no-alternative title
no-alternative title

Fang Cheng Bao ត្រៀមចេញ Mei 7 ឡានអគ្គិសនី Sedan ស៊េរីថ្មី មានតម្លៃតែជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

Fang Cheng Bao ឬ FCB គឺជាម៉ាកយីហោឡានអគ្គិសនីមួយក្នុងចំនោមម៉ាកយីហោជាច្រើនទៀតរបស់ក្រុមហ៊ុន BYD។ បើតាមសេចក្តីរាយការណ៍បាននិយាយថា FCB បានត្រៀមធ្វើការប្រកាសចេញឡានអគ្គិសនីប្រភេទ Sedan ស៊េរីថ្មីមួយម៉ូដែលទៀតដែលមានឈ្មោះថា Mei 7 ក្នុងប្រទេសចិននាពេលឆាប់ៗនេះ។ Mei 7 គឺជាម៉ូដែលថ្មីមួយស្ថិតនៅក្រោមម៉ូដែល Mei 9 ដែលត្រូវបានគេទម្លាយព័ត៌មាននាពេលថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលថ្មីៗនេះអ្នកចាក់ការទូទៅនៃក្រុមហ៊ុនម៉ាករថយន្ត FCB បាននិយាយថា ក្នុងឆ្នាំ 2026 គឺជាឆ្នាំទីបីនៃម៉ាកយីហោ FCB ហើយក្រុមហ៊ុនក៏នឹងមានការប្រកាសចេញឡានម៉ូដែលថ្មីប្រភេទ Sedan ផងដែរ។ បច្ចុប្បន្ន FCB បានធ្វើការចុះផលប័តសម្រាប់តែការផលិតរថយន្តប្រភេទ SUV និង Off-road ក្រោមស្លាកឈ្មោះថា Bao ហើយនិងប្រភេទ Urban Titanium តែប៉ុណ្ណោះ។

បើតាមរូបភាព Mei 7 ដែលជាឡាន sedan មានការឌីស្សាញជាមួយកម្ពស់ទាបជាមួយតួរខ្លួនបែប fastback body, ដៃទ្វារលាក់ពាក់កណ្តាល ឬ semi-hidden door handles, កន្ទុយក្រោយឌីស្សាញបែប ducktail និងឃើញមានសែនស័រ LiDAR បំពាក់នៅលើដំបូលខាងមុខ។ ដែលនេះបានបញ្ជាក់ថា FCB Mei 7 គឺគាំទ្រនូវប្រព័ន្ធជំនួយការបើកបរ God’s Eye advanced assistance system។

FCB Mei 7 ត្រូវបានគេរំពឹងថា នឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា Dual Mode Off-road (DMO) Super Hybrid Platform និងប្រព័ន្ធបច្ចេកវិទ្យាប៊ូម DiSus Intelligent Body Control System ដូចម៉ូដែល Bao-Series របស់ក្រុមហ៊ុនផងដែរ។ ទោះជាយ៉ាងណាសម្រាប់ប្រព័ន្ធបច្ចេកវិទ្យា និងលក្ខណៈសម្បត្តិលម្អិតទូទៅរបស់ FCB Mei 7 មិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេក្នុងពេលនេះ។

FCB Mei 7 ត្រូវបានគេព្យាករណ៍ថាអាចនឹងមានតម្លៃចន្លោះពី $28,800 ទៅ $43,200។ ក្នុងឆ្នាំ 2025 កន្លងទៅ ម៉ាករថយន្ត Fang Cheng Bao (FCB) លក់សរុបបានចំនួន 234,600 គ្រឿង កើនឡើង 316.1% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះម៉ូដែល FCB Tai 7 លក់បានចំនួនលើសពី 100,000 គ្រឿង, Bao 5 លក់បានប្រហែល 60,000 គ្រឿង, Tai 3 លក់បានប្រហែល 65,000 គ្រឿង និង Bao 8 លក់បានប្រហែល  23,000 គ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន