ក្រុមហ៊ុន អាយ អេឡិកត្រូនិក បានសម្ពោធជាផ្លូវការនូវទីតាំងថ្មី HP Printing Solution Center នៅអគារ The Olympia City

នាព្រឹកថ្ងៃទី 27   ខែមករា ឆ្នាំ 2023  ក្រុមហ៊ុន អាយ អេឡិកត្រូនិក បានសម្ពោធជាផ្លូវការនូវទីតាំងថ្មី HP Printing Solution Center ដែលជាអគារសំរាប់តាំង ផលិតផលម៉ាស៊ីន បោះពុម្ពខ្នាតធំម៉ាក HP ដែលទីតាំងអគារដាក់បង្ហាញនេះស្ថិតនៅអគារ The Olympia City ក្នុងរាជធានីភ្នំពេញ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីនេះធ្វើឡើងក្រោមវត្តមានលោកអគ្គនាយក ឡែន តាន់និង អ្នកស្រី ខៀវ ចាន់រដ្ឋា ប្រធានគ្រប់គ្រងទូទៅតំណាងអោយក្រុមហ៊ុន អាយ អេឡិកត្រូនិក និងពីសំណាក់ អ្នកស្រី Kareen Lee ជា Country Manager-Rest of South East Asia,តំណាងអោយក្រុមហ៊ុន HP ក៏ដូចជា ដៃគូសហការ ភ្ញៀវកិត្តិយសផ្សេងៗ និង ថ្នាក់ដឹកនាំនានាផងដែរ។

លោក ឡែន តាន់ បានឱ្យដឹងថា ក្រុមហ៊ុន អាយ អេឡិកត្រូនិក គឺជាក្រុមហ៊ុនមួយ ដែលផ្គត់ផ្គង់ និង ចែកចាយផលិតផលបច្ចេកវិទ្យា អេឡិចត្រូនិចគ្រប់ប្រភេទដែលមានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស។ ហើយនាឱកាសនេះផងដែរ លោកបានប្រាប់ពីហេតុផល ដែលបណ្ដាលអោយក្រុមហ៊ុនធ្វើការនាំចូលនៅម៉ាស៊ីនព្រីនខ្នាតធំម៉ាក HP នាពេលនេះ ក៏ព្រោះតែ ម៉ាស៊ីន HP មាននូវសមត្ថភាព គុណភាពខ្ពស់ទៅលើការបោះពុម្ពនាំមកនូវរូបភាព ច្បាស់ត្រជាក់ភ្នែក ដោយទឹកថ្នាំជាប់បានយូរមិនហើរពណ៍ គ្មានក្លិនប៉ះពាល់ដល់សុខភាព និងគិតគូរយ៉ាងយកចិត្តទុកដាក់ពីបរិស្ថានជុំវិញរបស់អ្នកប្រើប្រាស់។ 

មួយវិញទៀតដោយសារមើលឃើញពីការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅវិស័យបោះពុម្ភនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានសំរេចសហការណ៍ជាមួយក្រុមហ៊ុន HP ក្នុងការនាំចូលប្រភេទម៉ាស៊ីន បោះពុម្ពខ្នាតធំទាំងនេះ ដើម្បីមកចែកចាយផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា។

លោក ឡែន តាន់ បានបន្ថែមថា នាពេលអនាគតដ៏ខ្លីខាងមុខប្រភេទម៉ាស៊ីនបោះពុម្ពខ្នាតធំ របស់HPនឹងដើរតួរយ៉ាងសំខាន់ក្នុងវិស័យមួយនេះដើម្បីសាងនូវ គុណភាព និងសុវត្តិភាពបរិស្ថានរបស់អ្នកប្រើប្រាស់ ។ តួរយ៉ាងក្រុមហ៊ុន អាយ អេឡិកត្រូនិក និងក្រុមហ៊ុន HP នឹងរួមដៃគ្នាអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិត និងនាំមកនូវ ប្រភេទម៉ាស៊ីនបោះពុម្ពខ្នាតធំល្អបំផុតសំរាប់សំរាប់អតិថិជនផ្ទាល់ក៏ដូចជាសំរាប់អាជីវកម្មនានាក្នុងស្រុក។

មិនត្រឹមតែប៉ុណ្ណោះអ្នកស្រី Kareen Lee ជា Country Manager-Rest of South East Asia របស់ HP ក៏បានសម្តែងការអបអរសារទរ ទៅកាន់ក្រុមហ៊ុន អាយ អេឡិកត្រូនិក នឹងបានបញ្ជាក់ថាក្រុមហ៊ុន អាយ អេឡិកត្រូនិក គឺជាដៃគូដ៏ស៊ីជម្រៅរបស់ ក្រុមហ៊ុន HP ក្នុងប្រទេសកម្ពុជា។

ទំនាក់ទំនងក្រុមហ៊ុនតាមបណ្ដាញដូចខាងក្រោម៖

អាសយដ្ឋាន : អូឡាំព្យា ស៊ីធី,ផ្ទះលេខS7-13A,ផ្លូវលេខ 161 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ

អ៊ីមែល:  [email protected]  

ទូរស័ព្ទ : 012 767 673 (Telegram) / 077 888 934

អាសយដ្ឋាន : អូឡាំព្យា ស៊ីធី,ផ្ទះលេខ S5-12&S5-12A,ផ្លូវលេខ 161 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ

ទូរស័ព្ទ : 077 888 286

 អាសយដ្ឋាន : ផ្ទះលេខ 246Eo+E1 មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទូរស័ព្ទ :093 888 453

អ៊ីមែល: [email protected] | Facebook : ICE Electronics | Youtube: ICE Electronics |

Website: www.icekh.com  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

ដោយ ប៉េងលីន
 OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

ដោយ ប៉េងលីន
Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

ដោយ ប៉េងលីន
ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ដោយ ប៉េងលីន
 OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ដោយ ប៉េងលីន