no-alternative title
no-alternative title

Huawei nova 7i ស្មាតហ្វូនសម័យថ្មី នាំយកនូវការកម្សាន្តកាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់! Pre-Order ថ្ងៃនេះ តម្លៃ 279 ដុល្លា

បើទោះបីជាក្រុមហ៊ុន Huawei មានសម្ពាធជាច្រើនពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក៏ដោយ ក្រុមហ៊ុននេះ ក៏នៅតែមានប្រជាប្រិយភាព និងការគាំទ្រខ្លាំងក្លាមិនធម្មតាដែរ។ បញ្ហាដែលកើតឡើងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះមិនបានធ្វើអោយក្រុមហ៊ុននេះ ធ្លាក់ចុះទន់ខ្សោយនោះទេ ប៉ុន្តែបែរជាដាស់ក្រុមហ៊ុននេះ អោយកាន់តែខ្លាំងក្លានៅក្នុងការផលិតបច្ចេកវិទ្យា និងសមាសភាគជាច្រើនទៀតដោយខ្លួនឯងទៅវិញ។

ជាក់ស្តែង បន្ទាប់ពីការប្រកាសបង្ហាញស្មាតហ្វូនជាច្រើនម៉ូឌែលរួចមកនៅលើទីផ្សារនោះ ថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Huawei nova 7i ដែលមានរូបរាងស្រស់ស្អាតទាន់សម័យ ស្របទៅតាមរចនាបទថ្មីដ៏ទាក់ទាញ និងសមត្ថភាពខ្លាំងក្លាក្នុងការកម្សាន្តយ៉ាងសម្បូរបែបបំផុត។ ស្មាតហ្វួននេះ ចាប់ផ្តើម Pre-Order នៅកម្ពុជាហើយជាមួយនឹងតម្លៃ 279 ដុល្លា ដោយមានការបន្ថែមនូវកាដូជាច្រើនដូចជា PowerBank, Speaker រួមជាមួយនឹងកញ្ចប់កាដូមួយផងដែរ

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ការឌីស្សាញរូបរាងស្របទៅតាមនិន្នាការសម័យថ្មី

ស្មាតហ្វូន Huawei nova 7i នេះមានវិមាត្រ 159.2 x 76.3 x 8.7 mm និងទម្ងន់ស្រាលត្រឹមតែ 183 g ។ ស្មាតហ្វូននេះមានកញ្ចក់អេក្រង់ខាងមុខ ផ្នែកខាងក្រោយធ្វើពីប្លាស្ទិក និងគែមធ្វើពីប្លាស្ទិកថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរផងដែរ។ បើពិនិត្យមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានអេក្រង់រាបស្មើជាមួយនឹងកាមេរ៉ាខាងមុខមួយគ្រាប់នៅគែមផ្នែកខាងឆ្វេង និងរន្ធស្រូបសំឡេងនៅផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូននេះ។ សម្រាប់គែម Bezel របស់អេក្រង់ខាងក្រោមរបស់វាគឺមានកម្រាស់ក្រាស់បន្តិចផងដែរ។

បើមើលទៅលើគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះគឺមានប៊ូតុង 3 នោះគឺប៊ូតុងឡើងចុះសំឡេង និងប៊ូតុង Power ដែលមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃតែម្តង។ សម្រាប់បាតខាងក្រោមរបស់ស្មាតហ្វូននេះគឺមានរន្ធដោតកាសស្តាប់ រន្ធបញ្ចូលថាមពលថ្ម និងរន្ធ Speaker ។ សម្រាប់គែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះគឺមានរន្ធដោតម៉េមូរី និងស៊ីមថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា ៤ គ្រាប់នៅគែមផ្នែកខាងឆ្វេងដែលមានរូបរាងជាការ៉េ និងភ្លើង LED Flash នៅខាងក្រោមជាមួយនឹងអក្សរ AI QUAD CAMERA រួមជាមួយនឹងពាក្យថា HUAWEI ដែលនៅផ្នែកខាងក្រោមខាងក្រោយរបស់ស្មាតហ្វូននេះដែលបង្ហាញអំពីម៉ាកយីហោរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះផងដែរ។ 

អេក្រង់ធំ កាមេរ៉ា 4 គ្រាប់យ៉ាងសម្បូរបែប

Huawei nova 7i គឺជាម៉ូឌែលស្មាតហ្វូនថ្មីដែលមានភ្ជាប់ជាមួយនឹងអេក្រង់ដែលមានទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) ថែមទៀត។ អេក្រង់នេះធំល្អក្នុងការប្រើប្រាស់ និងការលេងហ្គេមកាន់តែសម្បូរបែប។ បើនិយាយអំពីកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមាន ៤ គ្រាប់នោះគឺមានទំហំ 48 MP (f/1.8, 26mm (wide), 1/2.0", 0.8µm, PDAF) + 8 MP (f/2.4, (ultrawide)) + 2 MP (f/2.4, 27mm (macro), 1/5.0", 1.75µm) + 2 MP (f/2.4, (depth)) រួមជាមួយនឹងមុខងារជាច្រើនទៀតដូចជា LED flash, HDR, panorama និងការថតវីដេអូកម្រិត 1080p@30fps ថែមទៀត។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 16 MP, f/2.0, (wide), 1/3.1", 1.0µm ជាមួយនឹងមុខងារ HDRនិងការទ្រទ្រង់ទៅលើការថតវីដេអូកម្រិត 1080p@30fps ថែមទៀត។ កាមេរ៉ានេះក៏មានមុខងារជាច្រើនកាន់តែសម្បូរបែបក្នុងការប្រើប្រាស់ផងដែរ។

សមត្ថភាពខ្លាំងក្នុងការប្រើប្រាស់យ៉ាងសម្បូរបែប

ស្មាតហ្វូន Huawei nova 7i ស៊េរីថ្មីនេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10.0 (AOSP + HMS); EMUI 10 បន្ទះឈីប HiSilicon Kirin 810 (7 nm) ដែលមានអង្គគណនា Octa-core (2x2.27 GHz Cortex-A76 & 6x1.88 GHz Cortex-A55) ជាមួយនឹងក្រាហ្វិកកាត Mali-G52 MP6 ថែមទៀត។ ស្មាតហ្វូននេះដំណើរការនូវរ៉េមទំហំ 8GB និងមេម៉ូរី ទំហំ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅប្រភេទ NM (Nano Memory) ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ  4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W ដែលបញ្ចូលថាមពល 30 នាទីបាន 70% ផងដែរ។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ Midnight Black, Crush Green, Sakura Pink ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

ដោយ ប៉េងលីន
 Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន