no-alternative title
no-alternative title

Nokia G20 ស្មាតហ្វូនស៊េរីថ្មីដែលអាចទុកចិត្តបាននៅក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកាដែលកំពុងតែមានលក់លើទីផ្សារ

សព្វថ្ងៃនេះ បើមើលទៅលើទីផ្សារស្មាតហ្វូននៅក្នុងប្រទេសកម្ពុជា ឃើញថា មានក្រុមហ៊ុនស្មាតហ្វូនជាច្រើន បានប្រកាសដាក់ស្មាតហ្វូនរបស់ខ្លួននៅក្នុងទីផ្សារមួយនេះ ហើយភាគច្រើននៃស្មាតហ្វូនរបសក្រុមហ៊ុនទាំងនោះ គឺស្ថិតនៅក្នុងត្រកូលនៃស្មាតហ្វូនលំដាប់ថវិកា។ ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនរក្សាទិន្នន័យរបស់អ្នកប្រើប្រាស់ Nokia នៅក្នុងប្រទេសហ្វាំងឡង់ ដែលជាប្រទេសមួយមានសុវត្ថិភាពបំផុតមួយនេះ ក៏ត្រូវបានគេមើលឃើញថា ក៏មានវត្តមាននៅក្នុងចំណោមក្រុមហ៊ុនទាំងនោះដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ក្រុមហ៊ុនរបស់ហ្វាំងឡង់មួយនេះ ក៏មានប្រកាសចេញនូវ Nokia G20 ដែលជាស្មាតហ្វូនសេរីថ្មីមួយត្រូវបានធ្វើការច្នៃប្រឌិតជាពិសេស ហើយនិងបំពាក់មកជាមួយថាមពលថ្មខ្លាំង ដែលមានសមត្ថភាពអាចកាន់បានយូរជាងគេនៅក្នុងចំណោមទូរស័ព្ទ Nokia សេរីទំនើបទាំងអស់ដែលមានលក់នៅទីផ្សារនាពេលបច្ចុប្បន្ននេះផងដែរ។ បើមើលទៅលើរូបរាងរបស់ស្មាតហ្វូន Nokia G20 ស៊េរីថ្មីនេះ គឺមានការរចនាតាមបែបអឺរ៉ុប កាលីបទាន់សម័យ និងមិនស្លកពណ៍នោះទេ។ 

ស្មាតហ្វូន Nokia G20 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារប្រទេសកម្ពុជាហើយជាមួយតម្លៃ 193 ដុល្លារ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Nokia គឺបានអោយដឹងថា លក្ខណៈពិសេសដែលមានបំពាក់នៅលើស្មាតហ្វូន Nokia G20 ស៊េរីថ្មីនេះ គឺការប្រើប្រាស់នូវប្រព័ន្ធសុវត្ថិភាព ហើយនិងការអាប់ដែតទៅលើ Software។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពនៅលើស្មាតហ្វូននេះ គឺលោកអ្នកអាចប្រើប្រាស់ពីរជម្រើស ដោយទីមួយអាចធ្វើការដោះសោរដោយស្គេនផ្ទៃមុខ និងទីពីរនោះគឺការស្គេនចង្អុលដៃនៅគែមទូរស័ព្ទ។ 

ស្មាតហ្វូន Nokia G20 គឺមានការគាំទ្រដោយប្រព័ន្ឋប្រតិបត្តិការ Android ដែលនិងអាចការធ្វើបចុប្បន្នភាពប្រចាំខែរហូតដល់ 3 ឆ្នាំ ដើម្បីធ្វើយ៉ាងណារក្សាទិន្នន័យរបស់អ្នកមានសុវត្ថិភាពខ្ពស់ ហើយនិងថែមទាំងអាចធ្វើបចុប្បន្នភាពប្រព័ន្ឋប្រតិបត្តិការ 2 ឆ្នាំ។ អ្វីដែលពិសេសនោះគឺ ស្មាតហ្វូន Nokia G20 មានប្រព័ន្ឋប្រតិបត្តិការចុងក្រោយបង្អស់ចេញពីប្រអប់ស្រាប់តែម្តង។

 

ស្មាតហ្វូន Nokia G20 ថ្មីនេះ មានកាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់ ដែលកាមេរ៉ាគោល គឺមានទំហំ 48 មេហ្គាភិចសែល ភ្ជាប់ជាមួយនឹងមុខងារ night & portrait modes អាចថតពេលយប់បានច្បាស់ទៅតាមការចង់បានរបស់អ្នក ជាពិសេសគឺកាមេរ៉ា Macro Lenses ដែលមានភ្ជាប់កម្មវិធីថតព្រៀលៗខាងក្រោយបានផងដែរ។ បន្ថែមពីនេះកាមេរ៉ានេះ ក៏មានភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបរបស់ OZO Audio និង surround sound ដែលធ្វើអាយសម្លេងវិឌីអូរដែលអ្នកបានថតរឹតតែអស្ចារ្យ។ ស្មាតហ្វូន G20 គឺមានអង្គចងចាំធំដល់ទៅ 128GB និងមានអេក្រង់ធំភ្លឺច្បាស់ទំហំ 6.5 អីង។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន