ក្រុមហ៊ុន TECNO និង HETARO SPACE បានចុះអនុសារណៈយោគយល់គ្នាទៅលើការចែកចាយស្មាតហ្វូន TECNO នៅលើទីផ្សារកម្ពុជា

កាលពីថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2023 នេះ ក្រុមហ៊ុន TECNO ដែលជាម៉ាកយីហោស្មាតហ្វូនដ៏ធំមួយ កំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារជាច្រើននៅជុំវិញពិភពលោក បានរៀបចំនូវពិធីចុះអនុសារណៈយោគយល់គ្នាជាមួយនិងក្រុមហ៊ុន HETARO SPACE ដើម្បីក្លាយជាតំណាងចែកចាយទៅលើស្មាតហ្វូន TECNO នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅ Roller Cambodia Park ទួលគោក ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុនធំៗទាំងពីរ រួមជាមួយនិង TECNO FAN ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងឱកាសដ៏ពិសេសនោះ ក្រៅតែពីការចុះហត្ថលេខារវាងថ្នាក់ដឹកនាំធំទាំងពីរ ក្រុមហ៊ុនស្មាតហ្វូន TECNO ក៏បានប្រគល់នូវលិខិតក្នុងផ្តល់សិទ្ធិជាផ្លូវការទៅដល់ក្រុមហ៊ុន HETARO SPACE ក្នុងការចែកចាយស្មាតហ្វូនរបស់ខ្លួនទូទាំងប្រទេសផងដែរ។ ជាពិសសក្រុមហ៊ុន TECNO ក៏បានដាក់បង្ហាញនូវស្មាតហ្វូនម៉ូដែល TECNO Spark Go 2023 ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ទើបតែប្រកាសចេញនៅលើទីផ្សារសកលកាលពីពេលថ្មីៗនេះ។

TENCO Spark Go 2023 នេះមានលក្ខណសម្បត្តិល្អៗជាច្រើន ជាមួយនិងការឆ្នៃប្រឌិតរូបរាងជ្រុង ស្តើង អេក្រងធំកំរិតHD+ត្រជាក់ផ្នែក ដើម្បីជាតម្រូវចិត្តដល់អ្នកប្រើប្រាស់គ្រប់វ័យ ជាពិសេសត្រូវបានក្រុមហ៊ុនប្រកាសលក់នៅលើទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃត្រឹមតែ 89 ដុល្លារប៉ុណ្ណោះ។ 

លោក Leo Wang នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនស្មាតហ្វូនTECNO ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការចាប់ដៃគូរជាមួយនិងក្រុមហ៊ុន HETARO SPACE នៅពេលនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ស្មាតហ្វូន TECNO នៅក្នុងការបោះជំហានចូលកាន់តែជ្រៅបន្ថែមទៀតទៅក្នុងទីផ្សារប្រទេសកម្ពុជា ពីព្រោះថា ដៃគូររបស់យើងនៅពេលនេះ គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ខ្ពស់បំផុតនៅក្នុងការចែកចាយផលិតផលស្មាតហ្វូននៅលើទីផ្សារ។ លោកបានបង្ហាញពីការជឿជាក់ថា បន្ទាប់ពីការចាប់ដៃគ្នានៅពេលនេះ ស្មាតហ្វូន TENCO នឹងមានការគាំទ្រកាន់តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ 

បច្ចុប្បន្ននេះ ក្រុមហ៊ុន TECNO បាននាំមកនូវស្មាតហ្វូនជាច្រើនម៉ូដែលសម្រាប់ទីផ្សារប្រទេសកម្ពុជា ដែលរួមមានដូចជា POVA ស៊េរី, Camon ស៊េរី, Spark ស៊េរី និង POP ស៊េរីជាដើម ហើយភាគច្រើននៃស្មាតហ្វូនទាំងនេះ គឺជាម៉ូដែលស្មាតហ្វូនដែលមានតម្លៃសមរម្យ លំដាប់ថវិកា ប៉ុន្តែមានគុណភាពខ្ពស់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសនោះ ស្មាតហ្វូន TECNO គឺមានការធានារយពេល១៣ខែ ហើយមានគ្រឿងបន្លាស់គ្រប់ម៉ូដែលដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងបច្ចុប្បន្ននិងអនាគត  ត្រឹមត្រូវស្របតាមស្តង់ដារអន្តរជាតិថែមទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

ដោយ ប៉េងលីន
 OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

ដោយ ប៉េងលីន
Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

ដោយ ប៉េងលីន
ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ដោយ ប៉េងលីន
 OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ដោយ ប៉េងលីន