no-alternative title
no-alternative title

Chery នឹងប្រើរោងចក្រ Ford Factory នៅអឺរ៉ុបក្នុងការផលិតរថយន្តដើម្បីលក់នៅទីផ្សារក្នុងតំបន់

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Geely នឹងប្រើប្រាស់ទីតាំងរោងចក្រ ក្រុមហ៊ុន Ford នៅអឺរ៉ុប ដើម្បីផលិតយានយន្តរបស់ខ្លួនសម្រាប់ទីផ្សារក្នុងតំបន់នេះ។ ជាថ្នូរនឹងការប្រើប្រាស់រោងចក្រនេះ Geely នឹងផ្តល់សិទ្ធិឲ្យក្រុមហ៊ុន Ford អាចចូលប្រើប្រាស់បច្ចេកវិទ្យាជំនួយការបើកបររបស់ខ្លួនបានពេញលិញ។ ភាគីទាំងពីរមានគោលដៅសំខាន់ គឺការកាត់បន្ថយថ្លៃដើមក្នុងសង្វាក់ផលិតកម្មរៀងៗខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រភពដែលជិតស្និតនឹងបញ្ហានេះបានបង្ហើបថា ក្រុមហ៊ុន Geely និង Ford បានជួបប្រជុំកម្រិតខ្ពស់មួយនៅរដ្ឋ Michigan កាលពីសប្តាហ៍មុន។ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអាមេរិកបានបញ្ជូនគណៈប្រតិភូសំខាន់មួយរូបទៅកាន់ប្រទេសចិន ដោយមានគោលបំណងពង្រឹងលើដំណើរនៃកិច្ចការពិភាក្សា។ ទោះជាយ៉ាងណាក៏ដោយ មានរបាយការណ៍ថា ការចរចារវាងភាគីទាំងពីរបានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ។ ខណៈមន្ត្រីក្រុមហ៊ុន Ford និង Geely មិនទាន់បានចែករំលែកព័ត៌មានជាក់ស្តែងណាមួយអំពីកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅឡើយទេ។ ហើយគេនៅមិនទាន់ដឹងថា រោងចក្រ Ford មួយណាដែលស្ថិតនៅចំវេទិការនៃការពិភាក្សារវាងក្រុមហ៊ុនទាំងពីរនោះទេ។ 

 

កាលពីឆ្នាំទៅមិញ Ford បានចេញសេចក្តីថ្លែងការណ៍មួយថា រោងចក្ររបស់ខ្លួននៅទីក្រុង Cologneប្រទេសអាល្លឺម៉ង់ នឹងប្តូរការផលិតទៅជាប្រតិបត្តិការវេនតែមួយចាប់ពីខែមករា ឆ្នាំ 2026។ Ford ក៏មានរោងចក្រនៅក្នុងទីក្រុង Saarlouis ប្រទេសអាល្លឺម៉ង់ និង Valencia ប្រទេសអេស្ប៉ាញ ផងដែរ។ ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងរោងចក្រនៅអឺរ៉ុបរបស់ Ford នឹងអនុញ្ញាតឱ្យ Geely ជៀសវាងពន្ធប្រឆាំងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប ដែលដាក់លើរថយន្តអគ្គិសនីផលិតនៅប្រទេសចិន។

 

បច្ចុប្បន្ន Geely Group កំពុងរងផលប៉ះពាល់ពីពន្ធបន្ថែម 18.8% លើស្តង់ដារពន្ធ 10%។ បើតាមការរាយការណ៍លើមុនបាននិយាយថា អត្រាពន្ធនឹងត្រូវជំនួសដោយតម្លៃនាំចូលអប្បបរមានៅក្នុងទីផ្សារតំបន់អឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ពន្ធទាំងនេះនៅតែមានសុពលភាពនៅពេលនោះ។

 

ជាថ្នូរនឹងការប្រើប្រាស់រោងចក្ររបស់ Ford ដើម្បីផលិតរថយន្តរបស់ខ្លួនលក់នៅអឺរ៉ុប Geely នឹងផ្តល់ឲ្យ Ford នូវបច្ចេកវិទ្យាជំនួយការបើកបរ (Assistant Driving Technology)។ ដែល Geely Group ជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ប្រព័ន្ធ ADAS Afari Technology ឬ Qianli Technology ដែលថ្មីៗនេះបានប្រកាសចេញនូវប្រព័ន្ធជំនួយក្នុងការបើកបរថ្មីហៅថា “G-ASD”។ ដោយប្រព័ន្ធថ្មីនេះប្រើប្រាស់នូវWorld Action Model (WAM)។ មន្ត្រីរបស់ក្រុមហ៊ុនបានចែករំលែកថា វាគឺជាគំរូឥរិយាបថពិភពលោកដែលមានសមត្ថភាពឆ្លុះបញ្ចាំងខ្លួនឯង និងវិវត្តន៍។

G-ASD មានអនុភាពទៅលើសកម្មភាពក្នុងការគ្រប់គ្រងប្រព័ន្ធថាមពល powertrain control, chassis & driveline control, body & electronic control, និង cockpit control areas ជាដើម។ G-ASD អនុញ្ញាតឱ្យរថយន្តដំណើរការប្រព័ន្ធ autonomously navigate ក្នុងការស្វែងរកទីតាំងចំណតរថយន្តក្រោមដីឆ្លង និងផ្លូវរង្វង់មូល ឬច្រកចេញពីផ្លូវល្បឿនលឿន (Highway) និងចក្រទ្វារចេញពីចំណតរថយន្តថែមទៀតផង។ ប្រព័ន្ធ G-ASD ត្រូវបានប្រើប្រាស់រួចហើយនៅលើរថយន្តម៉ាក Lynk & Co និង Zeekr៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន