no-alternative title
no-alternative title

កម្ពុជា នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទកម្ពុជាអន្តរជាតិធំបំផុត នៅខែកក្កដាខាងមុខនេះ! កុំភ្លេចចូលរួមទាំងអស់គ្នា!

ព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទកម្ពុជាអន្តរជាតិប្រចាំឆ្នាំ 2019 (CIIME’19) នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី 11 ដល់ 13 ខែកក្កដា ឆ្នាំ 2019 នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយមានការចូលរួមដាក់តាំងបង្ហាញដូចជា ផលិតផល ឧបករណ៍ សេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យទូរគមនាគមន៍ ពីបណ្តាប្រទេសជាច្រើនរួមមាន ប្រទេស ឥណ្ឌា ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ ថៃ សិង្ហបុរី និង ម៉ាឡេស៊ី។ ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទកម្ពុជាអន្តរជាតិឆ្នាំ 2019 បានទទួលការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា។

ពិរព័រណ៍ CIIME’19 នេះផ្ដោតសំខាន់ទៅលើការយល់ដឹងពាក់ព័ន្ធវិស័យបច្ចេកវិទ្យា និងនាំយកបច្ចេកវិទ្យាព័ត៌មាន ចូលឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកប្រើប្រាស់ និងធ្វើឱ្យជីវិតកាន់តែងាយស្រួល។ ផលិតផល និងសេវាកម្មដែលនឹងដាក់បង្ហាញរួមមាន ប្រព័ន្ធបច្ចេកវិទ្យា (ICT) គ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ ហ្គេម បរិក្ខារកុំព្យូទ័រ គ្រឿងអេឡិចត្រូនិកសម្រាប់ទំនាក់ទំនង ទូរស័ព្ទ និងបរិក្ខារបច្ចេវិទ្យាផ្សេងៗទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ពិព័រណ៍បច្ចេកវិទ្យាព័ត៌មានធំបំផុតប្រចាំឆ្នាំនេះ ជាកន្លែងប្រមូលផ្ដុំទៅដោយអ្នកផ្គត់ផ្គង់សេវាបច្ចេកវិទ្យា អ្នកសមាហរណកម្ម និងអ្នកប្រើប្រាស់បច្ចេកវិទ្យា ICT សម្រាប់មុខជំនួញ និងដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ដែលកំពុងរីកដុះដាលជារៀងរាល់ថ្ងៃ។

ជាងនេះទៅទៀត ពិព័រណ៍ CIIME’19 នេះ នឹងក្លាយជាវេទិកាសម្រាប់អ្នកចូលរួមតាំងស្ដង់ ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនទៅកាន់សាធារណជនរួមមាន អ្នករៀបចំហេដ្ឋារចនាសម្ព័ន្ធ ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ វិស័យរដ្ឋាភិបាល តំណាងចែកចាយ សាកលវិទ្យាល័យនានា ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធដឹកជញ្ជូន ទេសចរណ៍ ប្រព័ន្ធអេឡិចត្រូនិក វិស័យអចលនទ្រព្យ និង វិស័យឧស្សាហកម្ម ផ្សេងៗជាច្រើនទៀត។

ប្រសិនបើមានចំណាប់អារម្មណ៍សូមទាក់ទងទូរស័ព្ទលេខ៖

សម្រាប់កក់ស្ដង់ពិព័រណ៍៖  English/Chinese Speaking 010 792 242 និង 089 557 979

សម្រាប់ជាម្ចាស់ឧបត្ថម្ភកម្មវិធី៖  Khmer/English Speaking 016 525 142 និង 012 505 393 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន