no-alternative title
no-alternative title

RENO5 បំពាក់មុខងារបញ្ជាដោយកាយវិការតាមលំហដែលអាចទទួលទូរស័ព្ទ និងអូស Facebook, TikTok, Youtube, Instagram ពិសេសឈ្នះរង្វាន់សរុបរហូតដល់ $10,000

មួយរយៈចុងក្រោយនេះឃើញថា បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រុមហ៊ុនស្មាតហ្វូនជាច្រើនក៏កំពុងស្វិតស្វាញរិះរកអ្វីថ្មីៗសម្រាប់អតិថិជនខ្លួនដើម្បីជាតម្រូវការ និងជាភាពងាយស្រួល។  ជាក់ស្តែង OPPO RENO5 ម៉ូដែលចុងក្រាយដែលទើបប្រកាសសម្ពោធជាផ្លូវការកាលពីថ្មីៗក្នុងតម្លៃ $369 ជាស្មាតហ្វូនបំពាក់មកជាមួយមុខងារដែលកំពុងនិយមខ្លាំង ព្រមទាំងផ្តល់ភាពងាយស្រួលនៅពេលលោកអ្នកកំពុងប្រឡាក់ដៃ ដៃសើម ឬខ្ជិលបញ្ជាទទួលទូរស័ព្ទផ្ទាល់ដោយដៃ គឺគ្រាន់តែប្រើមុខងារទំនើបសម័យឌីជីថលបញ្ជាតាមលំហប្រើកាយវិការ នោះអាចទទួលទូរស័ព្ទនិយាយបានយ៉ាងងាយស្រួល និងអស់ក្តីបារម្ភ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញដោយសារតែអតិថិជនជាច្រើនដែលបានប្រើ OPPO RENO4 មានការពេញចិត្តជាមួយនឹងមុខងារថ្មីទំនើបដែលមានឈ្មោះថា AI Smart Enhanced Sensor។ អាស្រ័យហេតុនេះហើយ បានជាក្រុមហ៊ុនបានបន្តបំពាក់នូវមុខងារទាំងនេះលើ RENO5 ដើម្បីតម្រូវចិត្តអតិថិជន។

តោះក្រឡេកមកមើល OPPO RENO5 ដ៏ទំនើបនេះក៏បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា AI Enhance Smart  Sensor ដែលក្នុងនោះគឺមាន 4 មុខងារធំៗរួមមាន ៖

•មុខងារទី1៖ មុខងារការពារការសម្ងាត់ គឺជាមុខងារដែលអាចលាក់បាំងយ៉ាងជិតពីព័ត៌មានផ្សេងៗនៅពេលមានសារដំណឹងលោតមក ប្រសិនមានអ្នកឈរពីក្រោយ ក្រៅពីម្ចាស់ទូរស័ព្ទ នោះសារឬព័ត៌មានសម្ងាត់ៗទាំងអស់នឹងបិទមិនឲ្យឃើញឡើយ។ 

•មុខងារទី2៖ មុខងារបញ្ជាដោយកាយវិការ គឺជាមុខងារទទួលទូរស័ព្ទដោយគ្រាន់តែបញ្ជា ឬក្រវៀសដៃ ខណៈពេលចម្អិនម្ហូប កំពុងងូតទឹក ដៃសើម ឬដៃប្រឡាក់។ ហើយមុខងារនេះក៏អាចបញ្ជាទៅលើកម្មវិធីពេញនិយមមួយចំនួនដូចជា YouTube, Facebook, Instagram និង Tiktok។

•មុខងារទី3៖ បច្ចេកវិទ្យាបង្វិលអក្រង់វៃឆ្លាត គឺជាមុខងារដែលអាចមើលវីដេអូដោយបង្វិលខ្លួន នោះអេក្រង់វាក៏នៅតែបញ្ឈរ លុះត្រាតែដាក់ទូរស័ព្ទផ្តេកទើបវីដេអូប្តូរទៅជាផ្តេកតាមទូរស័ព្ទ។

•មុខងារទី4៖ បច្ចេកវិទ្យារក្សាពន្លឺអេក្រង់វៃឆ្លាត គឺជាមុខងារដែលមិនរលត់ភ្លើង ឬចាក់សោរអូតូឡើយ ខណៈភ្នែករបស់អ្នកកំពុងសម្លឹងមើលទូរស័ព្ទជាប់ នោះអេក្រង់នឹងភ្លឺគ្រប់ពេលតែម្តង។

ហើយបើងាកមកមើលកំណែទម្រង់អាប់ដេតបច្ចេកវិទ្យា AI Camera ជំនាន់ថ្មី 2.0 វិញធានាថាគឺកប់ស៊េរីតែម្តងនៅលើស្មាតហ្វូន OPPO RENO5 ដោយបំពាក់មកជាមួយនឹងមុខងារថ្មីៗជាច្រើនដូចជា AI Mixed Portrait, Dual View Video និងមុខងារ Ultra Night Video រួមជាមួយនឹងមុខងារផ្សេងៗទៀតផងដែរ។

សម្រាប់លោកអ្នកដែលមានបំណងជាវ OPPO RENO5 ទាំងអស់អាចធ្វើការកក់ទុកមុននៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេសដែលមានផ្លាក OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី21 ខែមករា ឆ្នាំ2021 ក្នុងតម្លៃ $369 នឹងទទួលបានកាដូជាទីគាប់ចិត្តសរុបជាទឹកប្រាក់រហូតដល់ទៅ $194 ដែលរួមមានដូចជា៖ កាបូបស្ពាយក្រោយដ៏ស្រស់ស្អាត (តម្លៃ $45) កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍។

អូ! ភ្លេចប្រាប់មួយទៀត រាល់ការជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃទី23 ខែមករា ឆ្នាំ2021 តទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជននឹងមានឱកាសផ្សងសំណាង កោសឆ្នោតដើម្បីឈ្នះរង្វាន់សរុប $10000 តាម Online ចំនួន 2 ដងដោយគ្រាន់តែថតរូបអ្នកជាមួយទូរស័ព្ទ OPPO RENO5 បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរស័ព្ទ OPPO RENO5 នោះលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ម្តង បន្ទាប់មកទៀតលោកអ្នកធ្វើការ Share ទៅលើបណ្តាញសង្គម Facebook នឹងមានឱកាសបានកោសផ្សងសំណាងជាលើកទី2 ដើម្បីទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់កាន់តែច្រើនបន្ថែមពីកាដូដែលក្រុមហ៊ុន OPPO បានផ្តល់ជូនថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន