no-alternative title
no-alternative title

ក្រុមហ៊ុនផលិតរថយន្ត GAC បានបោះជំហ៊ានចូលមកទីផ្សារប្រទេសកម្ពុជាហើយ បន្ទាប់ពីទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្រៅប្រទេស

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC បានប្រកាសបោះជំហ៊ានចូលមកក្នុងប្រទេសកម្ពុជាយើងហើយ បន្ទាប់ពីទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្រៅប្រទេស ហើយក៏បានសហការណ៍ជាមួយ ក្រុមហ៊ុនផលិតរថយន្តធំៗដទៃទៀត ដូចជា Honda និង Toyota ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

GAC Group (Guangzhou Automobile Group Co., Ltd.) គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដែលមានស្នាក់ការកណ្តាលនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។ GAC មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV, រថយន្តអគ្គិសនី និងរថយន្តក្រុងជាដើម។ បច្ចុប្បន្ន GAC កំពុងសហការណ៍ជាមួយនឹងក្រុមហ៊ុនល្បីៗ ដែលអនុញ្ញាតឲ្យខ្លួនអាចផលិតរថយន្តទាំងនោះលក់នៅក្នុងប្រទេសចិនបាន ហើយម៉ាកទាំងនោះមានដូចជា Fiat, Honda, Isuzu, Mitsubishi និង Toyota (រួមទាំង Lexus) ផងដែរ។

ក្រៅពីផលិតរថយន្តដោយខ្លួនឯងក្រុមហ៊ុន GAC Group ក៏មានផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន ដោយសារគុណភាពខ្ពស់ដែលអាចជឿទុកចិត្តបាន។ មកទល់នឹងពេលនេះ រថយន្តរបស់ក្រុមហ៊ុន GAC Group បានវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានដូចជា រុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, នីហ្សេរីយ៉ា, ហ្វីលីពីន, គុយវ៉ែត និងមានផែនការវាយលុកទីផ្សារសហរដ្ឋអាមេរិក ជាមួយរថយន្តប្រណីត ទំនើប និងមានគុណភាពរបស់ខ្លួនថែមទៀតផង។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ GAC បាននិងកំពុងដាក់លក់រថយន្តនៅក្នុងប្រទេសកម្ពុជា ចំនួន ៣ ម៉ូដែល ផ្តល់ជូនគុណភាពស្តង់ដា អឺរ៉ុប ក្នុងនោះមានមានម៉ូដែល GN8 ជារថយន្តវ៉ែនប្រណីត ៧កៅអី តម្លៃ 68000 ដុល្លារ  បញ្ចុះតម្លៃមកត្រឹម 53900ដុល្លារ ម៉ូដែល GS8 ជាប្រភេទ SUV ខ្នាតធំ មានតម្លៃ 64500 ដុល្លារ បញ្ចុះតម្លៃមកត្រឹម 59500 ដុល្លារ  និង ម៉ូដែល GS5 ជា SUV ខ្នាតតូច មានតម្លៃ 41900 ដុល្លារ បញ្ចុះតម្លៃមកត្រឹម 36900 ដុល្លារ៕

រថយន្ត GN8 ជារថយន្តវ៉ែនប្រណីត 7 កៅអី បញ្ចុះតម្លៃមកត្រឹម 53900ដុល្លារ

 

រថយន្ត GAC GS8 ជាប្រភេទ SUV ខ្នាតធំ បញ្ចុះតម្លៃមកត្រឹម 59500 ដុល្លារ

រថយន្ត GS5 ជា SUV ខ្នាតតូច បញ្ចុះតម្លៃមកត្រឹម 36900 ដុល្លារ

សម្រាប់ព័ត៌មានលំអិត អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖095 999 029 ឬ Facebook: https://www.facebook.com/gacmotorcambodia  ឬ ឬអញ្ជើញទៅកាន់អាសយដ្ឋាន អគារ #115 មហាវិថីសហព័ន្ធរុស្សី (ផ្លូវ 110) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

ដោយ ប៉េងលីន