no-alternative title
no-alternative title
no-alternative title

ពូក Simmons ប្រារព្ធខួប 12 ឆ្នាំ នៅកម្ពុជា ជាមួយក្រុមហ៊ុន RS Residence

នៅថ្ងៃទី 23 ខែមការា ឆ្នាំ 2024 នេះ ពូក Simmons ជាយីហោពូកម៉ាកល្បីឈានមុខគេពីសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដំបូង ក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ 2012 ក្រោមភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន RS Residence ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ពូក និងគ្រឿងសង្ហារឹមឈានមុខគេមួយនៅប្រទេសកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់តាំងពីពេលនោះមក ម៉ាកយីហោនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ថ្ងៃនេះពូក Simmons ដែលបានបង្កើតឡើងនៅឆ្នាំ 1870 បានប្រារព្ធខួប 12 ឆ្នាំជាមួយក្រុមហ៊ុន RS Residence។

ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏សំខាន់នាឱកាសគម្រប់ខួប 12  ឆ្នាំនេះ ពូក Simmons បានចេញលក់ផលិតផលថ្មីម៉ូដែល Simmons Beautyrest Pride ប្រើបច្ចេកវិទ្យា Simmons Original Pocketed Coil® Technology ដែលផ្តល់នូវអត្ថប្រយោជន៍ដំណេកឥតរំខាន Do-Not-Disturb សម្រាប់អតិថិជន។

ពូក Simmons Beautyrest Pride ត្រូវបានផលិតឡើងយ៉ាងស្រស់ស្អាត និងល្អឥតខ្ចោះ ជាពិសេសជាមួយនឹងអេប៉ុងដែលមានប្រសិទ្ធភាពខ្ពស់ ផ្ទៃពូកទន់ល្មើយ ដើម្បីផ្តល់នូវផាសុកភាពបន្ថែមដល់អតិថិជន។

លោក Aloysius Chew អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា៖ «ការឈានដល់ខួបលើកទី 12 នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់យីហោពូក Simmons នៅព្រះរាជាណាចក្រអច្ឆរិយៈនេះ។ យើងសូមថ្លែងអំណរគុណចំពោះដៃគូដ៏មានតម្លៃរបស់យើងគឺក្រុមហ៊ុន RS Residence សម្រាប់ការទទួលស្គាលពីសារៈសំខាន់នៃពូកលំដាប់ថ្នាក់ខ្ពស់ និងការប្តេជ្ញាចិត្តមោះមុតក្នុងការនាំយកដំណេកដ៏ល្អរបស់ពូក Simmons មកជូនប្រជាជនកម្ពុជា។ ជាងមួយទសវត្សរ៍កន្លងទៅនេះ យើងបានទទួលនូវការបញ្ជាក់ពីគុណភាពដ៏អស្ចារ្យជាច្រើនពីអតិថិជន របស់យើងក៏ដូចជាសណ្ឋាគារដ៏មានកិត្យានុភាពជាច្រើនដែលបានប្រើប្រាស់ពូក Simmons»។

លោក Aloysius Chew បានបន្តថា៖ «ដើម្បីជាសារថ្លែងអំណរគុណចំពោះវត្តមានពូក Simmons 12ឆ្នាំ នៅក្នុងប្រទេសដ៏ស្រស់ស្អាតនេះ យើងបានសម្រេចចិត្តបើកដំណើរការពូក Simmons Beautyrest® Pride ដើម្បីនាំយកការគេងប្រកបដោយគុណភាពល្អមកកាន់បន្ទប់គេងរបស់អ្នក។ យើងសង្ឃឹមថាពូកនេះ នឹងក្លាយជាការវិនិយោគដ៏សក្តិសម ដែលអាចឱ្យអ្នកប្រើប្រាស់ឈានជើងចូលទៅក្នុងពិភពនៃពូក Simmons និងរីករាយជាមួយអត្ថប្រយោជន៍នៃដំណេកឥតរំខានពិតប្រាកដ»។

អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ កាន់តែយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពផ្ទាល់ខ្លួនរបស់គាត់ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតសកលលោកកន្លងមកនេះ។ សុខភាពគឺជាការផ្តោតសំខាន់មួយ ហើយការសម្រេចបាននូវការគេងប្រកបដោយគុណភាពគឺជាជំហានដំបូងក្នុងការទទួលបានសុខភាពល្អ។ ពូកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវការគេងប្រកបដោយគុណភាពដល់អ្នកប្រើប្រាស់។ 

លោក ជា មុនី អគ្គនាយកក្រុមហ៊ុន RS Residence បានមានប្រសាសន៍ថា៖ «យើងរីករាយ និងមានមោទនភាពដែលបានសហការជាដៃគូ ចែកចាយផ្តាច់មុខប្រចាំប្រទេសកម្ពុជា។ ពូក Simmons ជាម៉ាកយីហោពូកដែលមានកេរិ៍ដំណែលយូរអង្វែងលំដាប់អន្តរជាតិឈានមុខគេរបស់ពិភពលោក ដែលត្រូវបានជឿទុកចិត្តដោយអ្នកប្រើប្រាស់ក្នុងរយៈពេល 153 ឆ្នាំចុងក្រោយនេះ»។

លោកបានបន្ថែមថា៖ «យើងមានមោទនភាពក្នុងនាមជាអ្នកចែកចាយផ្តាច់មុខរបស់ពូក Simmons នៅក្នុងប្រទេសកម្ពុជា។ ហើយសង្ឃឹមថានឹងបន្តនាំយកនូវបទពិសោធន៍នៃការគេងប្រកបដោយគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់របស់យើងសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត»។

ពូក Simmons ជាម៉ាកពូកប្រណិតលំដាប់ខ្ពស់សម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ហើយ Simmons ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ពូកឱ្យសណ្ឋាគារលំដាប់ផ្កាយ 5 និងផ្កាយ 6 ដ៏ប្រណិតជាច្រើននៅទូទាំងពិភពលោក។ ដោយសារមានការជឿរជាក់ និងទុកចិត្តចំពោះម៉ាកយីហោដ៏ល្បីល្បាញនេះពូក Simmons គឺជាអ្នកផ្គត់ផ្គង់ពូកផ្លូវការដល់ក្រុមហ៊ុនសណ្ឋាគារ Shangri-La ទូទាំងពិភពលោក។

ដោយមានការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនដំណេកកាន់តែប្រសើរជូនអតិថិជន ពូក Simmons និងបន្តស្រាវជ្រាវដើម្បីផ្តល់ជូនគុណភាពដំណេកបន្ថែមទៀតនាឆ្នាំខាងមុខ។ ដើម្បីទទួលបានការគេងលង់លក់យ៉ាងពិតប្រាកដពូក Simmons គឺជាជម្រើសល្អបំផុតសម្រាប់អតិថិជន។ សូមទទួលយកបទពិសោធន៍ដំណេកឥតរំខានដ៏ល្អថ្ងៃនេះជាមួយនឹងពូក Simmons ដែលមាននៅ RS Residence។ 

ក្រុមហ៊ុន RS Residence គឺជាអ្នកផ្គត់ផ្គង់ ពូក ខ្នើយ កម្រាលពូក និងគ្រឿងសង្ហារឹមឈានមុខគេនៅកម្ពុជាជាមួយចក្ខុវិស័យនាំយកផលិតផលរបស់ RS Residence  មកកាន់គ្រប់គេហដ្ឋានទូទាំងប្រទេស។

អាស័យដ្ឋានសាខាសែនសុខ ផ្ទះលេខNº273, ផ្លូវលេខ1003,សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

អាស័យដ្ឋានសាខាផ្លូវព្រះមុន្នីវង្ស ផ្ទះលេខNº314, ផ្លូវព្រះមុន្នីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលោក ជា មុន្នី ទូរស័ព្ទលេខ៖ ០៧៧៦៦៦១៦៨ ឬគេហទំព័រ៖ www.rsresidence.com.kh E-mail: [email protected]

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន