
BYD ដែលជាក្រុមហ៊ុនផលិតឡានអាគុយ និងអគ្គិសនីថ្នាក់ប្រណិតធំជាងគេបរបស់ប្រទេសចិន នៅថ្ងៃនេះ បានបញ្ចេញនូវឡានថ្មីមួយទៀតហើយ ដែលម៉ូដែលថ្មី សាកភ្លើងម្តង អាចបើកបរបានចម្ងាយដល់ជាង 1,000 km ឯណោះ។ សម្រាប់ម៉ូដែលថ្មីនេះគឺមានឈ្មោះថា Denza Z9GT ត្រូវបានធ្វើការអាប់ដែតថាមពលថ្មធំជាងមុន ដោយសាកម្តងអាចបើកបាន 1,036km។ បើតាមការបញ្ជាក់ពី Denza បានអោយដឹងថា Z9GT ម៉ូដែលនេះ គឺជាឡានអគ្គិសនីដែលបើកបានឆ្ងាយជាងគេបំផុតនៅលើពិភពលោក។
គួរបញ្ជាក់ថា បើយោងតាមឯកសារដែលបានចុះបញ្ជីទៅលើ Z9GT កាលពីខែមុននេះ បានបង្ហាញថា ម៉ូដែលថ្មីនេះ នឹងមានការបំពាក់អាគុយផ្ទុកថាមពលចាប់ពី 102.326 kWh ដល់ទៅ 122.496 kWh ដែលនឹងមានសមត្ថភាពអាចបើកបរតាមស្តង់ដារ CLTC ranges បានចាប់ពី 820km ទៅ 1036km។ សម្រាប់ម៉ូដែលនេះ គឺមានសមត្ថភាពខ្ពស់ជាង Z9 ដែលអាប់មុននេះ គឺមានថ្មដូចគ្នា តែអាចបើកបរតាមស្តង់ដារ CLTC ranges បានត្រឹមតែ 905km ទៅ 1068km ប៉ុណ្ណោះ។

សូមជំរាបថា ក្រុមហ៊ុន Denza កន្លងមក ក៏ធ្លាប់បានចុះបញ្ជីទៅលើម៉ូដែល Plug-in hybrid electric vehicle (PHEV) សម្រាប់ឡានស្ព័រ Z9 និង Z9GT នេះដែរ ដោយមានការប្រើប្រាស់ថាមពលថ្មទំហំ 63.82 kWh ដែលអាចបើកបរជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 400km តាមស្តង់ដារ CLTC ខណៈដែល Z9GT PHEV ម៉ូដែលមុនបើកបរតាំងស្តង់ដារ CLTC pure-electric range នេះ បានត្រឹមតែ 201km ប៉ុណ្ណោះ។

ជាមួយនិងម៉ូដែល Z9GT អាប់ដែតថ្មីនេះ គឺមានជម្រើសពណ៌បៃតង និងមានការប្តូទីតាំងថ្មីសម្រាប់ LiDAR ទៅកាន់លើដំបូលដើម្បីជាជំនួយសម្រាប់ប្រព័ន្ធបើកបរថ្មី God's Eye 5.0 Advanced smart driving system។ សូមជំរាបថា Z9GT នេះ បានបង្ហាញខ្លួនជាលើកដំបូង នៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2024 ដែលជាឡាន Flagship GT Sports Car ដំបូងគេបំផុតរបស់ម៉ូដែលនេះបន្ទាប់ពីបែកខ្លួនជាក្រុមហ៊ុនឯករាជ្យ។ សម្រាប់តម្លៃពេលនេះ ទៅលើម៉ូដែលអគ្គិសនីសុទ្ធ 2 ម៉ូដែលមានតម្លៃ 354,800 យ៉ន់ ដែលស្មើរ $51,760ដុល្លារមួយទៀតមានតម្លៃ 384,800 យ៉ន់ ខណៈដែល PHEV ចំនួន 3 ម៉ូដែលទៀតមានតម្លៃចាប់ពី 334,800 យ៉ន់, 364,800 យ៉ន់ និងតម្លៃ 414,800 យ៉ន់។





