no-alternative title
no-alternative title

ក្រុមហ៊ុន ជីហ្គៀ គ្រុប បង្ហាញទូរទឹកកកម៉ូឌែលថ្មី InstaView ចុងក្រោយបង្អស់ «គោះពីរដងចំណេញលុយ»

នាថ្ងៃទី 23 ខែសីហា ឆ្នាំ 2022 ក្រុមហ៊ុន ជីហ្គៀ គ្រុប បានដាក់បង្ហាញទូរទឹកកក LG instaView Door-in-Door™ ម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន LG Electronics ឆ្នាំ 2022 នៅសណ្ឋាគារ Raffles Hotel Le Royal ។ ម៉ូឌែលថ្មីនេះ បានរចនាឡើងដោយបន្ថែមលក្ខណៈពិសេស លើប្រព័ន្ធបច្ចេកវិទ្យា ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងការសន្សំសំចៃថាមពល និងផ្តល់ផាសុខភាពល្អសម្រាប់អ្នកប្រើប្រាស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គោះពីរដងចំណេញ លុយ

 LG instaView Door-in-Door™ គឺជាប្រភេទទូរទឹកកកទ្វារពីរ (Side by Side) និងមានផ្ទៃបន្ទះ កញ្ចក់ពេញដែលផ្តល់នូវភាពងាយស្រួលសំរាប់អ្នកប្រើប្រាស់ក្នុងការពិនិត្យមើលគ្រឿងទេស និងរបស់ប្រើប្រាស់ដែលចាំបាច់នៅក្នុងទូរ ដោយមិនចាំបាច់បើកទ្វាទូរទឹកកក ដែលជាកត្តានាំឱ្យស៊ីភ្លើងខ្លាំងនិងកាត់បន្ថយការបាត់បង់ខ្យល់ត្រជាក់នៅក្នុងទូររហូតដល់ 41%។  ការពិនិត្យមើលគ្រឿងបរិភោគនៅក្នុងទូរទឹកកកសេរីចុងក្រោយនេះអ្នកប្រើប្រាស់គ្រាន់តែគោះពីរដង នៅលើកញ្ចក់ instaView បន្ទាប់មកវានឹងបង្ហាញរូបភាពគ្រឿងបរិភោគដែលមាននៅក្នុងទូភ្លាមៗ ហើយនេះគឺជាមុខងារសន្សំសំចៃថាមពលខ្ពស់បំផុតរបស់ក្រុមហ៊ុនLG Electronics។ 

ផ្តល់ផាសុខភាព

LG instaView Door-in-Door™ ជាទូរទឹកកកម៉ាកLG ម៉ូឌែលថ្មី មានមុខងារសម្លាប់មេរោគនៅក្នុងទឹករហូតដល់ ៩៩.៩% ដោយបច្ចេកវិទ្យា UV Nano ដែលជាបច្ចេកវិទ្យាចុងក្រោយគេបំផុតរបស់ក្រុមហ៊ុន LG Electronics។ បច្ចេកវិទ្យាកម្ចាត់មេរោគនេះត្រូវបានបំពាក់នៅលើទូទឹកកករបស់ LGដំបូងគេ ហើយវាដំណើរការរៀងរាល់១០នាទីម្តង ដើម្បីកម្ចាត់បាក់តេរីដូចជា E. coli និង staph នៅលើម៉ាស៊ីន dispenser(រន្ធបង្ហូរទឹក) របស់ទូទឹកកក។

មុខងារពិសេសថ្មីមួយទៀតរបស់ម៉ូឌែលនេះគឺ Hygience Fresh+ វាអាចកម្ចាត់ក្លិន បាក់តេរី និងវីរុសនៅក្នុងទូរបានយ៉ាងរហ័សដោយស្វ័យប្រវត្តិ និងអាចរក្សាគុណភាពបន្លែផ្លែឈឺនៅស្រស់បែបធម្មជាតិ។ ទន្ទឹមនឹងនេះ ទូទឹកកកម៉ូឌែលថ្មីនៃត្រកូល LG ក៏អាចប្រើប្រាស់ភ្ជាប់ជាមួយ កម្មវិធី LG ThinQ ដើម្បីគ្រប់គ្រងសីតុណ្ហភាពនិងប្រព្ធន័កំចាក់ក្លិន ជាពិសេសបើកឲ្យឆាប់ត្រជាក់ នៅពេលដែលដាក់របស់របថ្មីចូល ចុងក្រោយវាប្រាប់រាល់បញ្ហាដែលកើតមានពីទូរទឹកកក។

ប្រធានផ្នែកបណ្តុះបណ្តាលបច្ចេកទេសផលិតផល LG នៃក្រុមហ៊ុន ជីហ្គៀ គ្រុប លោក ហេង សេងហ៊ាតមានប្រសាសន៍ថាទូរទឹកកក LG instaView Door-in-Door™ បានរចនាឡើងដោយបានពង្រឹងលើមុខងារ Inverter Linear Compressor ហើយវាត្រូវបានអ្នកបច្ចេកទេសហៅថាជាបេះដូងរបស់ទូរទឹកកក ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតក្នុងការសន្សំសំចៃថាមពល។ លោកបន្ថែមថា ពីឆ្នាំទៅមួយឆ្នាំ LG Electronics បានអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនលើ មុខងារឆ្លាតវៃ កាត់បន្ថយការប្រើប្រាស់ថាមពល និងមានភាពធន់។ លោកថាផលិតផលអេឡិចត្រូនិចLG បានផ្តល់ឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ លើថាមពល និងពេលវេលា មិនតែប៉ុណ្ណោះក្រុមហ៊ុននេះតែងតែផ្តោតលើការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថានផងដែរ។ 

ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «បច្ចុប្បន្នការលក់ និងការផ្តល់សេវាកម្មថែទាំ និងជួសជុលផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប បានបន្ដការអភិវឌ្ឍន៍យ៉ាងខ្លាំង លើប្រព័ន្ធឌីជីថល  ដោយថ្មីៗនេះយើងបានបង្កើតកម្មវិធីទូរស័ព្ទដៃចំនួនពីរ គឺអ៊ែបភូមិអេឡិចត្រូនិច កម្មវិធីបញ្ជាទិញ និងទូរទាត់សាច់ប្រាក់ និងអ៊ែប Phum AirCon កម្មវិធីផ្តល់សេវាកម្មជួសជុលម៉ាស៊ីនត្រជាក់»។ 

ឧកញ៉ាបានបន្ថែមថាឆាប់ៗនេះក្រុមហ៊ុន ជីហ្គៀ គ្រុប នឹងដាក់ដំណើរការកម្មវិធី Mobile application ថ្មីមួយទៀត សំរាប់តំណាងចែកចាយប្រើប្រាស់ក្នុងការគ្រប់គ្រងរាល់ប្រតិបត្តិការបញ្ជាទិញ ការពិនិត្យមើលផលិតផលថ្មីៗ តម្លៃ និងសេវាកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុន។ លើសពីនេះទៀតនោះកម្មវិធីនេះនឹងមកជំនួសរាល់ការ ប្រើប្រាស់ក្រដាស់ និងឯកសារមិនចាំបាច់នានាក្នុងប្រតិបត្តិការទិញលក់ដែលធ្លាប់បានអនុវត្តនាពេលកន្លងមក។

លោកហ៊ ហាប់ អគ្គនាយករងនៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងជានាយប្រតិបត្តិ GGear Trading មានប្រសាសន៍ថាពីមួយខែទៅមួយខែក្រុមហ៊ុនជីហ្គៀគ្រុបបានលក់ទូរទឹកកកLG បានចាប់ពី ៣ទៅ៤ពាន់ គ្រឿងឯនោះ ហើយនេះបញ្ជាក់ឱ្យឃើញថាអតិថិជនមានការគាំទ្រ និងជឿជាក់ យ៉ាងខ្លាំង លើគុណភាព និងសេវាកម្មរបស់ក្រុមហ៊ុន។ ហើយលោកជឿជាក់ថានឹងមានការកើនឡើង បន្ថែមទៀតជាពិសេស ទូរទឹកកកខ្នាតធំៗ ដែលបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ LG។

លោកបានបន្តថា ទីផ្សារទូរទឹកកកទាំងមូលក្នុងប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនលើសពី 50 លានដុល្លាអាមេរិក ហើយលោកជឿជាក់ថាចំនួននេះនឹងនៅតែមានការកើនឡើង ដូច្នេះលោកបាន ជំរុញឱ្យតំណាងចែកចាយ ផ្តល់សេវាកម្មជូនអតិថិជនអោយបានល្អបំផុត រួមទាំងចែកផលិតផដែល មានគុណភាពល្អ និងស្របច្បាប់ផងដែរ។ 

នៅក្នុងកម្មវិធីតាំងបង្ហាញទូរទឹកកកLG នាថ្ងៃនេះក្រុមហ៊ុនជីហ្គៀគ្រុប ក៏បានបង្ហាញអំពីទូរទឹកកក LG ម៉ូឌែលចុងក្រោយជាច្រើនប្រភេទសំរាប់ចែកចាយក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ 2022 និង 2023 នេះ ដែលមានចំណុះចាប់ពី 261 លីត្រ រហូតដល់ 471 លីត្រ និង 655 លីត្រ រហូតដល់ 870 លីត្រ។ 

ផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន LG Electronics ត្រូវបាននាំចូលផ្តាច់មុខ និងចែកចាយ ដុំ និងរាយស្រប់ច្បាប់ដោយក្រុមហ៊ុនជីហ្គៀគ្រុប ចាប់តាំងពីឆ្នាំ 2011 មកម្លេះ។ បច្ចុប្បន្នក្រុមហ៊ុននេះ បានបង្កើតផ្សារទំនើប LG BrandShop ភូមិអេឡិចត្រូនិច និងមជ្ឈមណ្ឌលជួសជុល និងថែទាំផលិតផលLG ជាច្រើនទីតាំងគ្របដណ្តប់ស្ទើរទូទាំងប្រទេសកម្ពុជា៕ 

ព័ត៌មានលំអិត៖ https://www.ggear.com.kh/lg-brandshop/ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

ដោយ ប៉េងលីន
ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន