no-alternative title
no-alternative title

BMW ចាប់ដៃ Momenta ត្រៀមផលិតឡានម៉ូដែល iX3 2026 បំពាក់បច្ចេកវិទ្យាជំនាន់ថ្មី

នៅថ្ងៃនេះ ក្រុមហ៊ុន BMW Group និង Momenta បានប្រកាសចាប់ដៃគូជាមួយគ្នា ក្នុងការអភិវឌ្ឍន៍ ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយរបស់ពួកគេសម្រាប់ទីផ្សារចិន ដែលប្រព័ន្ធនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងរថយន្ត BMW iX3 ជំនាន់ក្រោយដែលផលិតក្នុងស្រុកចិនមុនគេ។ ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយនេះ ត្រូវបានកំណត់ពេលសម្រាប់ការផលិតទ្រង់ទ្រាយធំ ហើយនិងការដាក់ឱ្យដំណើរការលើទីផ្សារនៅឆ្នាំ 2026។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធស្នូលនៃបច្ចេកវិទ្យាជំនាន់ថ្មីនេះ គឺត្រូវបានច្របាច់បញ្ចូលគ្នារវាងប្រព័ន្ធ end-to-end “flywheel” large model របស់ Momenta ចូលក្នុងស្ថាបត្យកម្ម “perception-planning-control” architecture។ BMW iX3 ជំនាន់ក្រោយដែលផលិតក្នុងស្រុកចិនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតនៅមូលដ្ឋានផលិតកម្មរបស់ BMW Brilliance ក្នុងទីក្រុង Shenyang ក្នុងឆ្នាំ 2026។ ការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ទីផ្សារសកល និងការដាក់លក់ជាផ្លូវការនៅលើទីផ្សារក៏ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំដដែលនោះផងដែរ។ 

កាលដើមឡើយ BMW បានប្រកាសពីភាពជាដៃគូជាមួយ Momenta ក្នុងខែកក្កដា ដោយផ្តោតលើការអភិវឌ្ឍន័ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ។ ប្រព័ន្ធនេះ ត្រូវបានកែលម្អរួមគ្នា ដោយក្រុមការងារវិស្វករអាល្លឺម៉ង់ និងចិន ហើយបានសន្យាថានឹងផ្តល់ឲ្យអ្នកប្រើប្រាស់រថយន្ត BMWក្នុងប្រទេសចិនទទួលបាននូវបទពិសោធន៍ជំនួយបើកបរសាកល្បង ដែលស្របនឹងសេណារីយ៉ូចរាចរណ៍ក្នុងស្រុក ដែលគ្របដណ្តប់ទាំងផ្លូវក្នុងទីក្រុង និងផ្លូវហាយវេ។ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងនៅក្នុងរថយន្ត BMW iX3 ជំនាន់ក្រោយឆ្នាំ2026 ប្រព័ន្ធនេះក៏នឹងត្រូវបានអនុវត្តជាបណ្តើរៗចំពោះម៉ូដែលផ្សេងទៀតរបស់ BMW នាពេលអនាគតផងដែរ។

 

Momenta គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានជំនាញទៅលើការអភិវឌ្ឍន៍ប្រព័ន្ធជំនួយការបើកបររថយន្តស្វ័យប្រវត្តិ “full-stack” មួយចំនួនរបស់ប្រទេសចិន។ ក្រុមហ៊ុននេះ បានអនុម័តយុទ្ធសាស្ត្រ “one flywheel, two legs” ដែលដំណើរការអភវិឌ្ឍន៍លើការផលិតប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ ឬ L2/L2+ advanced-driver-assistance systems (ADAS) យ៉ាងច្រើនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតរថយន្ត។ យុទ្ធសាស្រ្ត dual-track  របស់ Momenta បានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ប្រព័ន្ធមុខងារ urban NOA (navigate-on-autopilot) ក្នុងប្រទេសចិន។ 

 

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Auto Insight ក្រុមហ៊ុន Momenta បានផ្តល់ជូននឹងប្រព័ន្ធដំណោះស្រាយ city-NOA ចំនួន 60% រវាងខែមករា និងខែតុលា ឆ្នាំ 2024។ ខណៈមុខងារ HI Mode របស់ក្រុមហ៊ុន Huawei មានចំនួនប្រហែល 30% និងប្រព័ន្ធរបស់ក្រុមហ៊ុនផ្សេងៗទៀតមានប្រហែល 10%។

ក្នុងបញ្ជីអតិថិជនរបស់ Momenta ពេលនេះ គឺបានគ្របដណ្តប់លើក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំងបួននៅលើពិភពលោកគឺ មានក្រុមហ៊ុនប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន និងអាល្លឺម៉ង់ ហើយបានគ្របដណ្តប់លើក្រុមហ៊ុនផលិតគ្រឿងបន្លាស់ដើមចំនួនប្រាំពីរក្នុងចំណោមក្រុមហ៊ុនផលិតគ្រឿងបន្លាស់ដើមទាំងដប់របស់ពិភពលោកថែមទៀតផង។ នៅចុងឆ្នាំ 2024 មានរថយន្តចំនួន 26 ម៉ូដែល បានបំពាក់នូវប្រព័ន្ធ urban NOA  របស់ Momenta ដែលបានទៅដល់បន្ទប់តាំងបង្ហាញផ្លូវការណ៍ ហើយនឹងរថយន្តចំនួនប្រហែលជាង 130 ម៉ូដែលបាននឹងកំពុងស្ថិតក្រោមកិច្ចសហការអភិវឌ្ឍរួមគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍