no-alternative title
no-alternative title

ក្រុមហ៊ុន TECNO MOBILE ប្រកាសចាប់ដៃជាមួយក្រុមហ៊ុន ZNN TECH (Cambodia) CO.,LTD រួមនិងក្រុមហ៊ុន PH ELECTRONIC CO.,LTD (CAMFONE) ចែកចាយទូរស័ព្ទរបស់ខ្លួននៅកម្ពុជា

បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងនាមម៉ាកយីហោស្មាតហ្វូន ដែលមានគុណភាពល្អ និង តម្លៃសមរម្យ ដោយមានការពេញនិយមបំផុតនៅប្រទេសកម្ពុជា អស់រយៈពេលជាងពីឆ្នាំមកនេះ នៅថ្ងៃនេះ ក្រុមហ៊ុនទូរស័ព្ទដៃ TECNO MOBILE LIMITED (តិចណូ ម៉ូបាល លីមីតធីត) បានចេញនូវសេចក្តីប្រកាសព័ត៌មានថ្មីមួយ ស្តីពីការចាប់ដៃគូជាមួយនឹងក្រុមហ៊ុនថ្មី ដែលជាតំណាងចែកចាយបន្តស្មាតហ្វូនថ្មីៗរបស់ខ្លួននៅលើទីផ្សារប្រទេសកម្ពុជា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនធំៗទាំងពីរនោះ មានដូចជា ក្រុមហ៊ុន ZNN TECH (Cambodia) CO.,LTD និង ក្រុមហ៊ុន PH ELECTRONIC CO.,LTD (CAMFONE) ដែលក្រុមហ៊ុនដៃគូរទាំងពីរនេះ គឺសុទ្ធសឹងតែជាក្រុមហ៊ុន ដែលមានបទពិសោធន៍ខ្ពស់ ជាច្រើនឆ្នាំមកហើយ នៅលើការចែកចាយស្មាតហ្វូនសម្រាប់ទីផ្សារមួយនេះ ជាពិសេស គឺការទទួលខុសត្រូវខ្លាំងទៅលើផលិតផលដែលខ្លួនបានធ្វើការចែកចាយ។

តាមរយៈនៃកិច្ចសហការគ្នារវាងដៃគូរទាំងបីនេះ គឺក្រុមហ៊ុនទូរស័ព្ទដៃ TECNO MOBILE LIMITED (តិចណូ ម៉ូបាល លីមីតធីត) និងផ្តល់សិទ្ធិអោយក្រុមហ៊ុន ZNN TECH (Cambodia) CO.,LTD  និង ក្រុមហ៊ុន PH ELECTRONIC CO.,LTD (CAMFONE) ធ្វើការចែកចាយស្មាតហ្វូន រួមទាំងមានការផ្តត់ផ្គង់គ្រឿងបន្លាស់គ្រប់ប្រភេទ និងមជ្ឈមណ្ឌលបំរើសេវាកម្ម ដល់អាជីវករ និង អ្នកប្រើប្រាស់ ពីរោងចក្រផ្ទាល់តែម្តង។ ដូច្នេះចាប់ពេលនេះតទៅ អតិថិជនរបស់ទូរស័ព្ទដៃ TECNO MOBILE និងលែងមានការបារម្ភពីការងារជួសជុល ក៏ដូចជាការផ្លាស់ប្តូរ គ្រឿងបន្លាស់ដូចមុនៗទៀតឡើយ។ 

តាមការបញ្ជាក់របស់ក្រុមហ៊ុនទូរស័ព្ទដៃ TECNO MOBILE LIMITED (តិចណូ ម៉ូបាល លីមីតធីត) បានអោយដឹងថា ភាពជាដៃគូយុទ្ធសាស្ត្រជាមួយនិងក្រុមហ៊ុនធំៗទាំងពីរនេះ គឺនឹងចាប់ផ្តើមចាប់ពីថ្ងៃនេះតទៅ ហើយភាពជាដៃគូនេះ គឺមានគោលបំណង ដើម្បីបង្កើនអ្នកគាំទ្រស្មាតហ្វូនរបស់ក្រុមហ៊ុន TECNO អោយបានកាន់តែច្រើនជាងមុននៅក្នុងទីផ្សារ ក៏ដូចជាដើម្បីធានាបាននូវការពង្រីកទីផ្សារអោយកាន់តែទូលំទូលាយខ្លាំងថែមទៀត ជាពិសេសគឺ ដើម្បីផ្តល់អោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីៗ តាមរយៈនៃអ្នកចែកចាយ របស់ TECNO ដែលបទពិសោធន៍នេះ បានកាន់តែមានវិសាលភាពខ្លាំងជាងមុន។ អ្វីដែលពិសេសនោះ គឺការបង្ហាញពីការយកចិត្តទុកដាក់ចំពោះម្ចាស់ហាងទូរស័ព្ទទាំងអស់នៅទូទាំងប្រទេស អោយកាន់តែមានភាពកក់ក្តៅនៅក្នុងការលក់ស្មាតហ្វូនរបស់ TECNO។

ជាពិសេសងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការរកជាវទូរស័ព្ទដៃរបស់ក្រុមហ៊ុ TECNO គ្រប់ប្រភេទនៅតាមបណ្តាហាង ដែលនៅជិតគាត់បំផុតទូទាំង 25 ខេត្តក្រុងរាជធានី។ សូមអរគុណ។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន