no-alternative title
no-alternative title

Xiaomi SU7 ប្រើបានចម្ងាយ 265,000km រយះពេល 18 ខែ តែថាមពលថ្មនៅល្អដដែល គឺដល់ទៅ 94.5%

ថ្មីៗនេះម្ចាស់រថយន្តអគ្គិសនី Xiaomi SU7 បានធ្វើសេចក្តីរាយការណ៍អំពីថាមពលថ្មរថយន្តរបស់ខ្លួនថា ថ្មរបស់ SU7 នៅរក្សាបានភាគរយខ្ពស់រហូតដល់ 94.5% បើទោះបីជារូបគេប្រើប្រាស់បានចម្ងាយ 265,000km ក្នុងរយះពេល 18 ខែហើយក្តី។ លោក Feng ដែលជាម្ចាស់ Xiaomi SU7 បាននិយាយថា “បុគ្គលិក Xiaomi បានប្រាប់រូបលោកអំពីលទ្ធផល ហើយលោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង”។ “ Feng បានសន្មត់ថា ថ្មរបស់ SU7 របស់លោកអាចនឹងធ្លាក់ចុះមកត្រឹម 90% យ៉ាងតិចបំផុត។ ប៉ុន្តែ ក្រោយពីការធ្វើតេស្តបានបង្ហាញថា វាមានភាគរយខ្ពស់ជាងអ្វីដែលលោកបានគិត គឺដល់ 94.5% ដែលវាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន”។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរបាយការណ៍ទិន្នន័យពីម្ចាស់រថយន្ត Xiaomi SU7 Pro ម៉ូដែល RWD បាននិយាយថា លោកបានបើករថយន្តរបស់លោកជាមធ្យមក្នុងរយះចម្ងាយផ្លូវ 600km ជារៀងរាល់ថ្ងៃ ដែលជាចម្ងាយស្ទើរតែស្មើនិងការធ្វើដំណើរទៅមករវាងទីក្រុងញ៉ូវយ៉ក និងបូស្តុនទៅហើយ។ ការធ្វើតេស្តក្នុងការបើកបររយះចម្ងាយឆ្ងាយសម្រាប់រថយន្តអគ្គិសនីជារៀងរាល់ថ្ងៃនេះ អាចនឹងមានបញ្ហាប្រឈម សូម្បីតែរថយន្តប្រើម៉ាស៊ីនសាំងធម្មតាក៏ពិបាកក្នុងការថែរក្សារហូតដល់ការបញ្ជប់នៃសេវាកម្មធានាលើការប្រើប្រាស់របស់ពួកវាដែរ។  

Xiaomi SU7 ប្រើប្រាស់កញ្ចប់ថ្មមានទំហំ 94.3kWh ដែលឆ្លងកាត់វដ្តនៃការសាក 506 ដង ដែលអាស្រ័យទៅលើថាមពលប្រើប្រាស់ដែលត្រូវបានគេប៉ាន់ស្មានថាមានកម្រិត 18kWh ក្នុងរយះចម្ងាយ 100km។ ជាទូទៅសម្រាប់វដ្តនៃការសាកថ្មរថយន្តអគ្គិសនីត្រូវបានក្រុមហ៊ុនធ្វើការកំណត់ជាស្តង់ដារ គឺចាប់ពី 20% ទៅ 80% នៃថាមពលថ្ម ជាជាងការអស់ថាមពលទាំងស្រុង (0%) មុនពេលសាកភ្លើងឡើងវិញ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាទូទៅមានការធានាលើកញ្ចប់ថ្មរថយន្តក្នុងរយះពេល 8 ឆ្នាំ ឬ 150,000km។ សម្រាប់ក្រុមហ៊ុន Tesla វិញបានធ្វើការធានាលើកញ្ចប់ថ្មរបស់ Model 3 និង Y-RWD រយះពេល 8 ឆ្នាំ ឬ 160,000km ជាមួយកម្រិតភាគរយនៃថាមពលថ្មដែលអាចប្រើបានប្រមាណ 70%។

លោក Feng មានគម្រោងក្នុងការក្លាយខ្លួនជាបុគ្គលដំបូងគេដែលប្រើប្រាស់រថយន្ត Xiaomi SU7 ឲ្យបានចម្ងាយ 600,000km នៅក្នុងរយះពេល 3 ឆ្នាំ។ លោក Feng ក៏បានបង្ហាញពីការកំណត់សំគាល់របស់លោកថា លោកអាចសន្សំសំចៃការចំនាយបានប្រហែលខ្ទង់ $14,300 ជាមួយការប្រើប្រាស់ឡានអគ្គិសនី បើធៀបនឹងឡានប្រើម៉ាស៊ីនសាំង។ SU7 ជាឡានអគ្គិសនី (Sedan EV) ម៉ូដែលដំបូងគេរបស់ Xiaomi ហើយជំនាន់ដំបូងនេះ ក៏ត្រូវបានក្រុមហ៊ុនធ្វើការបិទបញ្ចប់ការផលិតជាផ្លូវការណ៍ហើយ ដោយម៉ូដែលថ្មី ឬជំនាន់ថ្មីជំនាន់ទីពីររបស់ SU7 ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍ក្នុងខែមេសា ឆ្នាំ 2026 ខាងមុខនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន