no-alternative title
no-alternative title

ទិញ MSI Alpha 15 ហ្គេមីងលេបថបស៊េរីថ្មីនៅថ្ងៃនេះ លោកអ្នក នឹងទទួលបាន Lootbox Alpha ចំនួនមួយភ្លាមៗ

បន្ទាប់ពីបានប្រកាសេចេញលក់ជាផ្លូវការនៅប្រទេសកម្ពុជា អស់រយៈពេល 2 ខែរួមមក! ថ្ងៃនេះ ក្រុមហ៊ុន MSI  បានផ្តល់ជូននូវប្រូម៉ូសិនថ្មីមួយទៅលើ Alpha 15 ហ្គេមីងលេបថបស៊េរីថ្មីរបស់ខ្លួនហើយ។ កម្មវិធីនេះ មាបផ្តល់ជូនអតិថិជន ទាំងអស់គ្នា ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមិនាខាងមុខ។ គ្រប់គ្នាដែលជាវម៉ាស៊ីនថ្មីនេះ នឹងទទួលបានកាដូ Lootbox Alpha ដែលមានតម្លៃ 79 ដុល្លាភ្លាមៗ។ អតិថិជន អាចរកបាននៅគ្រប់ហាងដែលជាដៃគូរបស់របស់ MSI ទូទាំងប្រទេស។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា MSI Alpha 15 ត្រូវបានក្រុមហ៊ុន សម្រេចប្រើប្រាស់នូវក្រាហ្វិកកាតថ្មី គឺ AMD Radeon RX 5500M ដែលនេះ គឺជាកុំព្យូទ័រលេងហ្គេមដំបូងបំផុត ដែលមានអនុភាពខ្លាំងអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ ជាមួយនឹងវត្តមាននៃម៉ាស៊ីនថ្មីនេះ ក្រុមហ៊ុន MSI ក៏ធ្វើការបង្កើតនូវក្រុម Category និងឡូហ្គោថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតសម្រាប់ទាក់ទាញអារម្មណ៍របស់អ្នកប្រើប្រាស់ផងដែរ។ ឡូហ្គោថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺតំណាងអោយភាពខ្លាំងក្លា ភាពច្នៃប្រឌិត និងភាពរុងរឿងបំផុត។ ក្រុមហ៊ុន MSI បានហៅឈ្មោះកុំព្យូទ័រថ្មីនេះថា “Alpha”។

កន្លងមក សម្រាប់កុំព្យូទ័រលេងហ្គេម MSI គឺមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លាជាច្រើនរួចជាស្រេចមកហើយ ដែលមានដូចជា ប្រព័ន្ធត្រជាក់ cooling system, per-key RGB keyboard, Giant Speaker, High-Res audio និងជាច្រើនថែមទៀតផង។ ប៉ុន្តែសម្រាប់ Alpha 15 ថ្មីនេះ គឺរឹតតែខ្លាំងជាងមុនៗ។ អ្នកលេងហ្គេមជាច្រើន ដែលបានធ្វើការកម្ម៉ង់ទិញកុំព្យូទ័រ Alpha 15 នេះ នឹងទទួលបាននូវភាពជឿជាក់ និងទំនុកចិត្តខ្ពស់បំផុត នេះបើតាមការបញ្ជាក់ពី MSI។ 

រហូតមកដល់ថ្ងៃនេះ ក្រុមហ៊ុន MSI បានធ្វើការប្រកួតប្រជែងនៅលើទីផ្សារកាន់តែខ្លាំងក្លាតាមរយៈវត្តមាននៃ Alpha 15 នេះដោយសារតែវាមានភ្ជាប់ជាមួយនឹង Hardware ខ្លាំងក្លាជាងមុខ។ ជាមួយនឹងការប្រើប្រាស់នូវក្រាហ្វិកកាត AMD Radeon RX 5500M នេះ ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 7nm ដំបូងបំផុត និង Ryzen 7 processor បានធ្វើអោយកុំព្យូទ័រ Alpha 15 នេះប្រើប្រាស់នូវ triple-digit framerates ដែលមិនធ្លាប់មានពីមុនមកនោះទេ។ ក្រាហ្វិកកាតនេះ គឺមានការពង្រឹងសមត្ថភាពទៅលើម៉ាស៊ីនកុំព្យូទ័រនេះ កាន់តែខ្លាំងក្លាជាមួយនឹងបច្ចេកវិទ្យាថ្មី AMD FidelityFX technology។

កុំព្យូទ័រ ALPHA 15 ថ្មីនេះ មានអេក្រង់ 15.6” 144Hz Radeon FreeSync ហើយអ្នកលេងហ្គេមជាច្រើននឹងរីករាយជាមួយនឹងការដំណើរការនៃម៉ាស៊ីនយ៉ាងរលូន ជាពិសេសសម្រាប់ការលេងហ្គេមជាច្រើនដូចជា CS:GO, Dota 2, Overwatch និងជាច្រើន គឺគ្មានបញ្ហានោះទេ។ បន្ថែមពីលើកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លានេះ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធ Cooler Boost 5 ផ្តាច់មុខមកជាមួយផងដែរ។ នៅលើម៉ាស៊ីននេះ គឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់ 7-heatpipe cooling module ដែលបានធ្វើការឌីស្សាញសារជាថ្មីសម្រាប់គ្រប់គ្រងទៅលើ Hardware ថ្មីនេះ។ សម្រាប់ការប្រកួតប្រជែងនៅលើហ្គេមជាច្រើន គឺអាចអោយពួកគេឡើងទៅដល់កម្រិតកំពូលបានដោយគ្មានបារម្ភពីម៉ាស៊ីនឆាប់ក្តៅនោះទេ។

បើនិយាយអំពីប្រព័ន្ធសំឡេងរបស់កុំព្យូទ័រនេះ គឺពិរោះខ្លាំងក្លាមែនទែន។ កុំព្យូទ័រ Alpha 15 នេះ គឺមានភ្ជាប់ជាមួយនឹង Giant Speaker ដែលលឺខ្លាំងជាងមុន 5 ដងហើយវាមានទ្រទ្រង់នូវប្រព័ន្ធ Hi-Res Audio ថែមទៀត។ ជាមួយនឹងការបញ្ចេញនូវវត្តមាននៃម៉ាកយីហោថ្មី Alpha series នេះ គឺក្រុមហ៊ុន MSI បានសហការជាមួយនឹងក្រុមហ៊ុន AMD ដើម្បីផ្តល់ជូននូវភាពអស្ចារ្យជានិច្ចសម្រាប់អ្នកប្រើប្រាស់គ្រប់រូប៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន