no-alternative title

មិនគួរអោយជឿថា realme តម្លៃក្រោម 300 ដុល្លារប៉ុណ្ណោះ ប៉ុន្តែមានមុខងារថតហ្វូងផ្កាយ Starry Mode និង Tilt-Shift Mode ពិតជាអស្ចារ្យមែន!

ជឿជាក់ថា គ្រប់គ្នាពិតជាបានដឹងហើយថា ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុននាំមុខគេខាងផ្នែកបច្ចេកវិទ្យា។ កាលពីចុងឆ្នាំ 2020 ក្រុមមហ៊ុន realme បានក្លាយជាប្រេនទូរសព្ទលំដាប់កំពូលទី 4 នៅក្នុងទីផ្សារប្រទេសកម្ពុជា វាបានបញ្ជាក់ឲ្យឃើញថា realme ពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ ដោយនៅក្នុងខែមេសា ឆ្នាំ 2021 នេះ realme បានបញ្ចេញកំពូលស្មាតហ្វូន realme 8 Pro ដែលមានកាមេរ៉ាសិនស័រទំហំធំដល់ទៅ 108MP។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយពេលថ្មីៗនេះ លេចលឺថា realme គ្រោងនឹងបញ្ចេញស្មាតហ្វូនថ្មីមួយម៉ូឌែលទៀតគឺ realme 8 ក៏នឹងមានវត្តមានឆាប់ៗនេះដែរ។ ហើយ realme ក៏បាននឹងដាក់មុខងារ ដែលមាននៅលើស្មាតហ្វូនដំបូងគេមកជាមួយផងដែរនោះគឺ Starry Mode និង Tilt-shift Mode ព្រមទាំងមុខងារពេញនិយមបន្ថែមទៀតដូចជា New portrait modes, Super nightscape, Dual view video និង AI beauty ។ តើមុខងារទាំងអស់នេះ ធ្វើការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការកម្សាន្តកាន់តែងាយស្រួលដូចមេ្តចខ្លះ?

តោះក្រឡេកមកមើលលក្ខណៈសម្បត្តិរបស់វានឹងមុខងារកាមេរ៉ាលេចធ្លោអ្វីខ្លះដែលមាននៅក្នុងrealme 8 និងដែលធ្វើឲ្យធ្វើការប្រើប្រាស់ប្រចាំថ្ងៃកាន់តែងាយស្រួល ក៏ដូចជាការកម្សាន្តកាន់តែសម្បូរបែប។ មុខ ងារដែលមានដំបូងគេលើស្មាតហ្វូន កាន់តែមានភាពច្នៃប្រឌិត 

Starry time-lapse video គឺជាការថតយកដំណើរនៃហ្វូងផ្កាយ ជាលក្ខណៈវីដេអូដែលមានល្បឿនលឿន។ វាជាមុខងារសម្រាប់កម្រាន្តនៅពេលយប់ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង មើលទៅពិតជាអស្ចារ្យមែនទែន អមជាមួយទីតាំងភូមិសាស្រ្តដែលមានទេសភាពស្រស់ស្អាត។

Tilt-shift mode ការផ្តិតយករូបថតដែលមានលក្ខណៈរូបភាពឃើញតូចឬវីដេអូឃើញវត្ថុរូបតូចវាបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក ដោយវត្ថុនិងអ្វីៗទាំងអស់ប្រែក្លាយទៅពិតភពតូចល្អិត មើលទៅប្លែគអារម្មណ៍និងស្រស់ស្អាត។ វាត្រូវបានគេថតពីដំណើរនៃទីក្រុង ឬទីប្រជំជនដ៏មមាញឹកមួយ ដើម្បីធ្វើជាផ្នែកមួយនៃវីដេអូឲ្យកាន់តែមានភាពច្នៃប្រឌិត។   

មុខងារនៃការកម្សាន្តកាន់តែសម្បូរបែប

មុខងារ Dual view video ជាការប្រើប្រាស់ការថតវីដេអូ ដោយប្រើកាមេរ៉ាមុខង និងក្រោយក្នុងពេលជាមួយគ្នា។ វាអាចឲ្យអ្នកថតវីដេអូកំសាន្តសប្បាយៗ រឺថតvlog ប្រចាំថ្ងៃពិតជាទាក់ទាញនឹងគួរឲ្យចាប់អារម្មណ៍ចំពោះមុខងារនេះ ហើយវាបន្ថែមនូវមុខងារ UIS Max Video Stabilization ទប់លំនឹងបានល្អ នឹងផ្តល់សមត្ថភាពក្នុងការថតវីដេអូដែលមានស្ថេរភាព និងរលូននៅពេលថត។ វាអាចឲ្យរក្សានូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាទៀតផង។

New portrait modes មុខងារថតព្រាលផ្ទៃខាងក្រោយថ្មី ពោរពេញទៅដោយភាពច្នៃប្រឌិតដូចជា Neon Portrait, Dynamic Bokeh, New AI Portrait។ ជាការពិតណាស់ ការថតព្រាលផ្ទៃខាងក្រោយពិតជាពេញនិយមណាស់សម្រាប់អ្នកប្រើប្រាស់សម័យថ្មីនេះ ព្រោះវាធ្វើឲ្យមនុស្សឬវត្ថុ ផុសដាច់ស្អាតចេញពីផ្ទៃខាងក្រោយ យ៉ាងលេចធ្លោ។ 

សរុបមកវិញទាំងជាមុខងារកាមេរ៉ារបស់ realme 8 ដែលគួរឲ្យចាប់អារម្មណ៍ ហើយមុខងារទាំងអស់នេះពិតជាអាចបំពេញតម្រូវការយុវវ័យសម័យថ្មីដែលចូលចិត្តថតរូបនឹងចង់បានអ្វីដែលពិសេសឈានមុខគេនោះ។ យើងចាំមើលទាំងអស់គ្នាថាតើ realme 8 នឹងមានអ្វីថ្មីបន្ថែមទៀតនៅពេលមកដល់ទីផ្សារប្រទេសកម្ពុជាយើង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន