no-alternative title
no-alternative title
no-alternative title
no-alternative title

Oukitel​ U15​ Pro​ ស្មាតហ្វូនដែល​មាន​រូបរាង​សិុច​ស៊ី​ និងសមត្ថភាព​ខ្ពស់ តម្លៃសមរម្យបានមក់ដលកម្ពុជាហើយ

U15​ Pro​ គឺជា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយទៀត​របស់​ Oukitel​។​ ស្មា​ត​ហ្វូ​ន​មួយ​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើការ​រចនា​រូបរាង​យ៉ាង​ឡើយ​យ៉ាង​ពិសេស​មាន​ភាព​ប្រណីត​ ស្រស់​ស្អាត​ សិច​ស៊ី​ ទាក់ទាញ​បំផុត​ និង​បំពាក់​មក​ជាមួយ​គុណសម្បត្តិ​ល្អៗ​ជា​ច្រើន​សម្រាប់​ប្រើប្រាស់​។​ ហើយ​ខាងក្រោម​នេះ​ក្រុមការងារ​ទស្សនាវដ្តី​ពិភព​អេ​ឡិច​ត្រូ​និក​យើងខ្ញុំ​សូម​លើកយក​ចំនុច​ពិសេសៗ​មួយ​ចំនួន​ដែល​មាន​លើ​ម៉ូ​ដែល​មួយ​នេះ​មក​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​ឲ្យ​បានដឹង​។​

​រូបរាង​ និង​រចនាបថ​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ជាមួយ​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​ ស្រោប​ខ្លួន​ដោយ​លោ​ហះ​គុណភាព​ខ្ពស់​ប្រភេទ​ Aluminum​ alloy​ ដែល​មាន​រចនាបថ​បែប​ Premium​ Unibody​ ជាមួយ​កម្រាស់​ 8.7​ ម​ម​ និង​ទំងន់​ 201.1​ ក្រាម​ ឃើញ​ថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ពិតជា​រំលេច​ចេញ​នៅ​ភាព​សិច​ស៊ី​ទាក់ភ្នែក​មែនទែន​។​ ផ្ទៃ​ខាង​មុខ​ Oukitel​ U15​ Pro​ ក្រា​លប​ដោយ​កញ្ចក់​អេ​ក្រង់​ធំ​ទូលាយ​ទំហំ​ 5.5”​ មាន​ផ្ទៃ​ផុស​ឡើង​។​ 

​នៅ​មួយ​ផ្នែក​ខាងក្រោម​កញ្ចក់​អេ​ក្រង់​បង្កប់​ដោយ​ប៊ូ​តុង​ថា​ច់​ចម្បង​បី​គឺ​កណ្តាល​មូល​ជា​ប៊ូ​តុង​ហូ​ម​ ស្តាំ​ជា​ប៊ូ​តុង​ត្រឡប់​ក្រោយ​ និង​ឆ្វេង​ជា​ប៊ូ​តុង​បើក​មើល​កម្ម​វី​ធី​កំពុង​ដំណើរការ​ និង​ខាងលើ​កញ្ចក់​អេ​ក្រង់​មាន​ឧ​ប៉ា​ល័​រ​ស្តាប់​ការ​សន្ទនា​,​ កាមេរ៉ា​ និង​សែន​ស័​រ​បិទ​ពន្លឺ​អេ​ក្រង់​ពណ៌​ខ្មៅ​។​ ក្រោម​តួរ​មាន​រន្ធ​ USB,​ ឧ​ប៉ា​ល័​រ​បំពង​សំឡេង​ និង​រន្ធ​ ម៉ិច​ស័​រ​ស្រូប​សំលេង​,​ ចំហៀង​ស្តាំ​តួរ​មាន​ប៊ូ​តុង​បិទ​បើក​-​ចាក់សោរ​អេ​ក្រង់​ រួម​នឹង​ប៊ូ​តុង​កំនត់​សំឡេង​។​ ចំនែក​រន្ធ​ដោត​ស៊ី​មកា​ត​ទាំង​ពីរ​ស្ថិត​នៅ​ចំហៀង​ឆ្វេង​តួរ​ និង​ខាងលើ​មាន​រន្ធ​ដោត​កាស​ជាមួយ​រន្ធ​ស្រូប​សំឡេង​ថត​វី​ដេ​អូ​តូច​មួយ​។​ 

​រីឯ​ផ្ទៃ​ខាងក្រោយ​វិញ​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ទៅ​ដោយ​ភាព​ទាក់ទាញ​ពី​លោ​ហះ​ដែល​មានការ​ដុសខាត​បាន​យ៉ាង​ល្អ​ព្រមទាំង​រំលេច​ដោយ​ខ្សែ​កាត់​ទទឹង​តួ​រលើ​ក្រោម​យ៉ាង​ប្រណីត​ ជាមួយ​កញ្ចក់​កាមេរ៉ា​ អំ​ពូ​ល​ភ្លើង​ LED​ និង​ទ្រនាប់​ស្កែ​ន​ក្រ​យ៉ៅ​ម្រាមដៃ​។​ ស្មា​ត​ហ្វូ​ន​ Oukitel​ U15​ Pro​ មាន​ជម្រើស​បី​ពណ៌​គឺ​ ទឹកមាស​ ទឹកប្រាក់​ និង​ផ្កាឈូក​។​

​កញ្ចក់​អេ​ក្រង់​ផុស​ធំ​ទូលាយ​

Oukitel​ U15​ Pro​ មាន​អេ​ក្រង់​ធំ​ទូលាយ​ទំហំ​ 5.5​ អ៊ី​ង​ប្រភេទ​ IPS​ LCD​ ស្រោម​ការពារ​ដោយ​កញ្ចក់​ 2.5D​ មាន​ផ្ទៃ​ផុស​ឡើង​ និង​អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត​ HD-720​ ភិ​ច​សែ​ល​។​ ទោះបីជា​សមត្ថភាព​បង្ហាញ​រូបភាព​-​វី​ដេ​អូ​នៅ​លើ​កញ្ចក់​អេ​ក្រង់​ U15​ Pro​ នៅ​មាន​កម្រិត​ក្តី​ ប៉ុន្តែ​ ផ្ទៃ​អេ​ក្រង់​របស់​វា​ធំ​ទូលាយ​ល្អ​ផ្តល់​ឲ្យ​ការ​ទស្សនា​វី​ដេ​អូ​បាន​ពេញភ្នែក​ល្អ​ជាមួយ​កម្រិត​ពណ៌​ និង​ពន្លឺ​ច្បាស់​គួរសម​អាច​ទទួលយក​បាន​ និង​ដំណើរការ​ចុច​បញ្ជា​កម្មវិធី​បាន​រលូន​មិន​ស្ពឹក​។​

​កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​

Oukitel​ U15​ Pro​ មាន​កាមេរ៉ា​ក្រោយ​ទំហំ​ 16MP​ ប្រភេទ​ autofocus​ ជាមួយ​អំ​ពូ​ល​ភ្លើង​ជំនួយ​ពីរ​គ្រាប់​ និង​ខាង​មុខ​ទំហំ​ 5.0MP​ សម្រាប់​ថត​សែ​ល​ហ្វី​។​ កាមេរ៉ា​មុខក្រោយ​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​សមត្ថភាព​អាច​ថតរូប​ភាព​ និង​វី​ដេ​អូ​បាន​ច្បាស់​ល្អ​អាច​ទទួលយក​បាន​នៅ​ទី​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់​ ប៉ុន្តែ​ធ្វើ​បាន​មិនសូវ​ល្អ​នៅ​ទី​ដែល​មាន​ពន្លឺ​ខ្សោយ​។​

​កំលាំង​ម៉ាស៊ីន​ និង​ប្រតិបត្តិការ​

​ស្មា​ត​ហ្វូ​ន​ថ្នាក់​មធ្យម​មួយ​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ Marshmallow​ v6.0​ នៅ​លើ​បន្ទះ​ឈី​ប​ MediaTek​ MT6753​ ប្រភេទ​ Cortex-A53​ មាន​ស៊ី​ភី​យូ​ 8​ គ្រាប់​ដំណើរការ​បាន​ក្នុង​ល្បឿន​ 1.3GHz​។​ កំលាំង​ម៉ាស៊ីន​មួយ​នេះ​ក៏​ទ្រទ្រង់​ដំណើរ​ដោយ​រ៉េ​ម​ទំហំ​ 3GB​ និង​អង្គ​ក្រាហ្វិក​ពពួក​ Mali-T720​ ផង​ដែរ​។​ សម្រាប់​ថ្ម​របស់​ Oukitel​ U15​ Pro​ មានកំ​លាំង​ 3,000mAh​ ដែល​កាន់​ប្រើ​បាន​យូរ​ និង​អាច​សាក​ទៅ​កាន់​ទូរស័ព្ទ​ដទៃ​ទៀត​បាន​តាម​រយះ​មុខងារ​ OTG​។​

U15​ Pro​ មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ស្រាប់​ទំហំ​ 32GB​ និង​អាច​ដាក់​បន្ថែម​ម៉េ​មូ​រី​ក្រៅ​បាន​ទំហំ​ 128GB​ ត្រង់​ស៊ី​ម​ទី​ពីរ​។​ ​បន្ថែម​ពី​នេះ​ U15​ Pro​ នៅ​មាន​ភ្ជាប់​នូវ​ទ្រនាប់​ស្កែ​ន​ក្រ​យ៉ៅ​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ​ដែល​មាន​សមត្ថភាព​សំគាល់​ក្រ​យ៉ៅ​ម្រាមដៃ​យើង​បាន​លឿន​រហ័ស​បំផុត​ត្រឹមតែ​ 0.1​ វិនាទី​ប៉ុណ្ណោះ​ក្នុង​ការ​ដោះ​ដោយ​មិន​ចំ​បាច់​បើក​ពន្លឺ​អេ​ក្រង់​ និង​អាច​ប្រើ​បាន​នូវ​មុខងារ​មួយ​ចំនួន​ទៀត​នៅ​លើ​ទូរស័ព្ទ​ផង​ដែរ​។​ 

 

​ជា​រួម​មក​វិញ​ប្រសិនបើ​លោក​អ្នក​មិនសូវ​ជា​មាន​តម្រូវការ​ប្រើ​ការ​ខ្លាំង​ គូប​ផ្សំ​នឹង​ការ​មាន​ថវិកា​ស្តូ​ច​ស្តើង​ទៀត​នោះ​លោក​អ្នក​អាច​ពិចារណា​បានជា​មួយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ ព្រោះថា​វា​មានគុណ​សម្បត្តិ​ល្អៗ​លេចធ្លោរ​ច្រើន​តួរ​យ៉ាងដូច​ជា​រូបរាង​បែប​សិច​ស៊ី​,​  អេ​ក្រង់​កោង​ផុស​ធំ​ទូលាយ​ទំហំ​ 5.5”,​ មាន​កាមេរ៉ា​ថតរូប​ច្បាស់​,​ លាំង​ម៉ាស៊ីន​ល្មមប្រើ​ការ​ និង​មាន​ទ្រនាប់​ស្កែ​ន​ម្រាមដៃ​ដ៏​ទំនើប​ល្បឿន​លឿន​ជាដើម​៕​ 

 

 

ព័តមានបន្ថែមសូមទំនាក់ទំនង៖  078 266 168

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម