no-alternative title
no-alternative title

BYD Yangwang U7 ជម្រើសពណ៌ខៀវថ្មី Galaxy Blue នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Guangzhou Auto Show ថ្ងៃទី 21 វិច្ឆិកានេះ

Yangwang U7 គឺជាម៉ាករថយន្ត Supercar ប្រណិតមួយរបស់ BYD ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារបច្ចុប្បន្ន។ រថយន្ត sedan ថ្នាក់ Supercar មួយនេះ មានជម្រើសប្រើម៉ាស៊ីនលាយអគ្គិសនី (PHEV) និងប្រើអគ្គិសនីសុទ្ធ (BEV)។ ហើយនៅពេលនេះ Yangwang ក៏ត្រៀមធ្វើការបង្ហាញចេញ U7 ជម្រើសពណ៌ខៀវថ្មីហៅថា Galaxy Blue នៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show ដែលនឹងរៀបចំធ្វើឡើងនាថ្ងៃទី 21 ខែវិច្ឆិកា សប្តាហ៍នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Yangwang U7 បច្ចុប្បន្ន បានដាក់លក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃចាប់ពី $88,400 ដល់ $99,700។ ហើយថ្មីៗបើតាមការធ្វើបច្ចុប្បន្នភាពនៅលើបញ្ចីរបស់ស្ថាប័ន MIIT របស់ចិនបានបង្ហាញថា Yangwang U7 មានការបង្កើនអនុភាពកាន់តែខ្លាំងដោយបានបង្កើនអនុភាពពីកម្លាំង 960kW ឬ 1,287 សេះ មកដល់កម្លាំង 1,000kW ឬ 1,341 សេះ។

ឡាន Supercar របស់ចិនមួយនេះ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 ដែលមានកម្លាំង 260 kW, 260 kW, 240 kW និង 240 kW។ ចំនែកម៉ូដែលប្រើប្រព័ន្ធ Plug-in-hybrid វិញ គឺមានបំពាក់នូវម៉ាស៊ីនសាំង 2.0L BYD4H20 engine កម្លាំង 200kW ហើយម៉ូដែល PHEV នេះ មានបណ្តោយតួរខ្លួនប្រវែង 5,360mm/ ទទឹង 2,000mm/ កំពស់ 1,515mm  និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,200mm។ BYD Yangwang U7 មានទំងន់សរុប 3,223kg និងប្រើប្រាស់កញ្ចប់អាគុយប្រភេទ lithium-iron-phosphate (LFP) battery។

រថយន្ត Supercar មួយនេះ ប្រើប្រព័ន្ធជើងក្រោមប្រភេទ  DiSus-Z electromagnetic suspension ដែលផ្តល់ឲ្យការបើកបរប្រកបដោយសុវត្ថិភាព និងផាសុខភាពគ្រប់ស្ថានភាពផ្លូវ។ ប្រព័ន្ធនេះនឹងប្រើប្រាស់ទិន្នន័យ real-time ជាក់ស្តែងពី LiDAR និងកាមេរ៉ា ដើម្បីសិក្សាពីស្ថានភាពផ្លូវដោយប្រើពេលតែកន្លះវិនាទីជាមុន ដើម្បីធ្វើកែតម្រូវកម្ពស់របស់វា និងមុខងារ damping ដោយស្វ័យប្រវត្តិ ដើម្បីឲ្យការបើកបរមានផាសុកភាព និងស្ថេរភាព។

Yangwang U7 មានដំឡើងមកជាមួយប្រព័ន្ធសែនស័រ LiDAR ចំនួន 3 គ្រាប់, សែនស័រ millimetre-wave radars ចំនួន 5 គ្រាប់, កាមេរ៉ា 13 គ្រាប់ ហើយនិង Ultrasonic sensor ចំនួន 12 គ្រាប់។ ដោយប្រព័ន្ធសែនស័រ និងកាមេរ៉ាទាំងអស់របស់ U7 ត្រូវពឹងផ្អែកលើបន្ទះឈីប Nvidia Orin-X chips ចំនួនពីរ ដែលមានកម្រិតនៃភាពឆ្លាតវៃក្នុងការគណនាដល់ 508TOPS ដើម្បីដំណើរមុខងារបើកបរស្វ័យប្រវត្តិកម្រិត L2+ autonomy និងមុខងារ advanced parking ជាដើម។

ដោយឡែកនៅលើ Yangwang U7 ដំណើរការដោយអគ្គិសនីសុទ្ធ (BEV) វិញ គឺមានបំពាក់មកជាមួយកញ្ចប់ថ្មទំហំ 135.5 kWh ប្រភេទ Blade-style LFP battery ដែលអាចបើកបរបានចម្ងាយផ្លូវ 720km នៅពេលសាកភ្លើងពេញម្តង។ ហើយការសាកថ្មចូលវិញ ក៏លឿនរហ័សតាមរយះបច្ចេកវិទ្យា Ultra-fast DC Charging ដែលសាកចូលពី 30% ទៅ 80% ចាយពេលខ្ទង់ 20 នាទី អាស្រ័យទៅលើសីតុណ្ហភាពខាងក្រៅ។ បើតាមទិន្នន័យនៃការចេញលក់បានបង្ហាញថា ការលក់ Yangwang U7 ក្នុងខែឧសភា ឆ្នាំ 2025 គឺមានចំនួនប្រមាណ 139 គ្រឿង ហើយបើគិតត្រឹមខេតុលាកន្លងទៅការលក់សរុបមានចំនួន 1,643 គ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍