no-alternative title
no-alternative title

សែលកាត ចូលរួមយុទ្ធនាការសកលដើម្បីជួយការពារភពផែនដីតាមរយៈបុគ្គលដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមរបស់ខ្លួនជាច្រើនរូប

ក្រុមហ៊ុនសែលកាត បានសហការជាមួយអង្គការ USAID ព្រៃឡង់បៃតង ដើម្បីចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹង ដើម្បីចូលរួមប្រារព្ធទិវាភពផែនដីឆ្នាំនេះ តាមរយៈការពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះនិរន្តរភាព និងការការពារបរិស្ថាន។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី 22 ខែមេសា ដោយក្នុងនោះ នឹងមានអង្គការនានានៅទូទាំងពិភពលោក ចាត់វិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈគម្រោងផ្តួចផ្តើមជាច្រើន។ ស្របទៅនឹងអត្ថន័យនៃប្រធានបទឆ្នាំនេះ “ស្តារភពផែនដីរបស់យើងឡើងវិញ” បណ្តាបុគ្គលដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមរបស់ក្រុមហ៊ុនសែលកាត រួមមាន Bunleng, Megamind និង Mina បានផលិតនូវខ្សែវីដេអូដែលអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមចំណែកជាមួយនឹងកិច្ចការពារភពផែនដីនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

តាមរយៈវីដេអូនេះ បុគ្គលដែលមានទេពកោសល្យទាំងបីរូប បានណែនាំឱ្យទស្សនិកជនដែលទស្សនាវីដេអូ ឱ្យចេះកែច្នៃដបប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ ក៏ដូចជាចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទាំងស្រុងផងដែរ។ ប្រទេសកម្ពុជា ក៏ជាជម្រកសត្វព្រៃដែលកំពុងប្រឈមនឹងការផុតពូជ ដែលភាគច្រើនបណ្តាលមកពីការប្រមាញ់ខុសច្បាប់ ហើយអ្នកទាំងបីបានជម្រុញឱ្យអ្នកទស្សនា ចូលរួមជួយថែរក្សាប្រភេទសត្វដ៏មានតម្លៃទាំងនេះសម្រាប់បន្សល់ទុកដល់មនុស្សជំនាន់ក្រោយ តាមរយៈការមិនបរិភោគសាច់សត្វព្រៃ។

 

ជាងនេះទៅទៀត យុទ្ធនាការនេះ បានលើកទឹកចិត្តឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងទឹក។ ការកាត់បន្ថយការប្រើប្រាស់នេះ គឺមិនត្រឹមតែជួយកាត់បន្ថយការចំណាយប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាចំណែកធ្វើឱ្យអាកាសធាតុមានការប្រែប្រួលផងដែរ។ ប្រជាជនក្នុងបណ្តាញសង្គមទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងយុទ្ធនាការនេះ ដោយក្នុងនោះពួកគាត់ថែមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផង។ ដើម្បីមានឱកាសឈ្នះរង្វាន់ អ្នកចូលរួមគ្រាន់តែបង្ហោះរូបថត ឬវីដេអូដែលបង្ហាញនូវគម្រោងសកម្មភាពរបស់ពួកគាត់ក្នុងការចូលរួមចំណែកជួយស្តារផែនដី ហើយភ្ជាប់ជាមួយនូវ Hastags #EarthDayCambodia2021 និង #RestoreOurEarth។ ម្ចាស់រូបថត ឬវីដេអូចំនួន 35 ដែលទទួលបានការចូលរួមច្រើនបំផុតនៅចុងបញ្ចប់នៃការប្រកួត នឹងក្លាយជាអ្នកឈ្នះរង្វាន់ ដូច្នេះសូម tag មិត្តភក្តិរបស់អ្នក ហើយប្រាប់ពួកគាត់ ឱ្យចាប់ផ្តើមជួយចែករំលែក ចុច Like និងផ្តល់មតិយោបល់។

 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100ភាគរយ គម្រោងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។ “យើងពិតជាមានមោទនភាពបំផុត ដែលបានចូលរួមជាមួយអង្គការ USAID ព្រៃឡង់បៃតង ដើម្បីប្រារព្ធទិវាភពផែនដីឆ្នាំ2021នេះ ហើយយើងជឿជាក់ថា កិច្ចការប្រកបដោយភាពច្នៃប្រឌិតរបស់ Bunleng, Megamind និងMina នឹងជម្រុញឱ្យមានការបង្កើតនូវនវានុវត្តន៍ថ្មីៗដើម្បីជួយសង្គ្រោះភពផែនដី នៅទូទាំងប្រទេសកម្ពុជា។ ខ្ញុំក៏នឹងទន្ទឹងរង់ចាំមើលនូវស្នាដៃដែលអតិថិជនរបស់យើង នឹងបង្កើតឡើងនៅក្នុងការប្រកួតប្រជែងនេះផងដែរ”។

 

កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុនសែលកាត និងអង្គការ USAID ព្រៃឡង់បៃតង បានចាប់ផ្តើមយុទ្ធនាការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក។ ពួកគេបានបញ្ជូន បណ្តាបុគ្គលដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមរបស់ក្រុមហ៊ុនសែលកាត ចំនួនពីររូប ដែលមាន Bunleng និង Rainnie Dara រួមជាមួយនឹងអ្នកគាំទ្រចំនួនបីរូបទៀត ឱ្យធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ ដើម្បីលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ អញ្ជើញមកទស្សនាខេត្តនេះ បន្ទាប់ពីសុខសុវត្ថិភាពរបស់ពួកគាត់ពីជម្ងឺកូវីដ19 ត្រឡប់មករកភាពប្រក្រតីឡើងវិញ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន