
នេះគឺជាឡាន Hyundai Palisade ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារបរទេស ដោយមកលើកនេះ ទទួលបានការអាប់ដេតកាន់តែទំនើប និងប្រណីតខ្លាំង។ ឡាន Hyundai Palisade ឆ្នាំ 2026 បំពាក់ម៉ាស៊ីនសាំង ចំណុះ 3.5L ទំហំ 6 ស៊ីឡាំង មានកម្លាំង 287 HP និង កម្លាំងរមួល 352 NM ដំណើរការដោយប្រព័ន្ធបើកបរប៉ុង 2 ដែលអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 8.1 វិនាទីប៉ុណ្ណោះ។
អ្វីដែលពិសេសនោះគឺ Hyundai ក៏បានបន្ថែមជម្រើសថ្មី គឺ Palisade Hybrid ជាលើកដំបូងបង្អស់ ដោយប្រើម៉ាស៊ីនចំណុះ 2.5L Turbo ទំហំ 4 ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី 2 ហើយប្រើប្រអប់លេខ 6 វគ្គ ដែលអាចបង្កើតកម្លាំងបាន 329 HP និង កម្លាំងរមួល 459 NM។

យ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យចាប់អារម្មណ៏បំផុតលើ Hyundai Palisade ឆ្នាំ 2026 នោះការអាប់ដេតបច្ចេកវិទ្យាខាងក្នុង ដោយមានបំពាក់នូវកុងទ័រកោងភ្លោះ ទំហំ 12.3 អ៊ីញ, មានបំពាក់កាមេរ៉ាសុវត្ថិភាពមកពីរោងចក្រស្រាប់, បន្ថែម Drive Mode ច្រើនជាងមុន ដូចជា Mud, Sand និង Snow ខណៈកាប៊ីនខាងក្នុងផ្តល់ឲ្យនូវអារម្មណ៏កាន់តែ Premium និង ប្រណីត ជាងមុនទៅទៀត។

ចំណុចដែលពិសេសមួយទៀតនោះគឺ Hyundai Palisade ឆ្នាំ 2026 ប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី ធំជាងមុន ទូលាយជាងមុន ល្អសម្រាប់ការប្រើប្រាស់គ្នាច្រើន និងផ្តល់ឲ្យនូវផាសុកភាពជាងមុន ផងដៃរ៕





