no-alternative title
no-alternative title

LG Dualcool ដែលភ្ជាប់មុខងារបន្សុទ្ធខ្យល់ គឺជាម៉ាស៊ីនត្រជាក់ អាចទប់ស្កាត់ខ្យល់ពុលកម្រិត PM 2.5 និងបង្កើតនូវខ្យល់បរិសុទ្ធសម្រាប់បរិយាកាសក្នុងផ្ទះអ្នក

តើយើងធ្វើយ៉ាងម៉េចទើបដឹងថា បន្ទប់គេងរបស់អ្នកមានខ្យល់បរិសុទ្ធ ឬកខ្វក់? បញ្ហានេះ លែងជាក្ដីបារម្ភសម្រាប់លោកអ្នកទៀតហើយ ជាមួយម៉ាស៊ីនត្រជាក់ LG DaulCool with Air Purifying System នឹងធ្វើប្រតិបត្ដិការពិសេសទាំង 4 ដែលមានការត្រួតពិនិត្យ ការចាប់យក និងចម្រោះធូលីកខ្វក់ អោយក្លាយជាខ្យល់បរិសុទ្ធ ហើយបង្ហាញនូវកម្រិតគុណភាពខ្យល់តាមរយៈអេក្រង់នៅលើម៉ាស៊ីនត្រជាក់ផ្ទាល់តែម្ដង។

អេក្រង់បង្ហាញឆ្លាតវៃ (Smart Display): អេក្រង់ LED ឆ្លាតវៃរបស់ LG DUALCOOL នឹងបង្ហាញពីស្ថានភាពនៃខ្យល់នៅក្នុងបន្ទប់របស់អ្នក ឧទាហរណ៍ប្រសិនបើអេក្រង់លេចឡើងពណ៌ក្រហមវាមានន័យថាខ្យល់នៅពេលនោះត្រូវបានបំពុល ឬធូលីច្រើនប្រសិនបើអេក្រង់ប្រែជាពណ៌បៃតងមានន័យថាខ្យល់នៅពេលនោះស្អាតនិងបរិសុទ្ធសម្រាប់សុខភាព។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បច្ចេកវិទ្យា Smart ThinQ និង Smart Diagnosis : តើអ្នកដឹងទេអ្វីដែលកាន់តែពិសេសទៀតនោះគឺម៉ាស៊ីនត្រជាក់ LG ART COOL មួយនេះមានសមត្ថភាពភ្ជាប់ជាមួយ Smart ThinQ ដែលធ្វើអោយការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នកកាន់តែងាយស្រួល ដោយសារអត្ថប្រយោជន៍ពិសេស 3 យ៉ាងរបស់កម្មវិធី Smart ThinQ នោះគឺ

1. បញ្ជា និងគ្រប់គ្រងសីតុណ្ហភាពៈ មិនថាអ្នកនៅទីណានោះទេ ការគ្រប់គ្រងសីតុណ្ហភាពម៉ាស៊ីនត្រជាក់របស់អ្នកអាចបញ្ជាដោយទូរសព្ទដៃដែលបានភ្ជាប់អ៊ីនធើណេតរួចហើយនោះ ។

2. ដឹងពីបញ្ហាជាមួយនិង Smart Diagnosis: មុខងារ Smart Diagnosis នឹងប្រាប់ពីបញ្ហានៃម៉ាស៊ីនត្រជាក់ ចូលក្នុងទូរសព្ទដៃរបស់អ្នក

3. បញ្ចូលការគ្រប់គ្រងច្រើនម៉ាស៊ីនក្នងពេលតែមួយៈ គ្រប់ម៉ាស៊ីនដែលបានភ្ជាប់ជាមួយមុខងារ Smart ThinQ ទាំងអស់ នឹងត្រូវគ្រប់គ្រងដោយទូរសព្ទរបស់អ្នក បិទនិងបើក ត្រួតពិនិត្យបានតាមចិត្ដ ។

តម្រងដែលអាចចម្រោះធូលីតូចបំផុត( Micro Dust Filter): ទោះបីជាបរិយាកាសខាងក្រៅអាក្រក់យ៉ាងណាក៏ដោយ ក៏ម៉ាស៊ីនត្រជាក់ LG DUAL COOL With Air Purifying System នៅតែអាចកម្ចាត់ខ្យល់កខ្វក់ និងធូលីដីតូចៗទាំងនោះបានយ៉ាងងាយស្រួល ដោយជំនួសមកវិញនូវខ្យល់បរិសុទ្ធ ស្រស់ថ្លា  ដែលជួយថែទាំដល់សុខភាពរបស់លោកអ្នកពីជម្ងឺផ្លូវដង្ហើម។

សន្សំសំចៃថាមពលនិង ផ្ដល់ភាពត្រជាក់បានលឿន (Energy Saving 70% and Faster Cooling 40%) : បើយើងក្រឡេកមកមើលបច្ចេកវិទ្យាខាងក្នុងម៉ាស៊ីនវិញដែលបំពាក់ដោយ DUAL Inverter Compressor ™ ដែលវាអាចជួយសន្សំសំចៃភ្លើងជូនលោកអ្នកបានរហូតដល់ 70% ច្រើនជាងម៉ាស៊ីនត្រជាក់ដទៃ និង ត្រជាក់លឿនជាងមុន 40% និងដំណើរការស្ងាត់មិនមានសំលេងរំខាន ហើយមួយវិញទៀតវាធ្វើឱ្យម៉ាស៊ីនត្រជាក់ប្រើបានយូរ រួមជាមួយនឹងការធានារយៈពេល ១០ ឆ្នាំលើម៉ាស៊ីនបង្ហាប់ ជាហេតុធ្វើអោយអ្នកប្រើប្រាស់ អាចទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងរយៈពេលយូរពីម៉ាស៊ីនត្រជាក់ LG មួយនេះ ។

កញ្រ្ជែងស្ពាន់ពណ៌មាសធន់នឹងកម្ដៅ (Gold Fin): ក្រៅពីអត្ថប្រយោជន៍យ៉ាងច្រើនពីម៉ាស៊ីនត្រជាក់របស់ LG បច្ចេកវិទ្យាកញ្រ្ជែងស្ពាន់ពណ៌មាស Gold Fin™ ក៏មានតួនាទីយ៉ាងសំខាន់ផងដែរក្នុងការទប់ស្កាត់ធូលី មិនងាយច្រេះ ជាពិសេសធន់នឹងកម្ពៅ ដែលជួយធ្វើអោយម៉ាស៊ីនត្រជាក់ប្រើប្រាស់បានយូរជាងម៉ាស៊ីនត្រជាក់ដទៃទៀត។

ប្រព័ន្ធហ្គាសមិនប៉ះពាល់ដល់បរិស្ថាន ( Refrigerant R32): ពិតជារឿងល្អមែនទែននៅពេលដែលម៉ាស៊ីនត្រជាក់មួយអាចផ្ដល់ជូនខ្យល់ត្រជាក់បរិសុទ្ធ ដែលប្រកបដោយផាសុកភាព  នឹងមិនធ្វើអោយប៉ះពាល់ដល់បរិស្ថាន ជុំវិញខ្លួនអ្នកនោះ មានន័យថាការជ្រើសរើសប្រើប្រាស់នូវម៉ាស៊ីនត្រជាក់ LG DUALCOOL with Air Purifying System គឺជាការចូលរួមចំនែកដ៏ធំមួយក្នងការកាត់បន្ថយផលប៉ះពាល់ និងជួយថែរក្សាបរិយាកាសភពផែនអោយនៅស្រស់ស្អាតបានយូរអង្វែង 

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ម៉ាស៊ីនត្រជាក់ LG DUALCOOL with Air Purifying System អថិតិជនអាចអញ្ជើញទៅទស្សនាផ្ទាល់របស់ហាងចែកចាយគ្រឿងអេឡិចត្រូនិក LG Brandshop ដែលមានទីតាំងសរុបចំនួន 10 សាខា ទូទាំងប្រទេសកម្ពុជា ដែលរាជធានីភ្នំពេញ មាន 4 សាខា និងតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាក្រុងព្រះសីហនុ សាខាខេត្តកណ្ដាល និង សាខាក្រុងកំពត ជាដើម។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន