no-alternative title
no-alternative title

តើត្រូវធ្វើដូម្តេច ដើម្បីដំណើរការម៉ាស៊ីនត្រជាក់ តាមរយៈទូរស័ព្ទដៃរបស់អ្នក? សូមទស្សនាវីដេអូនេះ លោកអ្នកនឹងជ្រាបកាន់តែច្បាស់!

នៅក្នុងអត្ថបទលើកមុនយើងបាននាំលោកអ្នកមកស្គាល់អ្វីទៅជា LG Smart ThinQ និងប្រយោជន៍របស់វា។ ដូចបានជំរាបពីលើកមុនរួចមកហើយថា បច្ចេក វិទ្យាវៃឆ្លាតរបស់ LG Smart ThinQ គឺជាមុខងារមួយ វាជួយសម្រួលដល់អ្នកប្រើប្រាស់ ក្នុងការបញ្ជារ ឬគ្រប់គ្រប់ឧបករណ៍អេឡិចត្រូនិច LG តាមរយៈទូរស័ព្ទស្មាតហ្វូន ឬ Tablet ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាច បិទ-បើកដំណើរការឧបករណ៍អេឡិចត្រូនិចរបស់ LG បានដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ទូរទស្សន៍ ទូទឹកកកជាដើម ពីគ្រប់ទីកន្លែងត។  កម្មវិធីវៃឆ្លាត LG Smart ThinQ ជួយឲ្យលោកអ្នកដឹងពីការប្រើប្រាស់ថាមពលអគ្គីសនី ថាតើលោកអ្នកប្រើប្រាស់អស់ប៉ុន្មានគីឡូវ៉ាត់ម៉ោង ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែទៀតផង។ 

ជារួម គឺអាចជួយលោកអ្នកដឹងនូវពេលវេលានៃការសំអាត Filter សំអាតម៉ាស៊ីត្រជាក់ផងដែរ ជាពិសេសទៀតវាមានបូករួមបញ្ចូលគ្នាជាមួយមុខងារ Smart Diagnosis នឹងធ្វើអោយលោកអ្នកពិនិត្យដឹងនូវបញ្ហាបច្ចេកទេសដែលកើតមានឡើងនៅលើឧបករណ៍ភ្លាម ដោយមិនចាំបាច់រង់ចាំជាងបច្ចេសមកពិនិត្យនោះឡើយ។ LG Smart ThinQ បានជួយសម្រួលដល់ការរស់នៅ និងការប្រើប្រាស់ឧបករណ៍អេឡិចត្រនិចនៅក្នុងផ្ទះរបស់លោកអ្នកបានយ៉ាងល្អ មិនថាលោកអ្នកស្ថិតនៅទីណាក៏ដោយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នាពេលនេះ យើងខ្ញុំសូមបង្ហាញពីរបៀបភ្ជាប់កម្មវិធី Smart ThinQ រវាងទូរស័ព្ទស្មាតហ្វូន (Smart Phone) ទៅនឹងម៉ាស៊ីនត្រជាក់ LG Dual Cool ។ លោកអ្នកអាចស្វែងយល់ពីរបៀបភ្ជាប់កម្មវិធីតាមរយៈវីដេអូខាងលើនេះ ឬសំរាយនៅក្នុងអត្ថបទខាងក្រោម៖

លោកអ្នកគ្រាន់ចូលទៅដោតឡូតកម្មវិធី  LG Smart ThinQ ដោយមិនគិតថ្លៃតាមរយៈ App Store ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទ iOS និង ដោតឡូតកម្មវិធីពី Play Store  ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទ Android។ បន្ទាប់មកចុះឈ្មោះតាមរយៈ Google Account ឬ Facebook ឬក៏ LG Account ហើយបន្ទាប់មកលោកអ្នកនឹងបានឃើញផ្ទាំងមួយលេចចេញមក និង តម្រូវអោយលោកអ្នកជ្រើសរើសពាក្យថា Select All  និងបន្ទាប់មកទៀតលោកអ្នកត្រូវបំពេញថ្ងៃខែឆ្នាំកំនើត រួចចុចនៅលើពាក្យថា OK។ 

បន្ទាប់មកលោកអ្នកត្រូវធ្វើការ Register Products នៅក្នុងកម្មវិធីនេះដោយចុចទៅលើសញ្ញាបូក រួចលោកអ្នកធ្វើការជ្រើសរើសយកពាក្យថា OK និងបន្ទាប់មកទៀតវានឹងលោតចេញផ្ទាំងមួយ ដែលតម្រូវអោយជ្រើសរើសឧបករណ៍ប្រើប្រាស់ ប្រសិនបើវាជាប្រភេទម៉ាស៊ីនត្រជាក់ជាប់ជញ្ជាំង យើងត្រូវជ្រើសរើសពាក្យថា Wall – Mounted Type 

បន្ទាប់មកទៀតយើងត្រូវធ្វើតាមជំហ៊ាននីមួយៗ ដូចខាងក្រោមនេះ ៖

ជំហ៊ានទី 1៖ លោកអ្នកត្រូវធ្វើការចុចប៊ូតុងសម្រាប់ឧបករណ៍បញ្ជារ ដោយរាប់ពីខាងលើមកវាគឺជាប៊ូតុងទី3 ទាំងសងខាង ដែលមានពាក្យថា Energy Ctrl និង Jet Mode ដោយលោកអ្នកចុចប៊ូតុងនេះអោយចជាប់ក្នុងរយៈពេល 3វិនាទី យើងនឹងបានលឺសំឡេង Wi-Fi នៅលើម៉ាស៊ីនត្រជាក់ រួចលោកអ្នកត្រលប់ទៅចុចពាក្យថា YES នៅលើ App ក្នុងទូរស័ព្ទរបស់លោកអ្នកវិញ។ 

 

ជំហ៊ានទី 2៖ ចំណុចនេះយើងខ្ញុំសូមបញ្ជាក់ថា ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ iOS លោកអ្នកត្រូវធ្វើការ Register Network ប៉ុន្តែចំពោះលោកអ្នកដែលប្រើប្រាស់ប្រព័ន្ធ Android គឺមិនមាននោះទេ គឺវានឹងភ្ជាប់ជាលក្ខណៈអូតូតែម្តង។ 

 

ជំហ៊ានទី 3៖ គឺលោកអ្នកត្រូវរង់ចាំភ្ជាប់ App ដែលនៅលើទូរស័ព្ទជាមួយនឹងម៉ាស៊ីត្រជាក់របស់លោកអ្នក ហើយនៅពេលដែលវាដំណើរការបានដល់ 100% ពេលនោះលោកអ្នកនឹងបានឃើញព៌តមាន ដែលទាក់ទងទៅនឹងម៉ាស៊ីត្រជាក់របស់លោកអ្នកជាក់ជាមិនខាន។ 

សូមបញ្ជាក់ផងដែរថាលោកអ្នកអាចប្រើប្រាស់កម្មវីធីនេះដើម្បីបញ្ជារម៉ាស៊ីនត្រជាក់ LG តាមរយៈទូរស័ព្ទដៃ & Tablet លុះត្រាតែទូរស័ព្ទដៃលោកអ្នកមានភ្ជាប់ Internet ហើយទីតាំងដែលតម្លើង (នៅផ្ទះ ការិយាល័យ ជាដើម ) ម៉ាស៊ីនត្រជាក់ក៏មានភ្ជាប់ Wi-Fi ផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

ដោយ ប៉េងលីន
ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន