no-alternative title
no-alternative title

OPPO RENO5 5G ចាប់ផ្តើមមានលក់នៅក្នុងប្រទេសកម្ពុជាយើងហើយជាមួយនឹងបច្ចេកវិទ្យាទំនើប 5G, សាកថ្ម 65W Super VOOC 2.0 និងមុខងារ AI Beauty Video

កាលពីខែមករា ទើបរំលងទៅថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាទើបនឹងបានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO RENO5 ដែលទទួលបានការពេញនិយមខ្លាំងពាសពេញប្រទេសជាមួយសមត្ថភាពដ៏ខ្លាំង និងអស្ចារ្យរបស់ស្មាតហ្វូនមួយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកអ្វីដែលធ្វើឲ្យបងប្អូន អតិថិជន និងហ្វេនៗដែលគាំទ្រ OPPO ទាំងអស់កំពុងតែមានការភ្ញាក់ផ្អើលបន្ទាប់ពីលេចឮថាក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីជាបងប្អូនបង្កើតរបស់ OPPO RENO5 នោះគឺ OPPO RENO5 5G ស៊េរីថ្មីដែលមានតម្លៃត្រឹមតែ $469 ប៉ុណ្ណោះដែលធ្វើឲ្យកក្រើកជាថ្មីម្តងទៀតដោយបង្ហាញជូនបន្ថែមនូវកំពូលសមត្ថភាពថ្មីៗ និងដ៏អស្ចារ្យបំផុត ដែលអាចផ្តល់នូវអារម្មណ៍ភ្ញាក់ផ្អើលអស្ចារ្យគ្មានព្រំដែន នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ។

គួរកត់សម្គាល់ផងដែរថា ការប្រើប្រាស់អ៊ីនធឺណែត ក៏ដូចជាបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះកំពុងទទួលបានការពេញនិយមចូលចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជននៅក្នុងប្រទេសកម្ពុជា ពិសេសគឺវាជួយសម្រួលដល់ការរកស៊ី ធ្វើជំនួញ ទំនាក់ទំនងលឿនជាងមុន ការលេងហ្គេមដោយផ្តោតលើល្បឿនអ៊ីនធឺណែត 4G ឬ 4.5G ពិសេសក៏មានអ្នកជ្រួលជ្រើមទន្ទឹងរងចាំបច្ចេកវិទ្យា 5G ដែលល្បីថាលឿនខ្លាំងថា នឹងមកដល់នៅពេលណា?

អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងហើយថាតើ OPPO RENO5 5G មានលក្ខណៈពិសេសអ្វីខ្លះ? ហើយមូលហេតុអ្វីគួរប្រើ OPPO RENO5 5G? 

•បច្ចេកវិទ្យា 5G ៖ សម្រាប់ OPPO RENO5 5G គឺបានបំពាក់មកជាមួយប្រព័ន្ធបណ្តាញលឿនជាងគេ ឬបច្ចេកវិទ្យាទំនើប 5G ដែលមនុស្សជាច្រើនបានទន្ទឹងរង់ចាំដំណើរការក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ ក្នុងនោះផងដែរ OPPO RENO5 5G បានបំពាក់ជាមួយល្បឿនអង្គចងចាំទំហំធំ 8GB និងអង្គផ្ទុកទិន្នន័យធំ 128GB រួមជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 765G (5G), octa-core 2.4GHz។ ចំណែកល្បឿនអេក្រង់ 90Hz លឿនរលូនខ្លាំងងាយស្រួលក្នុងការប្រើប្រាស់ និងទស្សនាវីដេអូ។ លើសពីនេះឃើញថាបច្ចេកវិទ្យា និងមុខងារមួយចំនួននៅលើ OPPO RENO5 5G ដែល Hardware ល្អបំផុតត្រូវបានដាក់បញ្ចូលក្នុងទូរស័ព្ទមួយនេះគឺបានបំពាក់នៅលើស្មាតហ្វូន Flagship ដែលមានតម្លៃថ្លៃៗក៏មានបំពាក់នៅលើ OPPO RENO5  5G ស៊េរីក្រោយទើបចេញលក់ថ្មីៗក្តៅៗនេះផងដែរ។

•បច្ចេកវិទ្យាសាកថ្ម 65W SuperVOOC 2.0 ៖ OPPO RENO5 5G មានថាមពលថ្មទំហំ 4300mAh ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 2.0 កម្លាំងសាកថ្មដល់ទៅ 65W ដោយសាកត្រឹម 37 នាទីពេញបាន 100% ឬសាកថ្ម 5 នាទីប្រើបានរហូតដល់ទៅ 4 ម៉ោង ដែលយើងឃើញបំពាក់នៅលើតែស្មាតហ្វូនដែលមានតម្លៃថ្លៃដូចជា FindX2 Pro ជាដើម។

•បច្ចេកវិទ្យា AI Beauty Video ៖ ធ្លាប់តែឮមុខងារនេះនៅពេលថតរូបមែនទេ? តោះ! ឈប់បណ្តោយឲ្យរូបភាពក្បត់វីដេអូទៀត ពេលនេះមុខងារថតវីដេអូជំនួយសម្រស់មាននៅលើ OPPO RENO5 5G ហើយដែលមានសមត្ថភាពអាចសម្គាល់ដឹងរាល់ព័ត៌មានផ្ទៃមុខរបស់អ្នកបានយ៉ាងលម្អិត និងឲ្យអ្នកកាន់តែមានភាពស្រស់ស្អាត លេចធ្លោ និងទាក់ទាញគ្រប់ស្ថានភាពរាល់ពេលថតវីដេអូម្តងៗ។

យល់យ៉ាងណាដែលបន្ទាប់ពីដឹងចំណុចពិសេសៗរបស់ OPPO RENO5 5G? តោះ! រួសរាន់ឡើងទៅជាវ OPPO RENO5 5G នៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេសដែលមានស្លាក OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2021 ក្នុងតម្លៃត្រឹមតែ $469 នឹងទទួលបានកាដូជាទីគាប់ចិត្តសរុបជាទឹកប្រាក់រហូតដល់ទៅ $74 ដែលរួមមានដូចជា៖ កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12សប្តាហ៍។ 

អូភ្លេច! តើលោកអ្នកចង់ទទួលបានរង្វាន់ជាច្រើនដែលរួមមានដូចជាកាស OPPO Enco W11, OPPO Powerbank និងតុក្កតាគូស្នេហ៍ដ៏ស្រស់ស្អាតឬទេ? វិធីងាយៗស្រួលៗគ្រាន់តែធ្វើតាមលក្ខខណ្ឌទាំង 4 ចំណុច ៖ 

ជំហានទី1 ៖ ថតវីដេអូខ្លីដែលមានប្លង់ 2 រយៈពេលត្រឹមតែ 1 នាទី (មិនកំណត់ឧបករណ៍សម្រាប់បង្កើតវីដេអូឡើយ)។ 

ជំហានទី2 ៖ ចូលទៅកាន់ Link មួយនេះ ( https://renographer.oppomobile.com.kh/161283916854043 ) ដើម្បីបង្ហោះវីដេអូខ្លីរបស់អ្នក។

ជំហានទី3 ៖ ទាញយក Link ដែលបានបង្ហោះនៅក្នុងវេបសាយ មកចែករំលែកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជា Public ដោយភ្ជាប់ Hashtag #Reno_Dual_View ។

ជំហានទី4 ៖ ប្រាប់មិត្តភក្តិឲ្យចុចលើ Link ដែលអ្នកបាន Share ដើម្បីបោះឆ្នោតគាំទ្រលើវីដេអូរបស់អ្នក (ក្នុងម្នាក់អាចចូលទៅបោះឆ្នោតគាំទ្របាន 1 ដងក្នុងមួយថ្ងៃ)។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន OPPO នឹងធ្វើការជ្រើសរើសយក 30 វីដេអូដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ។ តោះនៅចាំអីទៀត! ចូលរួមលេងទាំងអស់គ្នាដើម្បីទទួលបានរង្វាន់ជាច្រើនពី OPPO ៕

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន