no-alternative title
no-alternative title

លេងអ៊ីនធឺណេត Free នៅលើអាកាស និងការកម្សាន្តឥតដែនកំណត់ ជាមួយយន្តហោះ អ៊ែមមឺរឹត

កាលពីពេលមុននេះ ក្រុមការងាររបស់ ទស្សនាវដ្ដីពិភព អេឡិចត្រូនិក ធ្លាប់បានពន្យល់ដល់ប្រិយមិត្តទាំងអស់គ្នារួចមកហើយ ពីការដំឡើងកម្មវិធី Emirates App លើទូរស័ព្ទដៃ មុនឡើងជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត។ ថ្ងៃនេះ ខ្ញុំសូមលើកយកនូវបទពិសោធន៍ផ្ទាល់ ដែលក្រុមការងារបានធ្វើតេស្ត៍ផ្ទាល់ ជាមួយទូរទស្សន៍បង្ហាញពត៌មាន លើកៅអីអ្នកដំណើរ ក្នុងយន្តហោះខ្នាតយក្សប្រភេទ Boeing 777 និង Boeing A380 មកចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់គ្នាឲ្យបានជ្រាបកាន់តែច្បាស់ ដើម្បីជាចំណេះដឹង ក្នុងជាការស្វែងយល់បន្ថែម មុនលោកអ្នកធ្វើដំណើរតាមយន្តហោះអ៊ែមមឺរឹត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិត អ្វីដែលអ្នកដំណើរលើយន្តហោះទូទៅត្រូវការជាចាំបាច់ អំឡុងពេលជិះយន្តហោះទៅកាន់គោលដៅមានចម្ងាយឆ្ងាយ យូរម៉ោង គឺច្បាស់ជាការកម្សាន្តអារម្មណ៍ ដើម្បីបន្លប់ភាពហត់នឿយ ក៏ដូចជាភាពធុញទ្រាន់ ដូច្នេះច្បាស់ណាស់ថាប្រព័ន្ធអឺនធឺណេត និងការកម្សាន្ត ដូចជាភាពយន្ត ហ្គេម ឬក៏តន្ត្រីជាដើម នឹងក្លាយជាជម្រើសដំបូងគេ ដែលអ្នកដំណើរនឹកឃើញដល់។ ប៉ុន្តែធ្វើម៉េចលេងអិនធឺណេតលើយន្តហោះបាន បើឲ្យតែពេលជិះយន្តហោះម្ដងៗ គេតែងតែហាមអ្នកដំណើរមិនឲ្យទាំងបើកទូរស័ព្ទ ឬដាក់ Airplane Mode ថែមទៀតផង?

ឈប់បារម្ភទៀតទៅ! ជ្រើសរើសការធ្វើដំណើរជាមួយយន្តហោះក្រុមហ៊ុនអ៊ែមមឺរឹត ប្រភេ Boeing 777 និង Boeing A380 អ្នកដំណើរនឹងមិនខកចំណងនោះទេ នោះគឺ ការភ្ជាប់ Wifi ប្រើលើយន្តហោះ ការស្វែងរកហាងជាដៃគូជាមួយអ៊ែមមឺរឹត ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស និងការកម្សាន្តលើទូរទស្សន៍ឥតដែនកំណត់ លើកៅអីអង្គុយ ខាងមុខអ្នកដំណើរតែម្ដង។ ខាងក្រោមនេះ គឺវីដេអូ និងពត៌មានលម្អិតជុំវិញបទពិសោធន៍ផ្ទាល់របស់ក្រុមការងារ ទស្សនាវដ្ដីពិភពអេឡិចត្រូនិក ដែលបានធ្វើដំណើរដោយផ្ទាល់តាមជើងហោះហើរជាមួយយន្តហោះ Boeing 777 របស់អ៊ែមមឺរឹត ក្នុងគោលដៅពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងឌូបៃ អារ៉ាប់រួម។

1. ភ្ជាប់ប្រព័ន្ធWifi ប្រើលើយន្តហោះប្រើបាន

ពេលលោកអ្នកឡើងអង្គុយដល់កៅអីយន្តហោះអ៊ែមមឺរឹត មិនថាប្រភេទយន្តហោះ Boeing 777 ឬ Boeing A380 នោះទេ អ្នកដំណើរគ្រប់គ្នា សុទ្ធតែអាចធ្វើការភ្ជាប់ទូរស័ព្ទជាមួយWifi លើយន្តហោះប្រើបានធម្មតាអ៊ីចឹង។ ដើម្បីទទួលបាន Wifi អ៊ីនធឺណេតប្រើហ្វ្រីចំនួន 20MB លោកអ្នកគ្រាន់តែបើកWifi លើទូរស័ព្ទដៃផ្ទាល់ខ្លួន រួចស្វែងរកពាក្យថា OnAir រួចធ្វើការភ្ជាប់ ដោយបំពេញលេខកៅអីអង្គុយ និងជើងហោះហើរបស់លោកអ្នក ហើយធ្វើការ Log in ជាការស្រេច។ ប្រសិនបើលោកអ្នកមិនអាចភ្ជាប់បានដោយខ្លួនឯង កុំភ្លេចស្វែងរកជំនួយពីបុគ្គលិកបម្រើលើយន្តហោះឲ្យជួយណែនាំ។

2. កុំភ្លេចចុះឈ្មោះចូលជាសមាជិក Emirates Skywards Miles របស់អ៊ែមមឺរឹត

លោកអ្នកអាចធ្វើការចុះឈ្មោះចូលជាសមាជិករបស់ Emirates Skywards Miles របស់អ៊ែមមឺរឹត មុនឡើងជិះយន្តហោះ ឬពេលជិះយន្តហោះក៏បាន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការសន្សំពិន្ទុលើចម្ងាយនៃការធ្វើដំណើររបស់លោកអ្នក។ បន្ទាប់ពីក្លាយជាសមាជិក Emirates Skywards អ្នកដំណើរទាំងអស់ នឹងទទូលបានពិន្ទុត្រលប់មកវិញ ទៅតាមចម្ងាយដែលបានជិះយន្តហោះជាមួយអ៊ែមមឺរឹត។ អត្ថប្រយោជន៍មានដូចជា៖ ទទួលបានការបញ្ចុះតម្លៃលើសំបុត្រយន្តហោះ និងការបញ្ចុះតម្លៃពីហាងលក់ទំនិញដែលជាដៃគូរបស់ Emirates ទាំងអស់នៅព្រលានយន្តហោះឌូបៃ និងនៅអារ៉ាប់រួម បញ្ចុះតម្លៃលើការស្នាក់នៅតាមសណ្ឋាគារ ផ្សារទំនើប ធនាគារ និងដៃគូរសហការជាច្រើនផ្សេងទៀតទូទាំងអារ៉ាប់រួមតែម្ដង។ ទស្សនាវីដេអូ បង្ហាញពីការ ការសន្សំពិន្ទុដើម្បីក្លាយជា សមាជិករបស់ Emirates Skywards Miles៖

3. ចង់ដឹងស្វែងរកតម្លៃទំនិញ កុំភ្លេចចុចចូល Emirates RED នៅលើអេក្រង់ទូរទស្សន៍លើកៅអី

Emirates RED អាចនិយាយបានថា ជាទីផ្សារមួយ ស្រដៀងទៅនឹងការទិញទំនិញonline មួយ ដែលជួយសន្សំពេលវេលារបស់លោកអ្នកអ៊ីចឹងដែរ ព្រោះអតិថិជន ដែលអង្គុយលើកៅអីរបស់យន្តហោះ Emirates អាចចុកចូលទៅកាន់ទីនោះ ដើម្បីស្វែងរកមើលមុខទំនិញ ដែលខ្លួនពេញចិត្តជាមុនបានយ៉ាងងាយស្រួល។

ក្រៅពីការកម្សាន្តខាងលើ អ្នកដំណើរទាំងអស់ក៏អាចដឹងពត៌មានពីគោលដៅនៃជើងហោះហើររបស់លោកអ្នក រួមទាំងអាច ស្វែងយល់ពីការបង្ហាញពត៌មាននានាលើទូរទស្សន៍តាមកៅអីអង្គុយ ពីបែបបទនៃការរបស់នៅ របស់អ្នកស្រុកឌូបៃ អារ៉ាប់រួម កន្លែងកម្សាន្តល្បីៗ ដែលត្រូវទៅលេង និងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត ដែលមានការអាប់ដេត ពត៌មានថ្មីៗចុងក្រោយបំផុត គឺមាននៅលើអេក្រង់ទូរទស្សន៍ យន្តហោះ អ៊ែមមឺរឹត Boeing 777 និង Boeing A380 ផ្ទាល់តែម្ដង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន