
សិង្ហបុរី ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2026, ក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានប្រកាសនៅថ្ងៃនេះ អំពីការបញ្ជាទិញយន្តហោះ Boeing 737 MAX រហូតដល់ទៅ 20 គ្រឿ។ Boeing 737 MAX ជាយន្តហោះ “largest single-aisle” ស៊េរីថ្មីចុងក្រោយរបស់ Boeing ដែលបានបង្ហាញវត្តមាននៅឯកម្មវិធី “Singapore Air Show”។ ក្រុមហ៊ុនអាកាសចនារណ៍ Air Cambodia បានបញ្ចប់ការបញ្ជាទិញរបស់ខ្លួនសម្រាប់យន្តហោះម៉ូដែល Boeing 737-8 ចំនួន 10 គ្រឿង និងឱកាសសម្រាប់សម្រាប់ការបញ្ជាទិញយន្តហោះចំនួន 10 គ្រឿបន្ថែមទៀតនៅក្នុងខែធ្នូ ឆ្នាំ 2025។
ជាមួយនឹង Boeing 737 MAX ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងបន្ត និងពង្រីកសេវាកម្មធ្វើដំណើរតាមផ្លូវអាកាសរបស់ខ្លួន ខណៈដែលការធ្វើដំណើរតាមផ្លូវអាកាសដើរតួនាទីដ៏សំខាន់បំផុតនៅលើពិលោកក្នុងការតភ្ជាប់ទំនាក់ទំនងមនុស្សជាតិ និងទីកន្លែងនានាទូទាំងតំបន់។ Air Cambodia នឹងទាញយកអត្ថប្រយោជន៍ពីសមត្ថភាព ប្រសិទ្ធភាព និងលក្ខណៈពិសេសប្រកបដោយផាសុខភាព សុវត្ថិភាព ជូនចំពោះអ្នកដំណើររបស់ខ្លួនតាមរយះ Boeing 737-8 សម្រាប់បណ្តាញផ្លូវហោះហើរដែលមានតម្រូវការខ្ពស់នៅទូទាំងតំបន់អាស៊ី។
លោកបណ្ឌិត David Zhan នាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia បានមានប្រសាសន៍ថា “Boeing 737-8 បានផ្តល់ឱ្យ Air Cambodia នូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃចម្ងាយហោះហើរ សមត្ថភាព និងប្រសិទ្ធភាពសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ដើម្បីគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់យើង”។ “ចំពោះកិច្ចព្រមព្រៀងក្នុងការបញ្ជាទិញយន្តហោះជាមួយក្រុមហ៊ុន Boeing ពីក្រុមហ៊ុន Air Cambodia នឹងអនុញ្ញាតឱ្យយើងចាប់ផ្តើមសេវាកម្មដោយផ្ទាល់ទៅកាន់ទីផ្សារសំខាន់ៗនៅទូទាំងអាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍ ហើយនិងផ្តល់ជូននូវការធ្វើដំណើរក្នុងតម្លៃប្រកួតប្រជែងសម្រាប់អ្នកដំណើរ ហើយក៏បានបង្កើតការងារក្នុងស្រុក និងឱកាសបើកវគ្គបណ្តុះបណ្តាលពិសេសដើម្បីពង្រឹងចរន្តសេដ្ឋកិច្ចក្នុងសហគមន៍របស់យើង”។

លក្ខណៈពិសេសរបស់ Boeing 737-8 គឺជាប្រភេទយន្តហោះដឹកអ្នកដំណើរតាមផ្លូវអាកាសខ្នាតធំដែលរចនាឡើងមានពីរថ្នាក់ និងអាចផ្ទុកអ្នកដំណើរបានចំនួន 178 នាក់ អាចហោះហើរបានចម្ងាយដល់ 6,480km ស័ក្តិសមបំផុតក្នុងការគាំទ្រដល់បណ្តាញហោះហើរក្នុងតំបន់ដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia។ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងទទួលបានអត្ថប្រយោជន៍ពីសមត្ថភាពបត់បែនរបស់យន្តហោះ និងថ្លៃដើមប្រតិបត្តិការទាបជាង ដោយសារតែការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ននៅត្រឹម 20% បើប្រៀបធៀបទៅនឹងយន្តហោះដែលខ្លួនមានក្នុងពេលបច្ចុប្បន្ន។

លោក Brad McMullen អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារពាណិជ្ជកម្ម Boeing បានមានប្រសាសន៍ថា “យើងមានមោទនភាពក្នុងការស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្នុងនាមជាអតិថិជនសំខាន់សម្រាប់យន្តហោះ 737 MAX ថ្មីបំផុតចុងក្រោយរបស់យើង”។ “ហើយយើងបានធ្វើការប្តេជ្ញាក្នុងការគាំទ្រដល់ការរីកចម្រើននៃវិស័យអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Air Cambodia កំពុងពង្រឹងទំនាក់ទំនងនៅទូទាំងអាស៊ីជាមួយនឹងយន្តហោះដែលមានការសន្សំសំចៃប្រេងឥន្ធនៈខ្ពស់របស់យើង”។

ក្នុងពេលបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បាននឹងដំណើរការជើងហោះហើររបស់ខ្លួនតាមច្រកផ្លូវតែមួយ ដែលមានយន្តហោះក្នុងតំបន់ចំនួនប្រាំមួយគ្រឿង លើផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិទៅកាន់ប្រទេសវៀតណាម ឥណ្ឌា ថៃ ចិន ជប៉ុន និងហុងកុង។ Boeing Commercial Market Outlook បានធ្វើការព្យាករណ៍ថា ក្រុមហ៊ុន Air Cambodia នឹងត្រូវការយន្តហោះថ្មីជិត 5,000 គ្រឿងក្នុងរយៈពេលម្ភៃឆ្នាំខាងមុខទៀត ដោយយន្តហោះសម្រាប់ដំណើរការហោះហើរក្នុងច្រកផ្លូវតែមួយនឹងមានចំនួនជាង 80% នៃការជើងហោះហើរដឹកអ្នកដំណើររបស់ខ្លួន”។
សូមជំរាថា Air Cambodia គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិដែលផ្តល់សេវាកម្មពេញលេញរបស់ប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល និងមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ជាមួយនឹងមជ្ឈមណ្ឌលសំខាន់ៗនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងការិយាល័យនៅប្រទេសចិននៅទីក្រុង Zhengzhou។ Air Cambodia ដំណើរការផ្លូវហោះហើរក្នុងស្រុក និងតំបន់នៅទូទាំងអាស៊ីអាគ្នេយ៍ ចិន ឥណ្ឌា និងជប៉ុន។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានេះ ទទួលបានវិញ្ញាបនបត្រកម្រិត IOSA និងជាក្រុមហ៊ុនអាកាសចរណ៍ Skytrax កម្រិតផ្កាយបី។ Air Cambodia កំពុងបន្តការរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈការធ្វើទំនើបកម្មយន្តហោះ តាមរយះការបញ្ជាទិញយន្តហោះ Boeing 737 MAX ចំនួន 10 គ្រឿងនេះ ដើម្បីគាំទ្រដល់ការពង្រីកសេវាកម្មជើងហោះហើររបស់ខ្លួន។
ចំនែក Boeing ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេលើពិភពលោក ហើយជាក្រុមហ៊ុនផលិត និងនាំចេញយន្តហោះធំជាងគេរបស់សហរដ្ឋអាមេរិក។ Boeing បានធ្វើការអភិវឌ្ឍ ការផលិត និងការផ្តល់សេវាកម្មយន្តហោះពាណិជ្ជកម្ម ផលិតផលការពារជាតិ និងប្រព័ន្ធការពារដែនអវកាសសម្រាប់អតិថិជននៅក្នុងប្រទេសជាង 150 នៅទូទាំងពិភពលោក។ ចក្ខុវិស័យស្នូលរបស់ Boeing គឺការប្តេជ្ញាលើកកម្ពស់វប្បធម៌ដោយផ្អែកលើគុណតម្លៃ សុវត្ថិភាព គុណភាព និងភាពសុចរិត៕





