no-alternative title
no-alternative title

vivo X50 Series បង្ហាញវត្តមានជាផ្លូវការហើយ សមត្ថភាពអស្ចារ្យ បំពាក់មុខងារ Gimbal ទប់លំនឹង ថត Zoom បានដល់ទៅ 60 ដង និងទ្រទ្រង់ 5G នាពេលអនាគត!!

កាលពីរាត្រីថ្ងៃទី 10  ខែកក្កដា ឆ្នាំ 2020 ក្រុមហ៊ុន vivo បានប្រកាសសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន vivo X 50Series ចំនួន 2 ម៉ូឌែលដែលមានដូចជា vivo X50 និង X50Pro បូករួមទាំងកាសប្លូធូ vivo TWS Neo ជំនាន់ថ្មីផងដែរ។ សម្រាប់កម្មវិធីនៃការសម្ពោធស្មាតហ្វូន Flagship vivo X50 Series នេះដែរបានប្រព្រឹត្តិទៅនៅផ្សារទំនើប Aeon2 សែនសុខស៊ីធី និងមានការ Live ផ្ទាល់ចេញពីផេកផ្លូវការ vivo និងផេក Hang Meas Live 24h។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនតែប៉ុណ្ណោះក៏ឃើញថាមានវត្ថមានរបស់តារាចម្រៀងកំពូលប្រចាំប្រទេសកម្ពុជា 3 រូប ដែលសុទ្ធសឹង្ហតែជាតារាតំណាងរបស់ក្រុមហ៊ុនស្មាតហ្វូន vivo  មានដូចជាតារាចម្រៀង លោក ព្រាប សុវត្ថិ កញ្ញាសុខ ពិសី និងកញ្ញា ឡូរ៉ា ម៉ម ។ មួយវិញទៀតក៏មានវត្ថមានតារាតំណាង KOL vivo លោករៀនថត (ពូជ្រួញ)ផងដែរ។ អ្វីដែរពិសេសសម្រាប់អ្នកទស្សនាផ្ទាល់នៅលើផេកផ្លូវការរបស់ vivo និងហង្សមាស ក្រុមហ៊ុន vivo ក៏ប្រកាសរួចជាស្រេចថា នឹងមានរង្វាន់ជាទូរស័ព្ទ vivo X50 Series និងកាសប្លូធូ vivo TWS Neo ជូនផងដែរ ចំពោះអ្នកដែលបានចុច Like Share និង Comment ក្នុងពេលផ្សាយផ្ទាល់។ 

យើងបានឃើញថា មានអ្នកចូលរួមមើលការផ្សាយផ្ទាល់ជាច្រើន និងបានចូលរួម Like និង Share ហើយក្រុមហ៊ុន vivo ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត នឹងប្រកាសអ្នកឈ្នះរង្វាន់ vivo X50 Series និងកាសប្លូធូ vivo TWS Neo តែម្ដង។ ប្រសិនបើលោកអ្នកបានតាមដានការផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់ vivo និង ផេក Hang Meas Live 24h ប្រហែលជាជ្រាបហើយថាចាប់ពីថ្ងៃសម្ពោធនេះ រហូតដល់ថ្ងៃទី 17 ខែកក្កដា ខាងមុខ លោកអ្នកអាចធ្វើការ Pre-order ឬយើងហៅថាការកម្មង់ទុកជាមុន នូវទូរសព្ទ X50Pro និង X50 ថ្មីនេះបានហើយនៅតាមបណ្ដាហាងនានាទូទាំងប្រទេស ជាពិសេស លោកអ្នកនឹងទទួលបានកាដូបន្ថែមយ៉ាងពិសេសៗ រួមមាន៖

.សម្រាប់ការកម្មង់ទៅលើ X50Pro ទទួលបាន :ឧបករណ៏ vivo សាកថ្មក្នុងឡាន / ច្រាស់ដុះធ្មេញម៉ាស៊ីន / ស៊ីមស្មាតធំហ្ម៎ង 52 សប្តាហ៌ បើកស៊ីមចាប់ពីថ្ងៃទី 18 រហូតដល់ថ្ងៃទី 31 កក្កដា ឆ្នាំ 2020 / មានការធានាលើកញ្ចក់អេក្រង់ 6 ខែ និងធានាទៅលើបញ្ហាម៉ាស៊ីន(មិនមែនទង្វើរមនុស្ស) 18 ខែ។

.សម្រាប់ការកម្មង់ទៅលើ X50 ទទួលបាន :ម៉ាស៊ីនឆុងកាហ្វេ / ច្រាស់ដុះធ្មេញម៉ាស៊ីន / ស៊ីមស្មាតធំហ្ម៎ង 52 សប្តាហ៌ បើកស៊ីមចាប់ពីថ្ងៃទី 18 រហូតដល់tថ្ងៃទី 31 កក្កដា ឆ្នាំ 2020 / មានការធានាលើកញ្ចក់អេក្រង់ 6 ខែ និងធានាទៅលើបញ្ហាម៉ាស៊ីន(មិនមែនទង្វើរមនុស្ស) 18 ខែ។

 

សូមបញ្ជាក់ផងដែរថា រង្វាន់ទាំង 4 នេះ លោកអ្នកអាចទទួលបាន លុត្រាតែលោកអ្នកបាន Pre-order ក្នុងរយៈពេល 7 ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 17 ខែកក្កដា។ ចំពោះអតិថិជនដែលពុំបាន Pre-order ក្នុងអំឡុងពេល 7 ថ្ងៃនេះទេ នឹងពុំទទួលបានរង្វាន់ខាងលើឡើយ។

*សម្រាប់ស្មាតហ្វូន vivo X50Pro (5G) ត្រូវបានបើកប្រកាស់មកជាមួយនឹងកញ្ចប់តម្លៃ $859 មានមុខងារពិសេសៗដូចជា៖

.បំពាក់អេក្រង់កោងក្តោប ទំហំ 6.56 អ៊ីញ Amoled Display កញ្ចក់កោង 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2376 x 1080 FHD+ / 90Hz high refresh rate

. ប្រើបន្ទះឈីប Qualcomm Snapdragon 765G 

. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz

. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 256GB 

. មានថ្មទំហំធំ 4315 mAh / Flashcharge 2.0 (33W)សាកថ្មពី 0 ទៅ 58% ប្រើរយៈពេលត្រឹមតែ 30mn

. ដំណើរការដោយ Android 10 និងស្បែក Interface ប្រភេទ Funtouch OS 10.5

. មានកាមេរ៉ាមុខទំហំ 32MP,  កាមេរ៉ាក្រោយបួនគ្រាប់ : 48MP(Gimbal Min Camera) + 13MP(Portrait lens) + 8MP(Wide angle/Macro) + 8MP(60x Super zoom)

. មានមុខងារ Face Unlock(ស្កេនមុខ) + In-Display Fingerprint Scanning(ស្កេនក្រយៅដៃលើអេក្រង់)

. អាចប្រើស៊ីមកាតបានពីរ

*សម្រាប់ស្មាតហ្វូន vivo X50 ត្រូវបានបើកប្រកាស់មកជាមួយនឹងកញ្ចប់តម្លៃ $559 មានមុខងារពិសេសៗដូចជា៖

. អេក្រង់រាបស្មើរ ទំហំ 6.56 អ៊ីញ Amoled Display កញ្ចក់រាង 2.5D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2376 x 1080 FHD+ / 90Hz high refresh rate

. ប្រើបន្ទះឈីប Qualcomm Snapdragon 730 

. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz

. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB 

. មានថ្មទំហំធំ 4200 mAh / Flashcharge 2.0 (33W)សាកថ្មពី 0 ទៅ 58% ប្រើរយៈពេលត្រឹមតែ 30mn

. ដំណើរការដោយ Android 10.5 និងស្បែក Interface ប្រភេទ Funtouch OS 10

. មានកាមេរ៉ាមុខទំហំ 32MP, កាមេរ៉ាក្រោយបួនគ្រាប់ : 48MP(Super flagship Min Camera) + 13MP(20x super zoom Portrait lens) + 8MP(Wide angle) + 5MP(Super Macro lens)

. មានមុខងារ Face Unlock+In-Display Fingerprint Scanning 

.អាចប្រើស៊ីមបានពីរ

*សម្រាប់កាសប្លូធូឥតខ្សែ vivo TWS Neo ត្រូវបានប្រកាសមកជាមួយនឹងកញ្ចប់តម្លៃ $79 មានមុខងារពិសេសដូចជា៖

. មានជម្រើសពីរពណ៌ : Moonlight White(ពណ៌ស) / Starry Blue(ពណ៌ខៀវ)

. ទំងន់ទាំងមូល : 45.7g កាសស្តាប់ត្រចៀកតែម្ខាង:4.7g

. Status Light មាន 1 ក្នុងប្រអប់

. ថាមពលថ្មក្នុងកាស 25mAh

. រយៈពេលស្ដាប់ស្ដាប់ 4.5h ស្ដាប់សរុប 22.5h

. charging case ថាមពលថ្ម 400mAh

. ឆ្នាំងសាក Type-C

. ប្រភេទកាសHalf in-ear

. គុណភាពសំឡេង apt-X Adaptive/AAC/SBC

. មីក្រូហ្វូន Dual

. Phone Calls បានទាំងពី Earphones Supported

. មិនជ្រាបធូលីនិងទឹក IP54

. ប៊្លូធូស 5.2

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន