no-alternative title
no-alternative title

OPPO ចាប់ដៃសហការជាមួយកាមេរ៉ាម៉ាក Hasselblad នៅលើកាមេរ៉ារបស់កំពូលស្មាតហ្វូន Find X5 Pro

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ម៉ាករថយន្តដ៏ល្បី Rolls Royce ប៉ុន្តែប្រហែលជាមានមនុស្សតិចណាស់ដែលស្គាល់ច្បាស់ពីម៉ាកកាមេរ៉ាកម្រិតកំពូល Hasselblad ។ តោះឥឡូវយើងមកជជែកគ្នាអំពីម៉ាកកាមេរ៉ា Hasselblad?  Hasselblad គឺជាក្រុមហ៊ុនផលិតកាមេរ៉ាកម្រិតកំពូលដែលស្ថិតក្នុងជួរលំដាប់ៗពេញនិយមបំផុត និងមានឈ្មោះល្បីឈានមុខគេលើពិភពលោក ហើយមិនតែប៉ុណ្ណោះ វាជាកាមេរ៉ាដំបូងគេក្នុងប្រវត្តិសាស្រ្តដែលបានទៅដល់ឋានព្រះច័ន្ទមុនមនុស្សបានទៅដល់ទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តើអ្នកជឿទេថា អ្នកអាចថតវីដេអូកម្រិតភាពយន្តដ៏អស្ចារ្យនៅលើទូរស័ព្ទដៃ? ជាធម្មតាចង់ថតរូបកម្រិតភាពយន្ត ឬបែបសិល្បៈ លុះតែត្រាលោកអ្នកត្រូវការឧបករណ៍ ឬកាមេរ៉ាល្អៗថ្លៃៗទើបអាចផ្តិតរូបភាព ឬវីដេអូជាមួយកម្រិតពណ៌ប្រកបដោយភាពទាក់ទាញ និងប្លែកអារម្មណ៍បែបភាពយន្ត ហើយក៏គ្មានប្រ៊េនកាមេរ៉ាណាមួយអាចប្រៀបបានជាមួយប្រ៊េនកាមេរ៉ា Hasselblad បានដែរ។ អ្វីដែលកាន់អស្ចារ្យ និងនឹកស្មានមិនដល់គឺ OPPO បានធ្វើការសហការគ្នាជាមួយ Hasselblad លើកាមេរ៉ាកំពូលស្មាតហ្វូន Find X5 Pro ។ តើលោកអ្នកយល់យ៉ាងណាដែរចំពោះកិច្ចសហការរវាង OPPO និង Hasselblad លើ Find X5 Pro? តើមូលហេតុអ្វីបានជា OPPO សហការរួមគ្នាជាមួយ Hasselblad? ហើយ OPPO និង Hasselblad បានសហការទៅលើអ្វីខ្លះលើ Find X5 Pro? 

សម្រាប់ OPPO ត្រកូល Find X Series គឺជាកំពូលស្មាតហ្វូនល្អជាងគេបំផុតរបស់ OPPO និងជាស្មាតហ្វូនដែលកើតចេញពីការស្វែងយល់ពីកង្វះខាតរបស់កំពូលស្មាតហ្វូនដទៃ ហើយគ្រប់ជំនាន់នៃ Find X Series តែងតែនាំមកនូវបច្ចេកវិទ្យាឈានមុខគេជានិច្ច ពិសេសគឺជាទូរស័ព្ទដែលមានសមត្ថភាពថតយកពណ៌បានច្រើនបំផុត។ ហើយ Hasselblad ក៏ជាកំពូលកាមេរ៉ាល្បីក្នុងការថតយកពណ៌បានច្រើនជាងគេបំផុតដូចគ្នា ហើយក៏ជាជាម៉ាកដែលមានគុណភាពខ្ពស់ផុតលេខ ចំណែកតម្លៃម៉ាស៊ីនខ្ពស់រាប់ម៊ឺនដុល្លារ និងកែវលេនតម្លៃជិតមួយម៊ឺនដុល្លារ ដែលនេះស្របទៅតាមស្មារតីនៃការរកឃើញរបស់ត្រកូល Find Series ពិសេសគឺនៅលើ OPPO Find X5 Pro។

ចំពោះមូលហេតុដែលធ្វើឲ្យ Find X Series និង Hasselblad ធ្វើឲ្យកិច្ចសហការក្លាយជារឿងដ៏ស័ក្កិសមគឺដោយសារសមត្ថភាពដ៏អស្ចារ្យក្នុងការគ្រប់គ្រងពណ៌ ហើយគ្រប់សន្លឹកនៃរូបភាពដែលថតចេញពី Find X5 Pro សុទ្ធតែសម្រេចបាននូវស្តង់ដារពណ៌ល្អបំផុតពី Hasselblad Natural Colour Calibration និងវិទ្យាសាស្ត្រពណ៌ដ៏ជំនាញរយៈពេល 80 ឆ្នាំរបស់ Hasselblad ត្រូវបានដាក់បញ្ចូលទៅក្នុងទូរស័ព្ទ Find X5 Pro ដ៏តូចមួយនេះ។ ក្រៅពីនេះប្រតិបត្តិការ Software លើ Find X5 Pro ក៏បានអាប់ដេតយ៉ាងល្អដ៏អស្ចារ្យក្នុងការបង្កើតប្រព័ន្ធចាក់ពណ៌ (Master Filter), ស្ទីលប៊ូតុងថត Hasselblad មានពណ៌ទឹកក្រូចប្រៀបដូចពណ៌ប្រ៊េនកាបូប គ្រឿងអង្ការម៉ាក HERMES, មុខងារ X-Pan Mode ដែលមានប្រយោជន៍ខ្លាំងបំផុតសម្រាប់ការថតប្រចាំថ្ងៃ និងសំឡេងចុចថតដូចគ្នាបេះបិតទៅនឹងកាមេរ៉ាម៉ាក Hasselblad ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍សម្បូរបែប និងអស្ចារ្យជាងមុនទ្វេដង ជាពិសេសរូបភាពនីមួយៗអាចបង្ហាញពីកម្រិតរូបភាពបែបអាជីពយ៉ាងពិតប្រាកដមែន។ 

បន្ថែមពីនេះលើកាមេរ៉ាថតរូបកម្រិតកំពូល Find X5 Pro គឺបានបំពាក់នូវបន្ទះឈីប MariSilicon X លើកដំបូងបំផុតរបស់ OPPO និងបំពាក់ឡើងជាពិសេសជំនួសឲ្យ NPU ដើម្បីជំនួយសមត្ថភាពកាមេរ៉ាដំបូងបំផុតជាមួយនឹងបច្ចេកវិទ្យាដំណើរការ 6nm តាមរយៈឧបករណ៍ចាប់សញ្ញា Sony IMX 766 ដែលគាំទ្រការថតរូបពេលយប់កម្រិត 4K Ultra Night Video និង Ultra HDR Video។ នេះអាចនិយាយបានថា OPPO មានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តោតលើការថតរូបពេលយប់ជាមួយកម្រិតខ្នាតពណ៌ច្បាស់ៗប្លែកៗដែលមានតែមួយគត់នៅលើ OPPO Find X5 Pro ខណៈក្រុមហ៊ុនដទៃកំពុងបារម្ភអំពីការថតវីដេអូនៅពេលយប់។

សរុបមក OPPO Find X5 Pro គឺជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមចូលចិត្តថតរូប ជាពិសេសចំពោះសមត្ថភាពរបស់ Hasselblad កាន់តែធ្វើឲ្យកាមេរ៉ាកំពូលស្មាតហ្វូននេះពោរពេញដោយភាពល្អឥតខ្ចោះ រួមទាំងគុណភាពសម្បត្តិផ្សេងៗទៀតជាច្រើនគឺអាចនិយាយថាវាពិតជាល្អគ្រប់គ្រាន់ហើយ។ យ៉ាងណាមិញយើងនៅមិនទាន់ច្បាស់ថា តើកំពូលស្មាតហ្វូននេះមានដាក់លក់នៅលើទីផ្សារកម្ពុជាអត់នោះទេ ហើយចំពោះតម្លៃពិតប្រាកដក៏មិនទាន់ដឹងដែរ។ ដូចនេះ ដើម្បីជ្រួលជ្រាបច្បាស់ព័ត៌មានលម្អិតបន្ថែមពី Find X5 Pro លោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន