no-alternative title
no-alternative title

Ford Territory 2026 ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត!

នេះគឺជា Ford Territory ស៊េរីឆ្នាំ 2026 ដែលបានផលិតនៅក្នុងប្រទេសកម្ពុជា ដោយប្រជាជនកម្ពុជា ទើបចេញលក់ជាផ្លូវការ ជាមួយនឹងតម្លៃ $42,900 ហើយមានការធានាចេញពីក្រុមហ៊ុនផ្លូវការទៀតផង។ Ford Territory 2026

បំពាក់ម៉ាស៊ីនសាំង ចំណុះ 1.5L EcoBoost ទំហំ 4 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងសរុប 163 PS និង កម្លាំងរមួល 250 NM ដំណើរការដោយប្រអប់លេខអូតូ 7 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 1 (FWD) ហើយមាន Drive Modes ដល់ទៅ 4 ឯណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Ford Territory 2026 បានផ្លាស់ប្តូរការរចនាថ្មី ដោយប៉ាណាមុខរចនាថ្មី ជាមួយចង្កៀងប្រភេទ LED បែប 3D កាន់តែទាក់ទាញ អមដោយយ៉ាន់កង់អាលុយមីញ៉ូម រចនាថ្មី ទំហំ 19 អ៉ីញ ហើយចង្កៀងក្រោយប្រភេទ LED បែប 3D មានពន្លឺច្បាស់ល្អ។ វាមានប្រវែងតួខ្លួន 4.68m ទទឹង 1.93m កម្ពស់ 1.70m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.72m ហើយមានកម្ពស់ពីបាតឡានទៅដី 190mm។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ Ford Territory 2026 បានអាប់ដេតកាប៊ីនខាងក្នុងថ្មី ឌីហ្សាញថ្មី កាន់តែប្រណីត និងទំនើបផងដែរ ជាពិសេសនោះគឺ អេក្រង់ភ្លោះនៅខាងមុខនេះតែម្តង ដោយលើកនេះមាន កុងទ័រឌីជីថលទំនើប ទំហំ 12.3 អ៉ីញ បង្ហាញរូបភាពច្បាស់ ត្រជាក់ភ្នែក  ងាយស្រួលមើល និងអេក្រង់ Touchscreen កណ្តាលទំហំ 12 អ៉ីញ ដំណើរការដោយបច្ចេកវិទ្យា SYNC ជំនាន់ថ្មី ទំនើប និងងាយស្រួលប្រើប្រាស់ ហើយបានរៀបចំ Interface ប្រើប្រាស់ថ្មី កាន់តែទំនើប និងដំណើរការបានប្រសើរជាងមុន ទៅទៀត។

ចំណែកឯកៅអីវិញជាប្រភេទស្បែក អាចចុចសារ៉េអូតូ 10 វគ្គ មានមុខងារខ្យល់ត្រជាក់ ទាំងសងខាង ហើយកៅអីរបស់វាមានការរចនាបែបប្រណីត Color 2-Tones និង ធំទូលាយល្អ ផងដែរ។

ក្រៅពីនោះក៏មានប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់ មានប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និង គ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ, Speaker 8 គ្រាប់, ដំបូលកញ្ចក់ធំទូលាយ អាចបើកបាន, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធភ្លើងឌីមលម្អក្នុងឡាន Ambient Lighting ចម្រុះពណ៌ និង ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចដំណើរការដោយស្វ័យប្រវត្តិ ទៀតផង។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញក៏មានច្រើនដែរ ដូចជា៖

•ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តិ គ្រាន់តែគ្រវាសជើង

•ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេ មើលឃើញមួយជុំវិញឡាន

•ប្រព័ន្ធវាស់សម្ពាធខ្យល់កង់ឡាន TPMS

•ប្រព័ន្ធទប់លំនឹងពេលឡើង និងចុះចំណោត

•ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងឡាន

•ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារឡាន

•ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និង ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ

•ប្រព័ន្ធជំនួយលើដៃចង្កូត រំលឹកអ្នកបើកបរ ឲ្យបើកក្នុងគន្លងត្រឹមត្រូវ និងតម្រង់គន្លងផ្លូវ

•ព្រមទាំង ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តិ តាមឡានខាងមុខ និងតម្រង់គន្ងងផ្លូវ ផងដែរ

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន