ថ្ងៃនេះស្តេចថ្ម Honor X7a ដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារកម្ពុជា ជាមួយនិងព្រឹត្តិការណ៌ដង្ហែរក្បួននៅទូទាំងប្រទេស

នៅថ្ងៃទី 3 ខែកុម្ភៈនេះ ក្រុមហ៊ុន Honor បានប្រកាសដាក់លក់ផ្លូវការណ៌ស្តេចថ្ម Honor X7a នៅលើទីផ្សារទូទាំងប្រទេសកម្ពុជាហើយជាមួយនិងតម្លៃ 179 ដុល្លារ ហើយការដាក់លក់លើកនេះ គឺក្រុមហ៊ុនបានធ្វើឡើងខុសពីរាល់ដង។ លើកនេះ គឺក្រុមហ៊ុនរៀបចំនូវការដាក់លក់ស្មាតហ្វូននេះ ជាមួយនិងព្រឹត្តិការណ៌ដង្ហែរក្បួនពីសំណាក់បុគ្គលិកជាច្រើនដោយមានការបង្ហាញជាសាធារណៈនូវស្មាតតហ្វូន ក៏ដូចជាប្រូម៉ូសិនថ្មីៗ នៅតាមទីប្រជុំជន ទូទាំងប្រទេសរួមគ្នាក្នុងពេលតែមួយតែម្តង។ សម្រាប់ការដង្ហែរក្បួនស្មាតហ្វូន Honor X7a នេះ បានធ្វើឡើងនៅបណ្តាខេត្តធំៗ និងទីក្រុងភ្នំពេញ ដែលរួមមានដូចជា បាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា Honor X7a គឺជាស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីមួយ ដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងបំផុត។ Honor X7a ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវអេក្រង់ទំហំធំដល់ទៅ 6.74-អ៊ីង ដែលជាប្រភេទកញ្ចក់ HONOR FullView Display បង្ហាញចេញកម្រិត HD+ ហើយនិងមានការឌីស្សាញ waterdrop notch មួយគ្រាប់នៅលើអេក្រង់។ និយាយពីសមត្ថភាពអេក្រង់នេះ គឺអាចរត់បានល្បឿន 90Hz refresh rate ហើយនិងមានការទទួលស្គាល់ពីស្ថាប័ន TUV Rheinland របស់អាល្លឺម៉ង់ទៅលើមុខងារការពារភ្នែកថែមទៀតផង។

និយាយពីការថតរូបវិញ ស្មាតហ្វូន Honor X7a គឺមានការបំពាក់មកជាមួយនូវកាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP main sensor និងគ្រាប់ទីពីរមានទំហំ 5MP ultra-wide lens ខណៈដែលទីបីមានទំហំ 2MP macro unit និងទីបួនមានទំហំ 2MP depth snapper។ ចំពោះការថតសែលហ្វីវិញ គឺមានទំហំ 5MP។ Honor X7a ដំណើរការនៅលើបន្ទះឈីប MediaTek MT6765H និងមានក្រាហ្វិចកាត Helio G37 ព្រមទាំងមានរ៉េមទំហំ 6GB និងអង្គចងចាំទំហំ 128GB ហើយក៏មានរន្ធបន្ថែមកាតមេម៉ូរីក្រៅបានផងដែរ។

ចំណុចដែលគេមើលឃើញថាមានការចាប់អារម្មណ៌ទៅលើស្មាតហ្វូននេះនោះ គឺការប្រើប្រាស់ថាមពលថ្ម។ Honor X7a មានថ្មទំហំធំដល់ទៅ 6,000mAh ឬអាចហៅថាស្តេចថ្មក៏បាន។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ គឺបាននិយាយថា ទំហំថ្មនេះ គឺអាចកំដរការប្រើប្រាស់បានដល់ទៅ 3 ថ្ងៃឯណោះ។ ដូច្នេះសម្រាប់អ្នកដែលមានការរវល់ ចូលចិត្តការកម្សាន្ត ក៏ដូចជាប្រើប្រាស់ស្មាតហ្វូនច្រើនម៉ោងនោះ អាចពិចារណាជាមួយស្មាតហ្វូននេះ គឺពិតជាមិនខកបំណងឡើយ។ ថ្មដែលប្រើលើស្មាតហ្វូន Honor X7a នេះ ក៏មានការគាំទ្រដោយបច្ចេវិទ្យាសាកថ្មលឿនកម្លាំង 22.5W SuperCharge ផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

ដោយ ប៉េងលីន
 OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

ដោយ ប៉េងលីន
Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

ដោយ ប៉េងលីន
ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ដោយ ប៉េងលីន
 OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ដោយ ប៉េងលីន