no-alternative title
no-alternative title
no-alternative title

រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ!

រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺជារថយន្តប្រភេទដឹកអ្នកដំណើរដ៏ពេញនិយមនៅទីផ្សារប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពធន់ រឹងមាំ ផាសុកភាព ទំនើប និងសុវត្ថិភាពដល់អតិថិជនដែលទទួលបានគាំទ្រពីអតិថិជន មកពីសំណាកវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងវិស័យបដិសណ្ឋារកិច្ច កន្លងមក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺនៅតែបន្តផ្តល់នូវទំនុកចិត្តដល់អតិថិជនដោយបានបំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលផ្តល់ផាសុកភាព សុវត្ថិភាពជូនដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ។ 

 

រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដែលមានលក្ខណៈធំទូលាយ និងដំបូលខ្ពស់ស្រឡះភ្ជាប់មកជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់ជួរ ដែលផ្តល់នូវផាសុកភាព និងភាពស្រស់ស្រាយដល់អ្នកធ្វើដំណើរ មិនថាការធ្វើដំណើរកម្សាន្តទីជិត ឬទីឆ្ងាយ។

ជាពិសេស រថយន្ត Ford Transit ក៏បានបំពាក់បន្ថែមនូវឈ្នាន់ជាន់អេឡិចត្រូនិច និងដែកបង្កាន់ដៃដ៏រឹងមាំដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរក្នុងការឡើងចុះ និងចេញចូលរថយន្ត។ សម្រាប់អ្នកបើកបរផ្នែកខាងមុខ ត្រូវបានរចនាឡើងដោយផ្តល់នូវផ្ទៃធំទូលាយងាយស្រួលក្នុងការមើលឃើញឧបសគ្គខាងមុខ មិនថាពេលថ្ងៃ ឬពេលយប់ បូករួមកញ្ចក់មើលក្រោយពីចំហៀងធំ រួមទាំងភ្លើងស៊ីញ៉ូរផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកបើកបរ។ 

 

មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺមានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតជាច្រើនដូចជា ប្រព័ន្ធការពារសុវត្ថិភាពពីចោរកម្ម ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងដោយស្វ័យប្រវត្ត EBD ប្រព័ន្ធជំនួយក្នុងការឡើងចំណោត ប្រព័ន្ធទប់លំនឹងនិងស្ថេរភាពនៃរថយន្តសម្រាប់ផ្លូវកោង ឬផ្លូវរអិល ប្រព័ន្ធទប់លំនឹងរថយន្តក្នុងការបើកបរ និងប្រព័ន្ធសេនស័រជំនួយក្នុងការចូលចតចំនួន ៨គ្រាប់ រួមទាំងប្រព័ន្ធកាមេរ៉ាមើលក្រោយចំនួន ១ ផងដែរ។

 

លើសពីនេះទៅទៀត រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ មិនមែនត្រឹមតែជារថយន្តដឹកដំណើរនោះទេ ប៉ុន្តែរថយន្តនេះ ក៏អាចត្រូវបានកែឆ្នៃពិសេសដែលតម្រូវទៅតាមវិស័យផ្សេងៗដូចជារថយន្តសង្គ្រោះបន្ទាន់ បម្រើដល់វិស័យសុខាភិបាល រថយន្តមន្ទីរពិសោធន៍ចល័ត រថយន្តបំពាក់នូវទូដែក សម្រាប់វិស័យធនាគារ និងអាចកែឆ្នៃជាហាងកាហ្វេចល័ត ផ្ទះចល័ត ផងដែរ។ 

 

សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង ទទួលព័ត៌មានផ្សេងៗអំពីរថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 088 6777 200 | 078 777 200

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន