគ្គិសនីសុទ្ធ ស្រដៀងគ្នានឹងម៉ូដែល MPV LEVC L380 ដែលចេញលក់នៅលើទីផ្សាររួចហើយ។ LEVC L380 គឺជារថយន្ត MPV មានកៅអីបួនជួរ ឬមានប្រាំបីកៅអី ដែលអាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយលើសពី 800 គីឡូម៉ែត្រ តាមស្តង់ដារតេស្តពី CLTC។ បើតាមការចុះបញ្ចីដោយស្ថាប័ន MIIT ក្នុងប្រទេសចិនបានបង្ហាញថា Geely Galaxy V900 មានបំពាក់នូវម៉ាស៊ីនសាំង 1.5T កម្លាំង 161 សេះសម្រាប់ដំណើរការប្រព័ន្ធមុខងារ range-extended។

Galaxy V900 ក៏នឹងមានមកជាមួយជម្រើសកញ្ចប់អាគុយពីរប្រភេទ-ទំហំផ្សេងគ្នា គឺ CATL ternary lithium battery ទំហំ 50kWh និង CALB ternary lithium battery ទំហំ 43.3kWh ដែលការសាកភ្លើងពេញម្តងអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 202 km/195 km និង 172 km/165 km ទៅតាមជម្រើសនីមួយៗ។ ចំនែកកម្រិតស៊ីសាំងរបស់ម៉ាស៊ីន 1.5T វិញ គឺប្រហែល 7 ទៅ 7.2L/100km។
ទៅលើការឌីស្សាញវិញ Galaxy V900 គឺប្រើទម្រង់ឌីស្សាញប្រហាក់ប្រហែលគ្នានឹង L380 ដែរ គឺមានដូចជាទា្វរខាងក្រោយជាប្រភេទ sliding-door, ដំបូល flat roofline និងគ្រោងទ្វារ blackened pillars។ បន្ថែមពីនេះ ឡាន MPV ស៊េរីថ្មីនេះ ក៏នឹងមានបំពាក់នូវសែនស័រ LiDAR នៅលើដំបូលមុខផងដែរ។ Galaxy V900 នឹងមានប្រវែងបណ្តោយតួរខ្លួន 5,360mm/ ទទឹង 1,998mm/ កំពស់ 1,940mm ដែលវែងជាងម៉ូដែល Li Mega minivan ប្រមាណ 10mm។
V900 ក៏នឹងមានមកជាមួយជម្រើសយ៉ាន់ងកង់ទំហំ 18-inch និង 20-inch ព្រមជាមួយឈ្នាន់ជាន់ចំហៀងផងដែរ។ នៅផ្នែកខាងក្នុង គឺមានមកជាមួយជម្រើស 6-កៅអី រៀបជា 3 ជួរ 2x2x2 និង 8-កៅអី រៀបជា 2x2x2x2។ ហើយសម្រាប់ម៉ូដែល 6-កៅអី នៅសល់ឃ្លប់ក្រោយដាក់អីវ៉ាន់ប្រវែង 919mm ខណៈម៉ូដែល 8-កៅអីនៅសល់ប្រវែង 347mm ហើយកៅអីទាំងបួនជួរអាចកាច់បត់ចុះបានថែមទៀតផង។

Galaxy V900 មានទំងន់ចាប់ពី 2,910kg ដល់ ៣3,030kg ជាមួយនឹងទម្ងន់សរុបចន្លោះពី 3,390kg ដល់ 3,660kg។ ឡាន MPV ស៊េរីថ្មីនេះអាចជាន់ល្បឿនលឿនបំផុតដល់ 190km/h។ Geely Galaxy V900 ត្រូវបានគេរំពឹងថា នឹងចេញលក់នៅក្នុងទីផ្សារប្រទេសចិនក្នុងឆ្នាំនេះ។ ហើយសម្រាប់ម៉ូដែល Galaxy V900 ប្រើអគ្គិសនីសុទ្ធ (BEV) គ្រោងនឹងចេញលក់នៅចក្រភពអង់គ្លេសនៅឆ្នាំ 2026។ Geely ក៏នឹងអាចនឹងចេញលក់ Galaxy V900 នៅចក្រភពអង់គ្លេសជាមួយនឹងជម្រើស BEV និង EREV ផងដែរ៕





