Honor Magic 5 Pro 5G អាចធ្វើការបញ្ជាទិញមុនបាន ចាប់ពីថ្ងៃនេះ ជាមួយនិងតម្លៃ 999 ដុល្លារប៉ុណ្ណោះ

នៅថ្ងៃនេះ ក្រុមហ៊ុន Honor ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសចេញនូវស្មាតហ្វូន Honor Magic 5 Pro 5G ដែលជាម៉ូដែលប្រណិតថ្មីមួយទៀតរបស់ក្រុមហ៊ុននេះ នៅលើទីផ្សារប្រទេសកម្ពុជាហើយ ដោយព្រឹត្តិការណ៌នេះ បានរៀបចំធ្វើឡើងនៅ Honor Showroom ដែលស្ថិតនៅលើផ្សារទំនើបសុរិយាជាន់ទី 2 ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន រួមជាមួយនិងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ នៅក្នុងព្រឹត្តិការណ៌នោះ តំណាងក្រុមហ៊ុន Honor បានធ្វើការបង្ហាញនូវព័ត៌មានសំខាន់ៗជាច្រើនរបស់ស្មាតហ្វូននេះថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃនេះ ក្រុមហ៊ុន Honor ប្រចាំនៅប្រទេសកម្ពុជា បានចាប់ផ្តើមប្រកាសដាក់អោយមានកម្ម៉ង់ទុកមុនស្មាតហ្វូនលំដាប់កំពូល HONOR Magic5 Pro 5G បំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាSony IMX 858 ថតរូបលឿន និងច្បាស់នៅពេលយប់នេះ ចាប់ពីថ្ងៃនេះហើយ។ ស្មាតហ្វូនដែលមានទំហំ 12GB+512GB គឺមានតម្លៃតម្លៃត្រឹមតែ $999 ប៉ុណ្ណោះ នៅក្នុងនោះក្រុមហ៊ុននេះ ក៏មានថែមស្រោមទូរស័ព្ទដៃដ៏ស្រស់ស្អាតផងដែរ។ ការទទួលអីវ៉ាន់ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងធ្វើឡើងនៅថ្ងៃទី 01 មិថុនា 2023។ 

បើតាមការប្រកាសចេញពីក្រុមហ៊ុន Honor នៅពេលនេះ គឺបានបង្ហាញថា Magic 5 Pro បានឡើងឈរលើកំពូលតារាងនៃស្ថាប័ន DxOMark ហើយទាំងសមត្ថភាពនៃកាមេរ៉ាថតរូប និងគុណភាពអេក្រង់របស់ស្មាតហ្វូននេះជាមួយនិងពិន្ទ 152 និង151។  សម្រាប់ការថតរូបវិញ ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ ដែលមានការឌីស្សាញចេញជាមួយនិងម៉ូឌុលកាមេរ៉ាបែប “Eye of Muse”។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP ប្រើប្រាស់នូវសិនស័រ Sony IMX858 ទំហំ 1/1.12-អ៊ីង និងមានកម្រិត f/1.6 aperture ហើយនិងមានការគាំទ្រដោយមុខងារ Optical image stabilization (OIS) ផងដែរ។ 

ចំពោះគ្រាប់ទីពីរមានទំហំ 50MP ultra wide-angle និងទីបីក៏មានទំហំ 50MP ដូចគ្នា ប៉ុន្តែជា telephoto unit ដែលមានភ្ជាប់ជាមួយនិង 3.5x optical magnification។ នៅលើកាមេរ៉ានេះ គឺមានតម្លើងមកជាស្រេចនូវមុខងារ 3D ToF laser និង Multi-spectrum sensor for color temperature ហើយនិង flicker sensor ថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 12 MP, f/2.4, 100˚ (ultrawide)។

ស្មាតហ្វូន Honor Magic 5 Pro 5G គឺមានអេក្រង់ទំហំ 6.81-អ៊ីង ដែលឌីស្សាញជាមួយនិងគែមកោងទាំង 4 ជ្រុងតែម្តង។ អេក្រង់នេះ គឺមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យា LTPO technology ហើយនិងមានល្បឿន 120Hz refresh rate ហើយនិងមានសមត្ថភាពអាចបង្ហាញចេញបានជាមួយទំហំ 1312x2848px ជាមួយនិងកម្រិត 461ppi។ នៅលើអេក្រង់នេះក៏មានការគាំទ្រដោយមុខងារ HDR brightness កម្រិត 1,800 nits និងមានមុខងារ high-frequency PWM dimming 2,160Hz ថែមទៀតផង។

Honor Magic 5 Pro 5G ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 កម្រិត 4nm អមដំណើរជាមួយរ៉េមទំហំ 12GB និងមានអង្គចងចាំទំហំ 512GB។ និយាយថាមពលថ្មវិញ នៅលើស្មាតហ្វូននេះ គឺមានថ្មទំហំ 5100mAh គាំទ្រនូវកម្លាំងសាកល្បឿនលឿន 66W។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា សាកត្រឹមតែ 49 នាទីប៉ុណ្ណោះ គឺនឹងទទួលបានថ្ម 100% ហើយនិងមានកម្លាំងសាកឥតខ្សែរ Fast wireless charging 50W។ 

 

ព័ត៌មានពាណិជ្ជកម្ម