no-alternative title
no-alternative title

ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ដែលអតិថិជនរង់ចាំនិងចង់បានបំផុតនោះមានលក់ក្នុងទីផ្សារកម្ពុជាហើយ!!

សាមសុង Wind-FreeTM Premium គឺម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់ដែលភ្ជាប់មកជាមួយបចេ្ចកវិទ្យា AI ដ៏វៃឆ្លាតបំផុតដែលធ្វើឲ្យអតិថិជនទាំងអស់ទទួលបាននៅភាពងាយស្រួលប្រកបដោយផាសុកភាព គ្មានខ្យល់រំខាន  ត្រជាក់ដូចធម្មជាតិជាមួយរន្ធបញ្ចាញខ្យល់ដល់ទៅ 23000 រន្ធ ទំនើប ទាន់សម័យ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែអស្ចារ្យ!តើម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាត និងទំនើបនេះមានចំណុចពិសេសអស្ចារ្យអ្វីខ្លះចឹងសូមអានចំណុចពិសេសៗទាំងអស់គ្នា!!!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

* AI Comforting Cooling

គឺជាប្រព័ន្ធវិភាគថ្មីដែលផ្តល់ភាពត្រជាក់តាមតម្រូវការរបស់អ្នកប្រើប្រាស់ដែលធ្លាប់ប្រើ! មានន័យថាបច្ចេកវិទ្យាមួយនេះគឺប្រៀបបាននឹងខួរក្បាលអេឡិចត្រូនិចមួយដែលធ្វើការចំណាំទុកនូវកម្រិតសីតុណ្ហភាពដែលអ្នកតែងតែកំណត់ប្រើរាល់ថ្ងៃ! ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺវាមានភាពវៃឆ្លាតបំផុតត្រង់ថាបើក្នុងបន្ទប់ ឬក្នុងគេហដ្ឋានរបស់យើងមានបន្ថែមមនុស្សច្រើនជាងមុននោះ AI នឹងធ្វើការវិភាគដោយបត់បែនទៅតាមសម្មកភាព និងសម្របតាមស្ថានភាពនៃបរិយាកាសជាក់ស្តែងដោយផ្តល់ជូនភាពត្រជាក់បានត្រឹមត្រូវ និងមានផាសុកភាពបំផុត! និយាយទៅមុខងារនៃបច្ចេកវិទ្យានេះគឺឆ្លាតលើសអ្វីដែលយើងនឹកស្មានមិនដល់!

* Motion Detector Sensor

បច្ចេកវិទ្យានេះវិញគឺធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់ស្រួលខ្លួនកាន់តែមានប្រសិទ្ធភាពដោយស្វ័យប្រវត្តិយោងទៅតាមចលនារបស់អ្នកដោយធ្វើការបញ្ចេញខ្យល់ត្រជាក់មកប៉ះដោយផ្ទាល់ ឬដោយប្រយោលទៅតាមតម្រូវការនៃការចង់បានរបស់អ្នក! ដូច្នេះលោកអ្នកនឹងទទួលបានការសន្សំសំចៃកាន់តែខ្ពស់បន្ថែមទៀតដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយប្រវត្តិ! បែបនេះមិនបាច់បារម្ភរឿងភ្លេចបិទម៉ាស៊ីនត្រជាក់ទៀតទេ! ឡូយនោះ…ឡូយ!!

* Wind-FreeTM technology

ជាបច្ចេកវិទ្យាដែលផ្តល់ខ្យល់ត្រជាក់មិនប៉ះផ្ទាល់នឹងរាងកាយ ធ្វើឱ្យុអ្នកស្រួលខ្លួន និងល្អសម្រាប់សុខភាពដោយវាធ្វើការបញ្ចេញខ្យល់ត្រជាក់តាមរន្ធទាំង 23,000 ដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI! អ្វីដែលពិសេសដែលអតិថិជនចង់បានបំផុតនោះគឺជួយសន្សំសំចៃបានរហូតដល់ 77 %! អ៊ីចឹងមិនបាច់បារម្ភរឿងវិកយប័ត្រភ្លើងទៀតទេ! ម៉េចដែរប៉ុននឹង? អែមអត់? 

សូមបញ្ជាក់ថាម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះគឺមានលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ! ដូច្នេះអតិថិជនទាំងអស់ដែលកំពុងទន្ទឹងរង់ចាំ និងចង់បានបំផុតនោះគឺអាចរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសបាន! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 !!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន