no-alternative title

Visa សហការជាមួយ ក្រុមហ៊ុន តូតាល់ និងផ្សារបាយ័ន ដើម្បីពង្រីកការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless

នៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2021 នេះ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក  បានចាប់ផ្តើមដាក់ឲ្យមានការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅបណ្តាស្ថានីយ៍ចាក់ប្រេងឥន្ធនៈ  របស់តូតាល់ និងនៅបណ្តាសាខាផ្សារទំនើបបាយ័ន  នៅទូទាំងប្រទេស។ ភាពជាដៃគូនេះបានកើតឡើងស្របពេលដែលតម្រូវការនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless មានការកើនឡើងឥតឈប់ឈរនៅក្នុងប្រទេស ដែលជំរុញដោយការអនុម័តយន្តការការអនុវត្តអនាម័យដែលល្អបំផុតក្នុងការទប់ស្កាត់ជាមួយនឹងជំងឺរាតត្បាត Covid-19 នាពេលបច្ចុប្បន្ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទិដ្ឋភាពការទូទាត់នៅក្នុងប្រទេសកម្ពុជា គឺឆ្លុះបញ្ចាំងពីនិន្នាការសកលនៃទំនោរចិត្តរបស់អតិថិជន។ បើយោងតាមការសិក្សាស្ទង់មតិលើប្រធានបទ ការបោះជំហានទៅរកអាជីវកម្ម របស់ក្រុមហ៊ុន Visa (Visa’s Back to Business) បានបង្ហាញថា 78 ភាគរយនៃអតិថិជននៅទូទំាងសកលលោក បានកែសំរួលមធ្យោបាយទូទាត់ថ្លៃទំនិញរបស់ពួកគេ ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព ហើយប្រមាណជិតពាក់កណ្តាល (48 ភាគរយ) ជ្រើសរើសមិនទិញទំនិញនៅហាងដែលប្រើប្រាស់វិធីសាស្រ្តទូទាត់ប្រាក់ដែលតម្រូវឲ្យមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកគិតប្រាក់ ឬម៉ាស៊ីនដែលត្រូវប្រើរួមគ្នា ដូចជាម៉ាស៊ីនឆូតកាតជាដើម។

ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless អនុញ្ញាតឱ្យម្ចាស់កាតអាចធ្វើការទូទាត់ដោយគ្រាន់តែ "ប៉ះដើម្បីបង់ប្រាក់" តាមរយៈការប្រើប្រាស់ Visa កាតឥណពន្ធ កាតឥណទាន និងកាតបង់ប្រាក់ជាមុន ដោយអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ។ លើសពីនេះទៀត ពួកគាត់មិនចាំបាច់ចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ចំពោះប្រតិបត្តិការដែលមានចំនួនទឹកប្រាក់តិចជាង ៥០ដុល្លានោះទេ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «អតិថិជនជាច្រើនបានបង្ហាញពីទំនោរក្នុងការប្រើប្រាស់ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless យ៉ាងខ្លាំង តាមរបាយការណ៍ដដែលនេះបានបង្ហាញថា ៥៧ ភាគរយ នៃប្រតិបត្តិការរបស់ Visa កាត ត្រូវបានធ្វើឡើងដោយការប៉ះដើម្បីបង់ប្រាក់ »។

អ្នកស្រីបន្តទៀតថា៖ «កាលពីឆ្នាំមុនៗ កត្តាជំរុញនៅពីក្រោយនេះគឺ បទពិសោធន៍ក្នុងការ ទិញទំនិញដ៏រលូន ដែលផ្តល់ទាំងភាពងាយស្រួលដល់អតិថិជន នឹងសេវាកម្មដែលប្រកបដោយភាពប្រកួតប្រជែងសម្រាប់អាជីវកម្ម។ ប៉ុន្តែអ្វីទាំងអស់នោះបានផ្លាស់ប្តូរកាលពីឆ្នាំ២០២០ - អ្វីដែលយើងកត់សម្គាល់ឃើញពាក់ព័ន្ធនឹងកំណើននៃចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់នៅពេលនេះ គឺដោយសារតែពួកគាត់កំពុងតែអនុវត្តនឹងគិតគូរអំពីបញ្ហាសុវត្ថិភាព និងសុខមាលភាព »។ 

អ្នកស្រី កឹម សុភ័ក្រ អនុប្រធានផ្នែកទីផ្សារ និង ប្រេងរំអិល របស់ក្រុមហ៊ុនតូតាល់កាំបូត បានមានប្រសាសន៍ថា៖« បេសកកម្មរបស់យើងគឺធ្វើយ៉ាងណាអាចឱ្យអ្នកបើកបរយានយន្ត ចូលមកចាក់ប្រេងឥន្ធនៈនៅស្ថានីយ៍តូតាល់ដោយសុវត្ថិភាព ហើយបន្តដំណើរទៅទៀតបានយ៉ាងឆាប់រហ័ស។ ការទូទាត់ដោយប្រើប្រាស់បច្ចេកវិទ្យា tap to pay របស់ Visa ធ្វើឱ្យមានការចំណេញច្រើននៅក្នុងចំនុចទាំងពីរនេះ ដោយសារតែអតិថិជនអាចធ្វើការទូទាត់ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយប្រតិបត្តិការអាចដំណើរការដោយគ្មានហានិភ័យដែលពាក់ព័ន្ធនឹងការប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គល ជាអ្វីដែលយើងគ្រប់គ្នាត្រូវប្រយ័ត្នប្រយែងកំលុងពេលមានជំងឺរាលត្បាតនេះ។

មតិស្រដៀងគ្នានេះផងដែរក៏ត្រូវបានចែករំលែកដោយ លោក ឈាង ម៉េង អ្នកចាត់ចែងទូទៅនៃផ្សារទំនើបបាយ័ន។ «យើងពិតជារំភើបរីករាយណាស់ដែលអាចផ្តល់ជូននូវជម្រើសនៃការទូទាត់ប្រាក់បែបទំនើបដល់អតិថិជនរបស់យើង។ ការទទួលយកការទូទាត់តាមបែបបច្ចេកវិទ្យា contactless នឹងអនុញ្ញាតឱ្យអតិថិជនរបស់យើងចំណាយពេលតម្រង់ជួរចាំតិចជាងមុន ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក៏ដូចជានិយោជិក ព្រមទាំងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការទូទៅរបស់យើងផងដែរ»។

ទោះបីសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្រ្តថ្មីក្នុងការទូទាត់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិចក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សាចុងក្រោយរបស់ Visa អំពីឥរិយាបទក្នុងការទូទាត់ប្រាក់របស់អតិថិជនឆ្នាំ 2020  បានបង្ហាញថា ផ្សារទំនើប និងស្ថានីយ៍ឥន្ធនៈ គឺជាប្រភេទចំណាយដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ 2 និង លេខ 4 ក្នុងបញ្ជីនៃប្រភេទចំណាយសំខាន់របស់អតិថិជន ហើយប្រភេទចំណាយទាំងពីរនេះគឺមានភាគរយខ្ពស់ជាងគេដែលអាចដឺកនាំទៅរកការផ្លាស់ប្តូររបស់សង្គមទៅជាសង្គមមួយដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។

ទន្ទឹមនឹងនេះដែរ មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើរនឹង 31 ភាគរយ) ដែលជាអ្នកឆ្លើយតបទៅការស្ទង់មតិនេះ បានបង្កើនការប្រើប្រាស់ការទូទាត់តាមរយៈកាតបច្ចេកវិទ្យា contactless ហើយជិតពាក់កណ្តាល (ស្មើរនឹង 45 ភាគរយ) នៃអ្នកឆ្លើយ ចាប់អារម្មណ៍ក្នុងការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless ៕

1. https://www.visa.com.kh/en_kh/visa-offers-and-perks/total/145988  

2. https://www.visa.com.kh/en_kh/visa-offers-and-perks/bayon-market/145987  

3.VisaNet data December 2020.

4.The Visa Consumer Payment Attitudes Study was prepared by CLEAR in December 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន