no-alternative title
no-alternative title
no-alternative title

ម៉ាស៊ីនត្រជាក់ស៊េរីថ្មី Samsung WindFree បានប្រកាសសម្ពោធជាផ្លូវការនៅក្នុងកម្មវិធីជួបជុំអាជីវករនៅទូទាំងប្រទេស

នៅដើមឆ្នាំ 2024 នេះ ក្រុមហ៊ុន សាមសុង បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន នៅក្នុងនោះ ក៏មានការរៀបចំកម្មវិធីជួបជុំ ជាមួយអាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខាអេឡិចត្រូនិក សាមសុងនៅទូទាំងប្រទេស ក្រោមកម្មវិធី “រាត្រីសេអ៊ូល” ផងដែរ ដែលព្រឹត្តិការណ៌នេះ បានប្រារព្ធឡើងនៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងកម្មវិធី “រាត្រីសេអ៊ូល” នេះ បានដាក់តាំងបង្ហាញនូវផលិតផល, ការភ្លក់អាហារសម្រន់ បែបកូរ៉េ, ការលេងហ្គេម កម្សាន្ត ផ្សេងៗដើម្បីទទួលបានរង្វាន់ជាច្រើនពីសាមសុង និងការ ផ្ដិតយករូបភាពភ្លាមៗ ជាមួយសម្លៀកបំពាក់បែបប្រពៃណីកូរ៉េ ដ៏ស្រស់ស្អាតបំផុត។

ស្របពេលនៃកម្មវិធីជួបជុំដ៏សប្បាយរីករាយនេះ ក៏មានការដាក់សម្ពោធនូវផលិតផលថ្មីរបស់ សាមសុង គឺម៉ាស៊ីនត្រជាក់ស៊េរី ថ្មីម៉ូដែល WindFree  ដែលជាជម្រើសម៉ាស៊ីន ត្រជាក់ដ៏វៃឆ្លាតបំផុត។ ក្នុងនោះក៏មានការបង្ហាញនូវ ម៉ូនីទ័រ ស៊េរីចុង ក្រោយបង្អស់ Samsung Odyssey OLED ផងដែរ។

សម្រាប់ម៉ាស៊ីនត្រជាក់ Samsung WindFree បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើប និងថ្មី បំផុត ដែលមានតែមួយគត់ ក្នុងការផ្ដល់នូវខ្យល់ត្រជាក់ស្រទន់មិនធ្វើឱ្យរងា។ ហើយទាំង នេះ គឺជាមុខងារដ៏ពិសេសរបស់ម៉ាស៊ីនត្រជាក់ Samsung WindFree ដែលផ្ដល់ឱ្យអ្នក ប្រើប្រាស់នូវភាពងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា។

* Samsung WindFree

1. WindFree Cooling

- ផ្ដល់ខ្យល់ត្រជាក់បែបធម្មជាតិ មានផាសុកភាព គ្មានអារម្មណ៍រងា មិនប៉ះពាល់ដល់ស្បែក

- បញ្ចេញចំហាយខ្យល់ស្រទន់តាមរន្ធតូចៗ 23,000 រន្ធ

- ប្រើប្រាស់ថាមពលតិច និងជួយសន្សំសំចៃភ្លើងរហូតដល់ 77% បើធៀបជាមួយនឹងមុខងារ Fast Cooling

- សំឡេងស្ងាត់ល្អ

 2. SmartThings

- គ្រប់គ្រងដោយ AI និងបញ្ជាម៉ាស៊ីនត្រជាក់ពីចម្ងាយតាមទូរស័ព្ទដៃ

- កំណត់សីតុណ្ហភាព និងគ្រប់គ្រងការប្រើប្រាស់ម៉ាស៊ីនត្រជាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែងជាមួយកម្មវិធី SmartThings ព្រមជាមួយ AI Energy Saving Mode ជួយសន្សំសំចៃបានបន្ថែម 20%

 3.  4-in-1 Filter

- តម្រងចាប់ធូលីដែលជួយកម្ចាត់ មេរោគ បាក់តេរី អាលែកហ្សី និងលម្អងធូលី PM2.5 រហូតដល់ 99% ដោយត្រូវបានធ្វើតេស្ត និងអង្កេតដោយស្ថាប័ន Intertek។  

- ជួយឱ្យម៉ាស៊ីនត្រជាក់របស់អ្នកដំណើរការបានស្រួលផ្ដល់នូវខ្យល់បរិសុទ្ធ  

ជាពិសេស ម៉ាស៊ីនត្រជាក់ Samsung WindFree ក៏មានភាពធន់រឹងមាំដោយកន្ទុយ ម៉ាស៊ីនត្រជាក់បំពាក់នូវបច្ចេកវិទ្យា DuraFin ដែលការពារភាពច្រែះ ប្រើប្រាស់បានយូរធន់ នឹងអាកាសធាតុគ្រប់កាលៈទេសៈ ទោះនៅតំបន់សមុទ្រក៏ដោយ ហើយបានឆ្លងកាត់ការធ្វើ តេសសាកល្បងជាមួយនឹងទឹកអាស៊ីតលើសពី 100 ថ្ងៃ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះដែរ ក្រុមហ៊ុន សាមសុង ក៏សូមថ្លែងអំណរគុណដល់គ្រប់ អាជីវករ លក់ដុំ លក់រាយគ្រឿងបរិក្ខារ អេឡិចត្រូនិកសាមសុងទូទាំងប្រទេសកម្ពុជា ដែល តែងតែបន្តគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលរបស់សាមសុង។

ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថាអតិថិជន ព្រមទាំងអាជីវករទាំង អស់នឹងនៅតែជឿជាក់ គាំទ្រគ្រប់ ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀត ដើម្បីភាពរីកចម្រើន និងភាពសុខដុមរមនាទាំងអស់គ្នា ជានិរន្តរ៍។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែក ចាយផលិតផលសាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន