no-alternative title
no-alternative title

ទូរស័ព្ទ Nokia 220 4G ស្តាប់វិទ្យុដោយមិនចាំបាច់ប្រើកាស មានលក់នៅស្រុកខ្មែរយើងហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា បានប្រកាសចេញលក់ជាផ្លូវការនូវ ទូរស័ព្ទ Nokia 220 4G ហើយជាមួយនឹងតម្លៃពិសេសត្រឹមតែ ៤០ ដុល្លាតែប៉ុណ្ណោះ។ ទូរស័ព្ទ Nokia 220 4G នេះ មានតួខ្លួនកោង និងងាយស្រួលក្នុងការកាន់ប្រើប្រាស់។ ទូរស័ព្ទនេះ ធ្វើការផលិតឡើងចេញពីប៉ូលីកាបោន ដោយមានភ្ជាប់ឡូហ្គោ 4G នៅផ្នែកខាងក្រោយរបស់ទូរស័ព្ទនេះផងដែរ។ ទូរស័ព្ទនេះ មានអេក្រង់ទំហំ 2.4-inch QQVGA display មានរ៉េមទំហំ 16MB និងម៉េមូរីទំហំ 24MB ដំណើរការនូវ Feature OS និងកាមេរ៉ា VGA នៅផ្នែកខាងក្រោយជាមួយនឹង LED Flash ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់លក្ខណះពិសេសនៃទូរស័ព្ទ Nokia 220 4G នេះ ក្រៅពីមានតម្លៃធូត្រឹម ៤០ ដុល្លា ហើយ គឺវាថែមទាំងអាចទ្រទ្រង់ជាមួយនឹងកម្មវិធី MP3 player, FM radio បាន ដោយលោកអ្នក អាចបើកប្រើប្រាស់បានដោយមិនចាំបាច់ប្រើប្រាស់នូវកាសស្តាប់នោះទេ។ សំខាន់ជាងនេះ ទូរស័ព្ទនេះ ក៏អាចលេង Facebook បានដូចជាស្មាតហ្វូនផងដែរ គឺពិតជាពិសេសេមែនទែន។ទូរស័ព្ទនេះភ្ជាប់នូវ Bluetooth 4.2 និងមានរន្ធកាសស្តាប់ 3.5mm audio jack ថែមទៀតផង។ Nokia 220 4G នេះ ប្រើប្រាស់ស៊ីមពីរ។ 

Nokia 220 4G ដំណើរការបានជាមួយនឹង internet browser (Opera Mini) និងតម្លើងជាស្រេចជាមួយនឹង Facebook និង Twitter រួមជាមួយនឹងហ្គេមពស់ជំនាន់ថ្មីផងដែរ។ Nokia 220 4G នេះ មានថាមពលថ្មទំហំ 1200mAh និងអាចបញ្ចូលថាមពលថ្មតាមរយៈរន្ធដោត MicroUSB port។ ទូរស័ព្ទនេះ អាចប្រើប្រាស់បាន 27 ថ្ងៃ (ទុកចោល) និងការនិយាយគ្នាបាន 6.3 ម៉ោង។ ទូរស័ព្ទនេះ មានពណ៌ខ្មៅ និងពណ៌ខៀវខ្ចី ហើយវាមានទម្ងន់ 86.5 ក្រាម និងមានវិមាត្រ 121.3 x 52.9 x 13.4 millimeters ។ សម្រាប់តម្លៃរបស់វាគឺនៅមិនទាន់ប្រកាសបង្ហាញនៅឡើយទេ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន