no-alternative title
no-alternative title
no-alternative title
no-alternative title

បារខែមអាស៊ាន 2019 បន្តជម្រុញសហគមន៍បច្ចេកវិទ្យាកម្ពុជាឱ្យផ្តោតលើដំណើរឆ្ពោះទៅយុគសម័យកាលឌីជីថលទាំងអស់គ្នា

យោងតាមព័ត៌មានថ្មីៗនេះ បានអោយដឹងថា ក្រុមការងាររៀបចំកម្មវិធីបារខែមកម្ពុជា បានប្រកាសជាផ្លូវការថា បារខែមអាស៊ាន 2019 នឹងវិលត្រឡប់មកវិញដើម្បីបន្តនាំជូនលោកអ្នកនូវប្រធានបទ វាគ្មិន និងកម្មវិធីល្អៗ ហើយកម្មវិធី បារខែមអាស៊ាន 2019 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 12-13 ខែតុលា ឆ្នាំ 2019 នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា “សាលាតិចណូ”។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា បារខែមអាស៊ាន 2018 បានទាក់ទាញអ្នកចូលរួមប្រមាណជាង មួយម៉ឺននាក់ និងមានការ ចូលរួមពីសំណាក់ក្រុមហ៊ុន និងស្ថាប័នអង្គភាពចំនួនជាង 1000 ព្រមទាំងនាំមកនូវ វាគ្មិន ប្រមាណជាង 100 នាក់ ដែលបានចែករំលែកប្រធានបទល្អៗ។ ភាពជោគជ័យនេះបានធ្វើឱ្យ កម្មវិធីនេះ ត្រូវបានប្រសិទ្ធិនាមថាជាកម្មវិធីបារខែម ដ៏ធំជាងគេក្នុងពិភពលោក ដោយបាន បំបែកកំណត់ត្រាពីមុនរបស់បារខែមយ៉ាំងហ្គូន នៅឆ្នាំ 2013។ ឆ្នាំនេះ បារខែមអាស៊ាន 2019 នឹងវិលត្រឡប់មកវិញដើម្បីបន្ត នាំជូនលោកអ្នកនូវប្រធានបទ វាគ្មិន និងកម្មវិធីល្អៗ។

 

កម្មវិធីបារខែមអាស៊ាន 2019 នឹងប្រមូលផ្តុំអ្នកសេ្នហាវិស័យបច្ចេកវិទ្យា មកចែករំលែក និង ពិភាក្សាអំពីការវិវឌ្ឍន៍ក្នុងប្រទេស និងជុំវិញសកលលោករបស់វិស័យដ៏ធំមួយនេះ តាមរយៈ ប្រមើរមើលទៅអនាគតនៃសម័យកាលឌីជីថលដែលមានដូចជា សេដ្ឋកិច្ចឌីជីថល ពលរដ្ឋ ឌីជីថល និងឧស្សាហកម្ម 4.0។ ដោយហេតុតែពិភពលោកកំពុងតែវិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ក្រោមគ្រប់រូបភាព បូកផ្សំនឹងភាពចាំបាច់សម្រាប់ការនាំមុខថ្មី ដែលឆ្លើយតបនឹង បរិបទ និងនិន្នាការវបច្ចេកវិទ្យាផ្សេងៗនៅកម្ពុជា  កម្មវិធីបារខែមអាស៊ាន 2019 នឹងចូលខ្លួន មកធ្វើជាកត្តាជម្រុញមួយ សម្រាប់ការផ្សព្វផ្សាយពីទិដ្ឋភាពនៃវិស័យឌីជីថល ឱ្យបានពេញ ផ្ទៃប្រទេស។

សម្រាប់ឆ្នាំ 2019 វេទិកាបើកទូលាយមួយនេះ គ្រោងនឹងរៀបចំទទួលអ្នកចូលរួម 12000 នាក់ វាគ្មិនជាង 100នាក់ ការពិព័រណ៍ 60 ស្ដង់ និងអ្នកជំនាញ Tech និង Startup ជាង 100 ក្រុមហ៊ុន ជាមួយនឹងអ្នកស្ម័គ្រចិត្តនិងដៃគូជាច្រើនអ្នកទៀត។ ក្នុងរយៈពេល ២ថ្ងៃនេះ អ្នកចូលរួមអាចធ្វើការសិក្សាស្វែងយល់អំពីគំនិតឆ្នៃប្រឌិតនិងអនាគតឌីជីថល តាមរយៈ សកម្មភាពជាច្រើនមានដូចជា Breakout Session កិច្ចសន្ទនាពីបច្ចេកវិទ្យា វេទិកាសន្ទនា Startups និងការដាក់តាំងបង្ហាញពិព័រណ៍ ពីស្នាដៃសិស្សនិស្សិត ក៏ដូចជាពិព័រណ៍ផលិតផល និងសេវាបច្ចេកវិទ្យាផ្សេងៗទៀត។ 

 

សកម្មភាពចំបងដែលហៅថា Breakout Sessions របស់បារខែមអាស៊ាន 2019 ក៏ដូចជាឆ្នាំ មុនៗ  នឹងផ្តល់ជាប្រធានបទជាច្រើនសម្រាប់អ្នកចូលរួម។ សិស្សានុសិស្សអាចជ្រើសរើសចូល ស្តាប់ប្រធានបទផ្សេងៗ ដែលរៀបចំឡើងសម្រាប់អ្នកចូលរួមគ្រប់កម្រិត មិនថាអ្នកជំនាញផ្ទាល់ ឬអ្នកដែលយល់ដឹងបន្ថែមអំពី បច្ចេកវិទ្យានិងជំនួញ នោះទេ គឺកម្មវិធីនឹងមានប្រធានបទ អាចតម្រូវតាមការចង់បានរបស់អ្នកចូលរួមទាំងអស់ ។ ក្រុមការងារនិងខិតខំធ្វើឱ្យ អ្នកចូលរួមអាចនឹងមានឱកាសទទួលនូវបទពិសោធន៍ថ្មីៗ និងទំនាក់ទំនងល្អជាមួយ សហគ្រិន នវានុវត្តករ Developer និងសិស្សានុសិស្ស តាមរយៈវេទិការួមមួយ ដែលអនុញ្ញាតឱ្យពួកគេ ដោះដូរចំណេះដឹង បច្ចេកទេស និងបំណិនផ្សេងៗ។

សម្រាប់ឆ្នាំ 2019 នេះ ក៏មានការចូលរួមពីក្រុមហ៊ុនដៃគូ SMART Ataxia ដែលពួកគេនឹង រៀបចំវេទិកាកិច្ចសន្ននាមួយនារសៀលថ្ងៃអាទិត្យ ទី 13 ខែសីហា ឆ្នាំ 2019 នេះ ចាប់ពីម៉ោង២ រហូតដល់ម៉ោង៥ រសៀល នៅទីតាំងតែមួយជាមួយកម្មវិធីបារខែម 2019។ វេទិកាកិច្ចសន្ទនា នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនដែលមានបទពិសោធន៍ខ្ពស់ និងស្នាដៃច្រើន ដើម្បីជជែកពិភាក្សាអំពីអនាគតនៃសម័យកាលឌីជីថលរបស់ពិភពលោក ក៏ដូចជាក្នុងប្រទេស កម្ពុជាផងដែរ។ 

កម្មវិធីបារខែម២០១៩ ត្រូវបានចូលរួមគាំទ្រនិងសហការណ៍ដោយដៃគូទាំងក្រៅនិងក្នុងប្រទេស ដូចជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងអប់រំ យុវជន និងកីឡា, វិទ្សាស្ថានបច្ចេកវិទ្យាកម្ពុជា, ឧបត្ថម្ភធំដោយក្រុមហ៊ុន SMART Ataxia, សហឧបត្ថម្ភដោយ ក្រុមហ៊ុន EZECOM, ABA, និង TOTAL, ព្រមទាំងសហការពីស្ថាប័ននិងសហគមន៍នានាដូចជា KOOMPI, វិទ្យស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT), សមាគមសហគ្រិនវ័យក្នេងកម្ពុជា (YEAC), វិទ្យាស្ថានបើកទូលាយ, សម្ព័ន្ធវិនិយោគិនកម្ពុជា (CiC) និងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)

សូមជំរាបថា កម្មវិធីបារខែម គឺជាវេទិកាសហគមន៍មួយដែលត្រូវបានបង្កើតឡើងដោយមនុស្សគ្រប់គ្នា និង សម្រាប់បុគ្គលទាំងឡាយណាដែលប្រាថ្នាចង់ចែករំលែក ស្តាប់ និងស្វែងយល់ ពីចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ។ ក្រុមការងាររៀបចំកម្មវិធីបារខែមកម្ពុជា នឹងខិតខំធ្វើការជាមួយដៃគូនានា ដើម្បីនាំមកនូវកត្តាវិជ្ជមានក្នុងសង្គម និងជម្រុញឱ្យមានការចូលរួមពីសំណាក់មនុស្សគ្រប់គ្នា តាមរយៈការបង្កើតជាវេទិកាចែករំលែកដ៏ទូលំទូលាយមួយ ដែលមិនធ្លាប់មានពិមុនមកនៅក្នុងប្រទេសកម្ពុជា។ មកទល់ពេលនេះ កម្មវិធីបារខែមកម្ពុជា បានទទួលអ្នកចូលរួមដល់ទៅចំនួន 5 ម៉ឺននាក់ និងវាគ្មិនចំនួន 1 ពាន់នាក់។

កម្មវិធីនេះ បានធ្វើឡើងយ៉ាងជោគជ័យតាំងពី 2008 នៅភ្នំពេញ សីហនុ បន្ទាយមានជ័យ សៀមរាប កំពត កំពង់ចាម តាកែវ បាត់ដំបង រតនគីរី និងស្ទឹងត្រែង។ កន្លងមកនេះ ជារៀងរាល់ឆ្នាំ កម្មវិធីតែងតែផ្តោតលើប្រធានបទគោលមួយចំនួនដូចជា៖ “Tech & Innovation”, “Prepare for ASEAN”, “Tech & Tourism”, “Tech & Career Development”, “Promoting Tech & Startup throughout Cambodia.”, "Powering Your Future"។ សម្រាប់ឆ្នាំ 2019 នេះ ប្រធានបទគោលគឺ "Together Towards Digital Future" ។ ក្រុមការងាររៀបចំកម្មវិធីបារខែមកម្ពុជា ត្រូវបានបង្កើតឡើងដោយយុវជនកម្ពុជាមួយក្រុម ដែលចង់ពាំនាំនូវការរីកចម្រើន និងវប្បធម៍ចែករំលែកមួយដល់សហគមន៍បច្ចេកវិទ្យាកម្ពុជា។ ជារៀងរាល់ឆ្នាំ ក្រុមការងារនឹងជួបជុំគ្នាពីសំណាក់ខេត្តក្រុងជាច្រើន ដើម្បីបង្កើតកម្មវិធីបារខែមនេះឡើង ដោយក្តីសង្ឃឹមមួយថា ប្រទេសកម្ពុជានឹងមានវិស័យបច្ចេកវិទ្យាដ៏ល្អ និងត្រចះត្រចង់មួយ មិនចាញ់ប្រទេសគេឡើយ។ ក្រុមការងារទូទាំងប្រទេស ទាំងគណកម្មការរៀបចំ និងក្រុមអ្នកស្ម័គ្រចិត្ត ទាំងអស់រាប់បញ្ចូលគ្នា មានចំនួន 100 នាក់។

ទំនាក់ទំនង៖ លោក ឆាលី សំសុក្រឹត្យ

ផ្នែកទំនាក់ទំនងសាធារណៈ ០១៧ ៩៩១ ៩៩៤ / ០៩៦ ៤៩៩ ៥៩ ៩៤

[email protected]

 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

គេហទំព័របារខែមកម្ពុជា៖ https://www.barcampcambodia.org 

គេហទំព័របារខែមអាស៊ាន២០១៩៖ https://www.barcamp.asia 

ទំព័រហ្វេសប៊ុកផ្លូវការរបស់បារខែមអាស៊ាន៖ https://fb.com/barcamppp 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន