no-alternative title
no-alternative title

Samsung Galaxy Tab S6 Lite ត្រូវគេឃើញនៅលើ FCC ជាមួយនិង S Pen និងមានកម្លាំងសាក 15W

កាលពី 2 ឆ្នាំមុននេះ ក្រុមហ៊ុន Samsung បានប្រកាសចេញថេបេ្លត Galaxy Tab S6 Lite ហើយនៅពេលនេះ មានដំណឹងថា ក្រុមហ៊ុននេះបាននឹងកំពុងតែធ្វើការនៅលើថេប្លេតម៉ូដែលថ្មីមួយទៀតហើយ។ ថ្មីៗនេះមានរបាយ ការណ៌ថា ថេបេ្លតជំនាន់ថ្មីនៃ Galaxy Tab S6 Lite បានបង្ហាញខ្លួននៅលើវិបសាយមួយកាលពីដើមសប្តាហ៌នេះ ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ មានការបង្ហាញខ្លួនថេប្លេតដូចគ្នានេះនៅលើស្ថាប័ន FCC database ហើយដោយមានចំនួនពីរម៉ូដែល ខុសគ្នា។ ថេប្លេតនេះ បានឆ្លងកាត់ការចុះបញ្ជី Bluetooth SIG និងមានមួយឆ្លងកាត់ FCC ផងដែរ។ ថេប្លេតថ្មីនេះ គឺមានលេខម៉ូដែល SM-P613 និងមានការបញ្ជាក់ថា ថេប្លេតនេះបំពាក់នូវមុខងារ Dual band Wi-Fi ទៀតផង។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់នៅលើ FCC ថា ថេបេ្លតនេះ គឺមានការទ្រទ្រង់នូវ S Pen ហើយនិងមានការដាក់ ប្រើប្រាស់នូវបច្ចេកវិទ្យាសាកកម្លាំង 15W charging។ 

ទាក់ទងជាមួយនិងព័ត៌មាននេះ ក៏មានការបញ្ជាក់ថា ថេ្លប្លេត Samsung Galaxy Tab S6 Lite ក៏នឹងមានការ បំពាក់នូវបច្ចេកវិទ្យា 5G ផងដែរ។ ថេប្លតនេះ ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នូវបន្ទះឈីប Snapdragon 720G និងប្រើប្រាស់ក្រាហ្វិក Adreno 618 GPU ហើយនិងមានការរំពឹងថា ថេប្លេតនេះ រត់នៅលើប្រព័ន្ធប្រតិបត្តិ ការ Android 12 ចេញពីប្រអប់តែម្តង។ ថេប្លេតនេះ មានរ៉េមទំហំ 4GB ហើយពេលនេះ គេក៏ឃើញថេប្លេតនេះ បង្ហាញខ្លួននៅលើវិបសាយក្រុមហ៊ុនប្រទេសបារាំងរួចហើយ ដូច្នេះមានការព្យាករណ៌ថា ថេប្លេតនេះ នឹងបង្ហាញខ្លួនឆាប់ៗនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន