no-alternative title
no-alternative title

POCO M3 បង្ហាញខ្លួនផ្លូវការណ៍ដោយភ្ជាប់នូវថ្មទំហំ 6,000mAh, ប្រើឈីប Snapdragon 662 និងមានអេក្រង់ Water-drop Notch ទំហំ 6.53 អ៊ីង

នេះគឺជា POCO M3 ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi ដែលទើបតែប្រកាសចេញមកថ្មីនៅក្តៅអ៊ុនៗ។ ស្មាតហ្វូនម៉ាក POCO ជំនាន់ថ្មីនេះចេញមកជំនួសដំណែង POCO M2 ដែលចេញកាលពីខែកញ្ញា, 2020 កន្លងទៅ។ ស្មាតហ្វូនជំនាន់ថ្មីនេះទទួលបានការរចនារូបរាងឡើងបែបថ្មីយ៉ាងស្រស់ស្អាត ប៉ុន្តែនៅរក្សាទំហំអេក្រង់ 6.53 អ៊ីញប្រភេទ IPS LCD Water-Drop ជាមួយកម្រិតបង្ហាញ Full-HD+ (1080x2340px)  ដូចជំនាន់ M2 ដដែល និងមានស្រោបការពារពីលើដោយកញ្ចក់ Corning Gorilla Glass 3។ POCO M3 មានស៊ុមព័ទ្ធជុំវិញ និងផ្ទៃខ្នងខាងក្រោយជាជ័រផ្លាស្ទីគ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើផ្ទៃខ្នងខាងក្រោយរបស់វាមានរំលេចដោយផ្ទៃពណ៌ខ្មៅមួយផ្នែកនៅជិតគែមខាងលើទទឹងតួរស៊ីគ្នាជាមួយនឹងកញ្ចប់លែនកាមេរ៉ា និងមានអក្សរ POCO សរសេសផ្តេកនៅជិតគែមខាងស្តាំ។ ស្មាតហ្វូនជំនាន់ថ្មីនេះមានកម្រាស់ 9.6mm និងទំងន់សរុប 192 ក្រាម។ វាប្រសូត្រចេញមកមានជម្រើសបីពណ៌គឺពណ៌ខ្មៅ ខៀវ និងលឿង។ សម្រាប់កំលាំងម៉ាស៊ីនវិញ POCO M3 ដើរលើបន្ទះឈីប Qualcomm Snapdragon 662 ខ្នាត 11nm ភ្ជាប់ដោយរ៉េមទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 64GB/128GB ប្រតិបត្តិដោយ Android 10 ស្រោបដោយ MIUI12 និងប្រើផ្ទៃកម្មវិធី POCO Launcher។ ក្រុមហ៊ុន Xiaomi ក៏នឹងដាក់អោយវាអាចធ្វើបច្ចុប្បន្នភាពឡើងទៅ Android 11 ក្នុងពេលឆាប់ៗនេះផងដែរ។ 

ទៅលើប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូវិញ POCO M3 មានកាមេរ៉ាក្រោយបីគ្រាប់ប្រើប្រាស់សែនស័រគោលទំហំ 48MP មាន Aperture F/1.9 និង 2 គ្រាប់ទៀតទំហំ 2MP មាន Aperture F/2.4 ដូចគ្នាដោយមួយជាលែន Macro និងមួយទៀតជាលែន Depth Sensor។ ប្រព័ន្ធកាមរ៉ារបស់វាមានភ្ជាប់មកជាមួយអំពូល LED Flash មួយគ្រាប់សម្រាប់ជំនួយពន្លឺថតនៅទីតាំងងងឹត។ រីឯកាមេរ៉ាសែលហ្វីស្ថិតក្នុងឆកដំណក់ទឹកគឺមានទំហំ 8MP។ ចំនុចខ្លាំងរបស់ POCO M3 គឺត្រង់ថ្មខ្នាតយក្សទំហំដល់ 6,000mAh របស់វាតែម្តង។ 

បើតាមការអះអាងពីក្រុមហ៊ុនថ្មរបស់វាសាកពេញម្តងអាចបើកទុកចោលមិនប្រើការអីសោះបានរយះពេល 5 ថ្ងៃ, ប្រើប្រាស់ធម្មតាៗបានជិត 3 ថ្ងៃ និងប្រើជាប្រចាំជាប់បានជិតមួយថ្ងៃ។ បន្ថែមពីនេះវាក៏ទ្រទ្រង់ការសាកភ្លើងចូលវិញល្បឿនលឿនកំលាំង 18W និងអាចសាកថ្មទៅអោយទូរស័ព្ទផ្សេងបានតាមរយះខ្សែចម្លងដោយប្រើមុខងារ OTG។  ចំនុចសំខាន់ផ្សេងទៀតរបស់ POCO M3 គឺមានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃស្ថិតនៅលើប៊ូតុង Power, មានមុខងារ IR Blaster សម្រាប់ភ្ជាប់បញ្ជាគ្រឿងបរិក្ខាអេឡិចត្រូនិក និងមានប្រព័ន្ធ Speaker បំពងសំឡេងបែបស្តេរ៉េអូទៀតផង។ 

POCO M3 នឹងចេញដាក់លក់នៅទីផ្សារអាមេរិកក្នុងថ្ងៃ Black Friday ត្រូវនឹងថ្ងៃទី 27 ខែវិចិ្ឆកានេះ ជាមួយតម្លៃពិសេសគឺត្រឹមតែ $129 សម្រាប់ម៉ូដែល 64GB និង $149 សម្រាប់ម៉ូដែល 128GB ប៉ុន្តែបន្ទាប់ពីថ្ងៃBlack Friday ក្រុមហ៊ុននឹងចេញលក់តម្លៃធម្មតាវិញគឺ $149 សម្រាប់ម៉ូដែល 64GB និង $169 សម្រាប់ម៉ូដែល 128GB។ Xiaomi ក៏នឹងនាំយកស្មាតហ្វូនជំនាន់ថ្មីនេះទៅប្រកាសចេញលក់នៅទីផ្សារអឺរ៉ុបផងដែរនាថ្ងៃទី 30 ចុងខែវិច្ឆិកានេះដែលមាន តម្លៃខ្ទង់ €149 និង €169 ទៅតាមទំហំផ្ទុករបស់វា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន